ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២១នាក់ទៀត ខណៈជាសះស្បើយចំនួន ៣៥នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ១៣៨នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៨១២នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយដែលកម្ពុជាអាចរកចំណូល ពីការអភិរក្សធនធានធម្មជាតិ។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នារសៀលថ្ងៃទី១០ សីហា លោក សាយ សំអាល់ បានបញ្ជាក់ថា ចំពោះការលក់កាបូនដែល កម្ពុជាទទួលបានជោគជ័យ ក្នុងការកៀរគរធនធាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញមកដល់ទឹកដី កំណើតរបស់សម្តេចហើយ នាខេត្តកំពង់ចាម ដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប ១០០ថ្ងៃ សម្តេច ហ៊ុន ណេង។ ដំណើរអញ្ជើញដ៏កក់ក្តៅនេះ ក៏មានការទទួលបដិសណ្ឋារកិច្ចពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក...
ភ្នំពេញ៖ លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ក្តី ក៏ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក មានចំនួន ៦.២ប៊ីលានដុល្លារ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ កើនឡើងក្នុងអត្រាកំណើន ៦១.៥៤%។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR)...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃពុធម្សិលមិញ បានធ្វើការលើកឡើង និងសន្យាថា ការប្រយុទ្ធរបស់អ៊ុយក្រែន នឹងធ្វើឡើងរហូតដល់ពេល ដែលអ៊ុយក្រែនអាចដណ្តើមបានទឹកដី Crimea ត្រឡប់ពីការគ្រប់គ្រងរបស់រុស្សីវិញ។ លោក Zelensky បានបន្តបែបនេះថា៖ សង្គ្រាមរបស់រុស្សីប្រឆាំងអ៊ុយក្រែន និងប្រឆាំងទៅនឹងប្លុកអឺរ៉ុប ទាំងមូលបានចាប់ផ្តើមឡើង ពីចំណុចតំបន់ Crimea ដូចនេះវាគួរតែត្រូវបានបញ្ចប់ទៅវិញ នៅក្នុងតំបន់នេះដូចគ្នា...
បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីរុស្សីម្នាក់ គឺលោក Sergey Kirienko បានធ្វើការលើកឡើងកាល ពីថ្ងៃម្សិលមិញនេះថា មេដឹកនាំរបស់អ៊ុយក្រែនបច្ចុប្បន្ន បានលក់ពលរដ្ឋរបស់ខ្លួន ដើម្បីយកមកប្រយុទ្ធជំនួសឲ្យ អង្គការណាតូដើម្បីប្រឆាំងរុស្សី។ លោកបន្តថា បច្ចុប្បន្ននេះបណ្តាប្រទេសលោកខាងលិច ពិតជាសប្បាយចិត្តមិនតិចនោះទេ ដែលអាចមើលឃើញថា ពលរដ្ឋអ៊ុយក្រែន ជាច្រើនបានពលីជីវិត មកស្លាប់ដើម្បីការពារ អត្ថប្រយោជន៍របស់ពួកគេ។ លោក Kirienki ថ្លែងបែបនេះថា៖...
បរទេស៖ សមាជិកសភាអាមេរិ មួយរូបបាននិយាយថា ភ្នាក់ងារសហព័ន្ធអាមេរិក FBI បានរឹបអូសយកទូរស័ព្ទដៃ របស់អ្នកតំណាងគឺលោក Scott Perry (R-Pennsylvania) ដោយបានរិះគន់ទៅលើ ទីភ្នាក់ងារនេះផងដែរ ចំពេលមានការស៊ើបអង្កេតលើការ ប្រណាំងប្រជែងប្រធានាធិបតីឆ្នាំ ២០២០ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចថា ពិតជាមានសារៈសំខាន់ ព្រោះ ដើម្បីប្រជាពលរដ្ឋ និងការដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយសុវត្ថិភាព។ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ សម្ដេច ស ខេង...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងរុះរើគណៈរដ្ឋមន្ត្រី និងនាយកប្រតិបត្តិគណបក្សកាន់អំណាច នៅថ្ងៃពុធនេះ ដោយស្វែងរកការទប់ស្កាត់ ការធ្លាក់ចុះនៃការគាំទ្រសាធារណៈ និងរក្សាទំនាក់ទំនងគួរឱ្យសង្ស័យ ជាមួយក្រុមសាសនាក្រោមការយកចិត្តទុកដាក់ បន្ទាប់ពីការសម្លាប់អតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ។ លោក Kishida សង្ឃឹមថាការផ្លាស់ប្តូរបុគ្គលិកនឹងត្រួសត្រាយផ្លូវ សម្រាប់ការគ្រប់គ្រង ប្រកបដោយស្ថិរភាពយូរអង្វែង ដើម្បីដោះស្រាយនូវអ្វីដែល លោកបានពិពណ៌នាថាជា...