ម៉ូស្គូ៖ អ្នកចរចារុស្ស៊ី និងអ៊ុយក្រែន បានបរាជ័យក្នុងការសម្រេច បានលទ្ធផលសំខាន់ៗក្នុងអំឡុងពេល កិច្ចចរចាសន្តិភាពជុំទី៣ របស់ពួកគេនៅក្នុង ប្រទេសបេឡារុស្ស កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី ដែលជាប្រធានគណៈប្រតិភូរុស្ស៊ី បានឲ្យដឹងក្រោយកិច្ចពិភាក្សាថា “ការពិភាក្សាបានបន្ត លើទិដ្ឋភាពនយោបាយ និងយោធា។ ទោះជាយ៉ាងណាក៏ដោយ...
វ៉ាស៊ីនតោន៖ អ្នកជំនាញផ្នែកសុខភាព បានព្រមានថា ជំងឺកូវីដ-១៩ ទំនងជាមិនត្រូវបានលុបបំបាត់ ក្នុងពេលឆាប់ៗនេះទេ ហើយមនុស្សនៅតែត្រូវបត់បែន និងពាក់ម៉ាស់ ហើយអនុវត្តការឃ្លាតឆ្ងាយ ពីសង្គមម្តងទៀត ប្រសិនបើកម្រិតករណីឆ្លងជំងឺកូវីដ-១៩ ឡើងខ្ពស់នៅក្នុងតំបន់របស់ពួកគេ។ ការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់បន្តធ្លាក់ចុះ នៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍របស់ CNN ដោយដកស្រង់ទិន្នន័យថ្មីៗ របស់មជ្ឈមណ្ឌលគ្រប់គ្រង...
វីយែន៖ លោក Enrique Mora អគ្គលេខាធិការរងនៃ សេវាកម្មសកម្មភាព ខាងក្រៅរបស់អឺរ៉ុប បានឲ្យដឹងថា ការសម្រេចចិត្តនយោបាយ ចាំបាច់ត្រូវធ្វើដើម្បីបញ្ចប់ កិច្ចចរចានៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។ លោក Mora បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “វាដល់ពេលហើយនៅប៉ុន្មានថ្ងៃខាងមុខ សម្រាប់ការសម្រេចចិត្តនយោបាយ...
អូតាវ៉ា៖ សមាគមដឹកជញ្ជូន តាមផ្លូវអាកាសអន្តរជាតិ (IATA) បានប្រកាសថា ដោយសារការបិទដែនអាកាសរុស្ស៊ី ចំពោះក្រុមហ៊ុនដឹកជញ្ជូន មកពីប្រទេសជិត ៤០ប្រទេស ជើងហោះហើរត្រូវប្តូរទិស ឬលុបចោល ជាមួយនឹងទីផ្សារដែលរងផល ប៉ះពាល់ខ្លាំងបំផុតនៅអឺរ៉ុប-អាស៊ី និងអាស៊ី-អាមេរិកខាងជើង។ ការបោះពុម្ពសន្លឹកការពិត និងការផ្តល់ការណែនាំអំពី ផលប៉ះពាល់សេដ្ឋកិច្ចនៃទណ្ឌកម្ម និងការបិទដែនអាកាស ក្រុមស្រាវជ្រាវរបស់ IATA បានឲ្យដឹងថា ផលប៉ះពាល់ខ្លាំងបំផុតរួមមានការ...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងចំនួន ២៦៣,៧៦០ដុល្លារ ដើម្បីទិញសម្ភារៈបរិក្ខារពេទ្យ ១៧មុខ ដំឡើងក្នុងមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ។ កាលពីថ្ងៃទី៧ មីនា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយ បានចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងនេះ ក្រោមវត្តមានរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ ខុនដូរប្រណិត ដែលមានកម្ពស់ខ្ពស់ជាងគេ នៅកម្ពុជា អមជាមួយនឹងទេសភាពមាត់ទន្លេ និងទិដ្ឋភាពទីក្រុង ដែលព័ទ្ធជុំវិញទៅដោយទីតាំងសំខាន់ៗ នៃកណ្តាលរាជធានីភ្នំពេញនោះគឺ អគារ MESONG។ MESONG នឹងត្រូវបានស្គាល់ថាជាអនាគត និងជាការកំណត់នៃរបៀបរស់នៅដ៏លេចធ្លោរ នៃស្ថាបត្យកម្មដ៏ប្រណិត ដែលបានទទួលស្គាល់ និងទទួលបានពានរង្វាន់ពិភពលោកផងដែរ។ Wonder Development ជាស្ថានិកនៃគម្រោងអចលនទ្រព្យ MESONG បានរៀបចំព្រឹត្តិការណ៍អបអរការសហការភាពជាដៃគូថ្មីរបស់ខ្លួន ដ៏ជោគជ័យ...
ភ្នំពេញ៖ ងាកចេញពីសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីបន្តិច ដោយមកចាប់អារម្មណ៍លើបញ្ហាភូមាវិញម្តង គឺលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន បានថ្លែងដោយជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឬភូមា នាពេលឆាប់ៗខាងមុខនេះ នឹងជួយបង្កើតបរិយាកាស អំណោយផលបន្ថែមទៀត ដើម្បីឲ្យមានការសន្ទនា ដោយសន្តិវិធីរវាងភាគីទាំងអស់ ក្នុងស្មារតីស្វែងរកសន្តិភាព និងប្រក្រតីភាពសម្រាប់...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា ប្រកាសមិនគាំទ្រចំពោះការយកទង់ជាតិខ្មែរ ទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់ ។ នេះបើតាមការបញ្ជាក់របស់លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា ។ ការលើកឡើងរបស់លោកនេះ ក្រោយពីមានតារាចម្រៀងម្នាក់ អមដោយក្រុមហែរហមបាន ស្លៀកសំលៀកបំពាក់ជារូបទង់ជាតិខ្មែរ យ៉ាងច្រើនទៅតាំងបង្ហាញរូប នៅតំបន់ជុំវិញប្រាសាទអង្គរវត្ត កាលពីពេលថ្មីៗនេះ ។ លោក ឡុង...
បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃចន្ទម្សិលមិញ បានលើកឡើងថា អឺរ៉ុបចាំបាច់ត្រូវតែបន្តនាំចូលប្រេង និងហ្កាសពីប្រទេសរុស្សី ពីព្រោះថាវាមានសារៈសំខាន់បំផុត សម្រាប់សន្តិសុខថាមពល នៅក្នុងទ្វីបនេះទាំងមូលទោះបីជា បច្ចុប្បន្នទណ្ឌកម្មសេដ្ឋកិច្ចជាច្រើន កំពុងបន្តធ្វើឡើងចំពោះរុស្សីក្តី។ លោក Scholz បានបញ្ជាក់បែបនេះថា នៅក្នុងពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុប កំពុងមានបញ្ហាធ្ងន់ធ្ងរហើយ ឧស្សាហកម្មធំៗហាក់ដូចជា មានភាពលំបាកខ្លាំងក្នុងការ ធានាដល់ផលិតកម្ម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើការបដិសេធចំពោះការអំពាវនាវ ដែលបានសុំឲ្យអង់គ្លេស ក្នុងការបើកទ្វាទទួលយកក្រុមជនភៀសខ្លួន ជនជាតិអ៊ុយក្រែនដែលកំពុងគេច ចេញពីសង្គ្រាមនិងចង់បន្តរស់នៅ ក្នុងប្រទេសអង់គ្លេស។ ថ្លែងកាលពីថ្ងៃចន្ទលោក Johnson បានធ្វើការការពារចំពោះជំហ របស់រដ្ឋាភិបាលខ្លួនថា៖ អង់គ្លេស គឺជាប្រទេសដែលមានចិត្តសប្បុរសធម៍បំផុត ប៉ុន្តែយើងត្រូវតែរក្សា ដំណើរការត្រួតពិនិត្យឲ្យបាត្រឹមត្រូវ...