អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសថានឹងបញ្ចប់ការ ដាក់ប្រទេសក្នុងភាពអាសន្ន ដែលបានអំពាវនាវនៅថ្ងៃទី១៤ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Trudeau បានធ្វើសេចក្តីប្រកាស ដើម្បីបញ្ចប់ការប្រើប្រាស់ច្បាប់ ស្តីពីគ្រាអាសន្ន ដែលត្រូវបានអនុម័ត ដោយសភាកាលពីថ្ងៃចន្ទ។ លោក Trudeau បានលើកឡើងថា “ស្ថានភាពគ្រាអាសន្នភ្លាមៗបានបញ្ចប់”...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានពានកោតសរសើរពី សម្ព័ន្ធត្រួតពិនិត្យផលិតផលថ្នាំជក់ (SEATCA) ក្នុងនាមជាស្ថាប័នរដ្ឋាភិបាល ដែលអនុវត្តបានល្អការត្រួតពិនិត្យ ផលិតផលថ្នាំជក់នៅកម្ពុជា។ ថ្មីៗនេះ ក្រសួងអប់រំ បានចេញនូវសេចក្ដីណែនាំមួយ ចំពោះអង្គភាពចំណុះក្រសួង និងគ្រឹះស្ថានសិក្សាគ្រប់កំរិតទាំងសាធារណៈ និងឯកជន ដោយហាមឃាត់ការចាប់ដៃគូរ សហការជាមួយឧស្សាហករថ្នាំជក់ ការទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សារណៈយោគយល់គ្នា...
វ៉ាស៊ីនតោន៖ វិទ្យាស្ថានប្រេងអាមេរិក (API) កាលពីថ្ងៃពុធបានរាយការណ៍ ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃប្រេងឆៅចំនួន ៥,៩៨៣ លានបារ៉ែលនៅក្នុងស្តុក របស់សហរដ្ឋអាមេរិក សម្រាប់សប្តាហ៍ដែលបញ្ចប់ នៅថ្ងៃទី១៨ ខែកុម្ភៈ។ អ្នកវិភាគបានរំពឹងថា នឹងមានការកើនឡើងប្រហែល ០,៧៦៧លានបារ៉ែល សម្រាប់សប្តាហ៍នេះ។ API បានរាយការណ៍ពីការធ្លាក់ចុះចំនួន ១,០៧៦ លានបារ៉ែលក្នុងសប្តាហ៍មុន។ តម្លៃប្រេងបានកើនឡើងខ្ពស់ កាលពីថ្ងៃពុធ...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ក្រុមហ៊ុន របស់សិង្ហបុរី ពិនិត្យលទ្ធភាព ក្នុងការចូលរួមក្នុងភាព ជាដៃគូជាមួយក្រសួង ដើម្បីរៀបចំដាក់ឱ្យដំណើរការ គម្រោងប្រើប្រាស់យានយន្ត ដើរដោយថាមពល អគ្គិសនី ផែនការមេ នៃគម្រោងប្រព្រឹត្តិកម្ម ចម្រោះទឹកកខ្វក់ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បី ចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យសាធារណការ...
ភ្នំពេញ៖ នៅថ្ងៃនេះគឺជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញរវាងសម្ដេចតេជោ ហ៊ុន សែន និងភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)។ តាមរយៈគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានរំលឹករឿងរ៉ាវនៃការជួបជុំគ្នាឡើងវិញ រវាងសម្ដេច និងភរិយាដែលមានខ្លឹមសារ ទាំងស្រុងដូចតទៅ៖ ជារៀងរាល់ឆ្នាំ ខ្ញុំតែងបង្ហោះនូវដំណើររឿងនេះ ដើម្បីរំលឹកខ្លួនឯងនូវរឿងឈឺចាប់ផង និងចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំ...
រីយ៉ូ៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយ សារការរអិលបាក់ដី និងទឹកជំនន់នៅទីក្រុង Petropolis នៃប្រទេសប្រេស៊ីល ភាគអាគ្នេយ៍នៃរដ្ឋរីយ៉ូ បានកើនឡើងដល់ ២០៤ នាក់កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមប៉ូលីស យ៉ាងហោចណាស់មនុស្ស ៥១ នាក់នៅតែបាត់ខ្លួន ខណៈដែលកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះនៅតែបន្តយក ជនរងគ្រោះចេញពីភ្នំនៃភក់ ដែលបានកប់ផ្ទះសម្បែង របស់ប្រជាពលរដ្ឋ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានឈានទៅដល់ការសម្រេចចិត្ត ក្នុងការដាក់ប្រទេស ក្នុងកម្រិតប្រកាសអាសន្ន ទៅលើពលរដ្ឋជាច្រើន លាននាក់របស់ខ្លួន ដែលកំពុងរស់នៅក្នុងប្រទេស និងជាពិសេសកំពុងរស់នៅរុស្សី ដើម្បីឲ្យវិលត្រឡប់មកកាន់ ប្រទេសកំណើតរបស់ខ្លួនវិញ។ ដោយសារតែក្តីបារម្ភកាន់តែខ្លាំង ចំពោះការកកើតឡើងនៃសង្គ្រាម ប្រឆាំងរុស្សីនោះអ៊ុយក្រែន បានធ្វើការប្រកាសកម្រិតអាសន្ន ដែលមានរយៈពេលរហូតទៅដល់ ៣០ថ្ងៃហើយដែល នឹងអនុញ្ញាតិឲ្យអជ្ញាធរ...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធម្សិលមិញ ត្រូវបានគេដឹងថា បានធ្វើការហោះហើរទៅកាន់ ទីក្រុងមូស្គូហើយដើម្បី អាចធ្វើការជម្រុញឲ្យមាន ការពន្លឿននៃការសាងសង់ គម្រោងបំពង់បង្ហូរប្រេងដែលមានតម្លៃ ដល់ទៅរាប់ពាន់លានដុល្លារ ជាមួយនឹងប្រទេសរុស្សី។ លោកនាយករដ្ឋមន្ត្រី Imran Khan ក៏ត្រូវបានគេដឹងដែរថា នឹងត្រូវជួបជាមួយនឹង ប្រធានាធិបតីរុស្សីលោក Vladimir Putin ដើម្បីពិភាក្សាទៅលើប្រធានបទ ផ្សេងទៀតដូចជាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិង...
បរទេស៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការប្រកាសអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួនក្នុងការ ចាកចេញពីប្រទេសរុស្សី ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយបារម្ភថាសង្គ្រាម នឹងអាចផ្ទុះឡើងក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងទៀតថា សេចក្តីប្រកាសបញ្ជានេះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់ មនុស្សប្រមាណជា ៣លាននាក់ ដែលកំពុងរស់នៅក្រៅប្រទេស ខណៈដែលយោធាអ៊ុយក្រែន កំពុងធ្វើការចល័តទ័ពយ៉ាងខ្លាំង ព្រមទាំងប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្នទៀតផង។...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធរ ត្រូវខិតខំដោះស្រាយទំនាស់ និងសកម្មភាពទាមទារតវ៉ានានា ក្នុងមូលដ្ឋានរបស់ខ្លួន ដោយសន្ដិវិធី និងបញ្ចៀសអំពើហិង្សា ជាដាច់ខាត។ ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង...