ភ្នំពេញ៖ កាលពីខែមេសាឆ្នាំ២០២០ ក្រុមហ៊ុន Telegram បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារវីដេអូខលជាក្រុម ឱ្យបានមុនដំណាច់ឆ្នាំ ប៉ុន្តែក្រុមហ៊ុនពុំបានបញ្ចេញមុខងារនោះទេ ហើយក្នុងខែមេសាឆ្នាំ២០២១ ក្រុមហ៊ុនបានប្រកាសជាថ្មីម្ដងទៀតថា មុខងារនេះនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខែឧសភាវិញ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថាទោះបីជាក្រុមហ៊ុនមាន ការយឺតយ៉ាវក្នុងការបញ្ចេញដាក់ ឱ្យប្រើប្រាស់មុខងារវីដេអូខលជាង កម្មវិធីផ្សេងៗទៀតក៏ដោយ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដែលចូលចិត្តប្រើកម្មវិធី Telegram ពួកគេកំពុងតែទន្ទឹងរង់ចាំ ដើម្បីប្រើមុខងារនេះ។...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រសុខាភិបាល និងអ្នកបច្ចេកទេសសុនខ ប្ដេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា សំដៅប្រយុទ្ធប្រឆាំងកូវីដ១៩ នៅកម្ពុជា។ សូមជម្រាបថា ក្រោយពីបានទទួលគំនិតផ្តួចផ្តើម ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតវីរុសកូវីដ-១៩ របស់សម្តេចតេជោ ហ៊ុន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុននឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ឲ្យដល់តៃវ៉ាន់និងវៀតណាម ចំនួន១លានៗដូសបន្ថែមទៀត នេះបើតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន WKZO។ លោករដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា ការរៀបចំក៏កំពុងត្រូវបានធ្វើឡើង ដើម្បីបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន១លានៗដូសផងដែរ ឲ្យដល់ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី...
បរទេស៖ តៃវ៉ាន់និងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើកិច្ចពិភាក្សា ជំនួញនៅសប្ដាហ៍ក្រោយ នេះបើតាមសម្តីរបស់ស្ថានទូតក្រៅផ្លូវការ របស់អាមេរិកនៅទីក្រុងតៃប៉ិ បាននិយាយប្រាប់នៅថ្ងៃសុក្រនេះ ដើម្បីបន្តកិច្ចពិភាក្សាដែល ជាប់គាំងជាយូរមកហើយ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងធ្វើការគាំទ្រស៊ីជម្រៅ ចំពោះកោះដែលចិនអះអាងកម្មសិទ្ធិនេះ។ កិច្ចពិភាក្សាពីកិច្ចព្រមព្រៀង នៃទម្រង់ជំនួញនិងវិនិយោគ ហៅកាត់ថា TIFA បានជាប់គាំង បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ចប់តំណែងរបស់លោក...
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ស្អែក។ នេះបើតាមការចុះផ្សាយរបស់ទទក។ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ថ្មីចំនួន៣៤នាក់ ដែលជាករីពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយចំនួន ១១នាក់ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មលក់ដូរទាំងអស់នៅផ្សារវាលរេញ ស្ថិតក្នុងឃុំវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នៅថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ៕
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី២៣ មិថុនានេះ បាន និងកំពុងជួបប្រជុំទ្វេភាគី ផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។...