ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួ ន៥នាក់ទៀត ខណៈជាសះស្បើយចំនួន២៩នាក់ និងគ្មានអ្នកស្លាប់។ គិតមកដល់ថ្ងៃ២៧ មេសា កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៤០នាក់ ជាសះស្បើយចំនួន ១៣៣ ០២៣នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តាមការព្យាករណ៍សេដ្ឋកិច្ច បើសិនជាផលប៉ះពាល់មិនធំហួស បណ្ដាលមកពីកូវីដ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទេនោះ រាជរដ្ឋាភិបាលនឹងមានលទ្ធភាព ដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២៣ ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍គ្រូទាយ បានធ្វើការទស្សន៍ទាយពីអាយុសម្តេចថា សម្តេចនឹងមានអាយុ ១០១ឆ្នាំ ។ ប៉ុន្តែសម្តេចថា ទោះបីជាយ៉ាងណា ក៏សម្តេចអះអាងថា នឹងមិនកាន់អំណាចដល់អាយុ ១០១ឆ្នាំទេ យ៉ាងច្រើនកាន់អំណាច ១០ឆ្នាំទៀតប៉ុណ្ណោះ។ សម្តេចតេជោបន្តថា ឪពុក-ម្តាយ ជីដូន-ជីតា របស់សម្តេចគឺមានអាយុច្រើន ដូចជាឪពុកសម្តេចមានជន្មាយុ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងស្វែងរក លទ្ធភាពក្នុងការទទួលបានប្រាក់ប្រមាណជា ៥ពាន់លានដុល្លារ ពីមូលនិធីរូបិយវត្ថុអន្តរជាតិ IMF ជារៀងរាល់ខែ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី Denys Shmyhal ដោយបានបញ្ជាក់ទៀតថា៖ ពួកយើងគឺកំពុងពិភាក្សាគ្នាអំពីកញ្ចប់ប្រាក់ ៥ពាន់លានដុល្លារ ក្នុងមួយខែហើយយើងកំពុងរងចាំ ការសម្រេចចិត្តដោយភាគីចំនួន២ គឺទាំង IMF និងធនាគារពិភពលោក...
ម៉ុស្គូ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងគ្នា “ជាគោលការណ៍” ស្តីពីការចូលរួមរបស់ អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហមក្នុងការជម្លៀសជនស៊ីវិល ចេញពីរោងចក្រដែក ដែលត្រូវឡោមព័ទ្ធនៅ Mariupol ចំពេលមានសង្រ្គាម ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ វាជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកអគ្គលេខាធិការទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅលើលោកនេះគ្មានអ្វី មានស្ដង់ដារតែមួយ ដូចវិស័យកីឡានោះទេ។ ក្នុងន័យនេះ សម្ដេចចង់សំដៅទៅលើរឿងនយោបាយ ដែលក្រុមប្រឆាំង តែងតែលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ។ ថ្លែងក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា...
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានបង្ក “ភាពតក់ស្លុតដ៏ធំមួយ” ដល់ទីផ្សារទំនិញ ដោយផ្លាស់ប្តូរគំរូពាណិជ្ជកម្ម ផលិតកម្ម និងការប្រើប្រាស់ជាសកល។ ការកើនឡើងនៃ តម្លៃថាមពលក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ គឺជាការកើនឡើងដ៏ធំបំផុត ចាប់តាំងពីឆ្នាំ១៩៧៣ នេះបើយោងតាមរបាយការណ៍ ចុងក្រោយបំផុតធនាគារពិភពលោក WB ស្ដីពី Commodity...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបដិសេធការអញ្ជើញ របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងចូលរួមកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅខែក្រោយ។ នៅក្នុងជំនួបជាមួយសមាជិក មួយចំនួននៃគណៈរដ្ឋមន្ត្រី ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ លោក Duterte បានលើកឡើងថា លោកបានទទួលការអញ្ជើញឱ្យចូលរួម “កិច្ចសន្ទនា” អាស៊ានជាមួយលោក...
ប៉េកាំង៖ ថ្មីៗនេះ អ្នកព្យាករណ៍ភូមិសាស្ត្រនយោបាយ George Friedman បានសន្មតថា ទំនាក់ទំនងរវាងចិន-អាមេរិក កាន់តែអាក្រក់ទៅៗ។ ទៅនឹងសកម្មភាពផ្ទាល់ខ្លួនរបស់ប្រទេសចិន និងបានមើលឃើញទុកជាមុន នូវការបាត់បង់ជាបន្តបន្ទាប់នៃ សារៈសំខាន់ជាសកលរបស់ប្រទេសចិន ដោយលើកឡើងថា សត្រូវរបស់ចិន គឺជាប្រទេសខ្លួនឯង។ តាមរយៈការពិនិត្យមើលការពិត គេអាចរកឃើញសត្រូវពិតរបស់ ចិន-អាមេរិក បានយ៉ាងឆាប់រហ័ស។ ទំនាក់ទំនងអ្នកនយោបាយអាមេរិក និងអ្នកនយោបាយដែលចូល ប្រឡូកក្នុងនយោបាយពុល...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន “បានរៀបចំត្រូវគ្នាយ៉ាងទូលំទូលាយ” លើអ្វីដែលឧបករណ៍យោធា អ៊ុយក្រែន ជឿជាក់ថា ខ្លួនត្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី...