ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រៀមព្រៀងបើកច្រក មនុស្សធម៌នៅទីក្រុង Mariupol

ម៉ូស្គូ៖ លោក Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ ការពារជាតិរុស្ស៊ី បានឲ្យដឹងពីទីក្រុងម៉ូស្គូថា ច្រករបៀងមនុស្សធម៌ពីទីក្រុង Mariupol របស់អ៊ុយក្រែន នឹងបើកពីម៉ោង ១០ព្រឹកថ្ងៃចន្ទនេះ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីមន្ត្រីនោះថា ជនស៊ីវិលរហូតដល់ ១៣ម៉ឺននាក់ រួមទាំងជនបរទេស ១៨៤នាក់មកពីប្រទេសចំនួន ៦ ត្រូវបាន “ចាប់ធ្វើជាចំណាប់ខ្មាំងនៅ ក្នុងទីក្រុងនាពេលបច្ចុប្បន្ន” ។

លោកបន្ដថា “ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុង Mariupol ប្រទេសរុស្ស៊ីនឹងបើកច្រករបៀង មនុស្សធម៌ពីទីក្រុង Mariupol ក្នុងទិសដៅខាងកើត និងខាងលិច តាមកិច្ចព្រមព្រៀងជាមួយ ភាគីអ៊ុយក្រែន ចាប់ពីម៉ោង ១០ព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ ថ្ងៃទី២១ ខែមីនា”។

លោកបានបន្ថែមថា កងកម្លាំងរុស្ស៊ី និងអង្គភាពរបស់តំបន់ Donetsk នឹងប្រកាសរបបស្ងប់ស្ងាត់ពេញលេញ” និងធានាការប្រតិបត្តិរបស់ខ្លួន ចាប់ពីម៉ោង ៩ និង៣០នាទី ព្រឹកម៉ោងនៅទីក្រុងម៉ូស្គូ។

រុស្ស៊ីកំពុងរង់ចាំ ការឆ្លើយតបរបស់ក្រុងកៀវ ចំពោះវិធានការ ដែលបានស្នើឡើង រហូតដល់ម៉ោង ៥ព្រឹក។ នេះបើតាមមន្ត្រី បានឲ្យដឹងថា ម៉ោងក្នុងស្រុក (០២០០ GMT) នៅថ្ងៃចន្ទនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top