ព័ត៌មានអន្តរជាតិ

Updated៖ សហរដ្ឋអាមេរិក តែងតាំងក្រុមការងារ ចុះស៊ើបអង្កេតទៅលើករណី ធ្លាក់យន្តហោះ Boeing 737-800

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ហៅកាត់ (NTSB) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានតែងតាំងអ្នកស៊ើបអង្កេត សុវត្ថិភាពផ្លូវអាកាសជាន់ខ្ពស់ ជាអ្នកតំណាងដែលទទួលស្គាល់ ដោយសហរដ្ឋអាមេរិក ក្នុងការស៊ើបអង្កេតករណីធ្លាក់យន្តហោះ Boeing 737-800 របស់អាកាសចរណ៍ China Eastern Airlines នៅជិតទីក្រុង Wuzhou ប្រទេសចិន ។

ក្រុមប្រឹក្សា NTSB បានឲ្យដឹងទៀតថា អ្នកតំណាងមកពីក្រុមហ៊ុន Boeing, CFM ដែលជាក្រុមហ៊ុនបណ្តាក់ទុន រួមគ្នារបស់ក្រុមហ៊ុន General Electric និង Safran ដែលផលិតម៉ាស៊ីន ហើយក្រសួងអាកាសចរណ៍ សហព័ន្ធនឹងធ្វើជាទីប្រឹក្សាបច្ចេកទេស ។

ក្រោមកិច្ចព្រមព្រៀងអន្តរជាតិ សហរដ្ឋអាមេរិក អាចធ្វើជាតំណាងឱ្យការ ស៊ើបអង្កេតលើការធ្លាក់ចាប់តាំងពី យន្តហោះនេះត្រូវបាន ផលិតនៅសហរដ្ឋអាមេរិក ។

វាមិនច្បាស់ទេ ថាតើ NTSB នឹងធ្វើដំណើរទៅកាន់កន្លែងធ្លាក់ ក្នុងប្រទេសចិនឬយ៉ាងណា ។

ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំ ការអត្ថាធិប្បាយទេ ។

បន្ទាប់ពីការធ្លាក់យន្តហោះ Boeing 737 MAX ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី NTSB បានបញ្ជូនអ្នកស៊ើបអង្កេតភ្លាមៗ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមក្នុងការស៊ើបអង្កេត របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ។

លោក Robert Sumwalt បន្ទាប់មកប្រធាន NTSB បានឲ្យដឹងនៅក្នុងការផ្តល់ សក្ខីកម្មនៅឆ្នាំ២០១៩ នៅចំពោះមុខសភាថា ក្នុងអំឡុងពេលនៃការស្វែងរក “ប្រអប់ខ្មៅ” ឧបករណ៍ថតទិន្នន័យហោះហើរ (FDR) និងឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ (CVR) “អ្នកស៊ើបអង្កេត NTSB ត្រូវបានឈរជើងនៅលើ នាវាស្វែងរកមួយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top