គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គីបានឲ្យដឹងថា ទាហានរុស្ស៊ី កំពុងសម្លឹងមើល “កាន់កាប់”តំបន់ Zaporizhzhia នៅភាគអាគ្នេយ៍ ដែលលោកបានលើកឡើងថា នឹងអនុញ្ញាតឱ្យក្រុងម៉ូស្គូ ងាយស្រួលកំណត់គោលដៅ បានប្រសើរជាងនេះ លើចំណុចកណ្តាលរបស់អ៊ុយក្រែន។ លោកក៏បានប្រាប់សារព័ត៌មានថា ការចរចាសន្តិភាពជាមួយរុស្ស៊ី សម្រាប់បច្ចុប្បន្ននេះ ឈរនៅកម្រិតសូន្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ធានាគាំទ្រ និងការពារទ្រព្យសម្បត្តិ អ្នកវិនិយោគដែលមកវិនិយោគ ធ្វើយ៉ាងណាមានទំនុកចិត្ក និងចូលមកបណ្តាក់ទុនកាន់តែច្រើន ។ ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធជាផ្លូវការនៃផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២...
ភ្នំពេញ: យុវជនជាប់ចោទចំនួន ៤នាក់ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ពួកគេ ជាបើពាក់ព័ន្ធនឹងការព្រួតគ្នា វាយនឹងកាប់សម្លាប់ បុរសជនរងគ្រោះម្នាក់ ដោយរឿងគំនុំ ប្រព្រឹត្តនៅឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត កាលពីឆ្នាំ២០១៩។ លោក ពៅ ភូស៊ុន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យផ្ទេរលោក ហុក ម៉ារីឌី ដែលជាអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឲ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកំពង់ស្ពឺវិញ ដោយតែងតាំង លោក ទឹម ផានូ ជាអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសវិញ ៕
បរទេស៖ កាសែត The Bloomberg ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ប្រទេសឥណ្ឌាកំពុងដំណើរការចរចាជាមួយនឹង ក្រុមហ៊ុនប្រេងរបស់រុស្សី Rosneft ដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងបន្ថែមទៀត។ យោងតាមប្រភពដដែលនេះ បានឲ្យដឹងដែរថា ក្រុមហ៊ុនរដ្ឋមួយចំនួនរបស់ ឥណ្ឌាព្រមជាមួយនឹង Rosneft កំពុងតែធ្វើការនៅក្នុង ដំណាក់កាលចុងក្រោយមួយ ដើម្បីសម្រេចថាឲ្យបាននូវកុងត្រាថ្មីនៃការផ្គត់ផ្គង់ប្រេង ដែលមានរយៈពេលយ៉ាងហោចណាស់ ៦ខែពីប្រទេសរុស្សី ទៅឲ្យឥណ្ឌា។ ក្រុមហ៊ុនរបស់ឥណ្ឌាដែលរួមមានទាំង...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden សាជាថ្មីបានធ្វើការចោទប្រកាន់និងស្តីបន្ទោសរុស្សីគឺជាអ្នកបង្ក វិបត្តិផ្សេងមួយទៀតដែលក្នុងនោះលោកបញ្ជាក់ថាប្រទេសអាមេរិក នៅពេលនេះគឺមិនអាចបង្កើតថាមពលបានគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់តម្រូវនៅក្នុងទីផ្សារបានឡើយ។ នៅថ្ងៃដដែលនេះលោក Biden ក៏បានប្រកាសដាក់រដ្ឋក្នុងកម្រិតភាពអាសន្នតែម្តង ចំពោះវិស័យថាមពលដោយ លោកបានថ្លែងថា សន្តិសុខជាតិនិងជីវិតរស់នៅ របស់ពលរដ្ឋនឹងប្រឈមមុខ ទៅនឹងបញ្ហាកង្វះថាមពលអគ្គិសនី ប្រើប្រាស់ហើយក៏បានអំពាវនាវឲ្យក្រុមហ៊ុន អ្នកផលិតថាមពលស្អាតក្នុងការពន្លឿនផលិតកម្មរបស់ខ្លួនដើម្បីជួយ ដល់ការផ្គត់ផ្គង់ផងដែរ។ លោកពន្យល់ទៀតថា៖ បច្ចុប្បន្នអាងមេរិក...
ភ្នំពេញ៖ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃ៦ មិថុនា បញ្ជាក់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅក្នុងទិដ្ឋភាពដ៏ឧឡារិក និងប្រកបដោយភាពស្ងប់ស្ងាត់ យ៉ាងគួរឲ្យកត់សម្គាល់ ទោះបីជាមានលទ្ធផលក្នុងរូបភាពណាក៏ដោយ ។ លោក ម៉ម សូណង់ដូ បានឲ្យដឹងទៀតថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏ដូចជាគណបក្សនយោបាយស្របច្បាប់ចំនួន...
យេរ៉ូសាឡឹម៖ កងទ័ពស៊ីរីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារដោយ មីស៊ីលចេញពីតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល និងបានកំណត់គោលដៅលើទីតាំងយោធាភាគខាងត្បូង នៃរដ្ឋធានីដាម៉ាស់ កាលពីយប់ថ្ងៃចន្ទ។ ប្រភពបានបន្ថែមថា កាំជ្រួចភាគច្រើនគ្រាប់ត្រូវបានស្ទាក់ចាប់បានដោយជោគជ័យ ហើយការវាយប្រហារនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ខាងក្រុមប្រឆាំង ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅនៅតំបន់ Kisweh...
ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ មួយទៀតហើយ បានប្រកាសទទួលយកលទ្ធផល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ទោះបីមានភាពខ្វះចន្លោះប្រហោងមួយចំនួនក្តី ។ យោងតាមសេចក្តីថ្លែងការណ៍ គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃ៦ មិថុនា បានឲ្យដឹងថា ចាប់តាំងពីដំណើរការរហូតដល់ពេលបោះឆ្នោតរួច សា្ថប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានការទំនាក់ទងល្អ ផ្ដល់ព័ត៌មាន និងឯកសារគ្រប់ជ្រុងជ្រោយដល់គណបក្ស។ ប៉ុន្តែមន្ត្រីគ.ជ.ប ថ្នាក់មូលដ្ឋានខ្លះក៏មានការខ្វះចន្លោះ និងពិបាកទំនាក់ទងគ្នាផងដែរ។ គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា...
ឡុងដ៌៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃចន្ទបានឈ្នះការបោះឆ្នោត ដកសេចក្ដីទុកចិត្តក្នុងចំណោមសមាជិកសភាអភិរក្សនិយម ដោយបានរក្សាទុកតំណែងនាយករដ្ឋមន្ត្រីដែល មិនច្បាស់លាស់របស់លោកបន្ដទៀត។ លោក Johnson បានឈ្នះការគាំទ្រពីសមាជិកសភាចំនួន ២២១នាក់ ក្នុងចំណោមសមាជិកសភា ៣៥៩នាក់ ដែលរាប់សិបនាក់ច្រើនជាងកម្រិតនៃ ១៨០សម្លេង នេះបើយោងតាមលទ្ធផលដែលប្រកាសដោយ Graham Brady ប្រធានក្រុមសភារបស់គណបក្សអភិរក្ស ដែលជាគណៈកម្មាធិការឆ្នាំ១៩២២ ។...