ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ បម្រុងលួចដឹកសត្វល្វាចេកជិត ៤០ក្បាល ទៅលក់នៅវៀតណាម

ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០២២ បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រទះជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ ២គ្រឿង ក្នុងសភាពគួរឱ្យសង្ស័យ ។

ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏បានស្ទាក់ចាប់សួរនាំ បានប្រទះឃើញសត្វល្វាចេកព្រៃ ដែលជនសង្ស័យបានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយក ទៅលក់នៅប្រទេសវៀតណាម។

ក្រោយឃើញដូច្នេះសមត្ថកិច្ច បានចាប់ឃាត់ខ្លួនយកមក មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធីច្បាប់។

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច បានរឹបអូសវត្ថុតាងរួមមាន៖ ១- សត្វល្វាចេកចំនួន ៣៩ក្បាល ២- ម៉ូតូម៉ាកវេវ ចំនួន ២គ្រឿង ៕

To Top