វ៉ាស៊ីនតោន៖ បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនលើស ៣០ពាន់ពាន់លានដុល្លារ ជាលើកដំបូង ដែលបង្កឱ្យមានការព្រួយបារម្ភ អំពីនិរន្តរភាពសារពើ ពន្ធនាពេលអនាគត ខណៈដែលធនាគារកណ្តាលរៀបចំ ដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណា។ បំណុលសាធារណៈ សរុបមានចំនួនលើសពី ៣០ពាន់ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ដែលរាប់បញ្ចូលទាំងបំណុល សាធារណៈចំនួន ២៣,៥ ពាន់ពាន់លានដុល្លារ និង ៦,៥ពាន់ពាន់លានដុល្លារ នៅក្នុងការកាន់កាប់អន្តររដ្ឋាភិបាល...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី៧, ១១ មីនា ២០២២ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាព ជីវិតក្នុងសង្គមឌីជីថល»។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួងធនធានទឹក បានរៀបរាប់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពល ដូចជា ៖ ពីថ្ងៃទី២-៣ ខែកុម្ភៈ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ,...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង កំពុងត្រូវបានជំរុញឱ្យពង្រឹង យុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែក សេដ្ឋកិច្ចលើប្រទេសចិន ច្រើនជាងពេលណាៗទាំងអស់ ខណៈដែលប្រទេសចិន ត្រូវបានគេភ័យខ្លាចថា នឹងបង្ហាញពីដំណើរការកំណើន យឺតបំផុតទីបីរបស់ខ្លួននៅឆ្នាំ 2022 ចាប់តាំងពីសេដ្ឋកិច្ចរបស់ខ្លួន បានចាប់ផ្តើមឡើងដំបូង នៅចុងទសវត្សរ៍ឆ្នាំ 1970 ។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា...
បរទេស៖ ប្រទេសកូរ៉េខាងជើង បានបញ្ចេញរូបថតដែល ប្រទេសនេះនិយាយថា ថតបានពីការបាញ់មីស៊ីលដ៏ខ្លាំងបំផុត របស់ខ្លួនក្នុងរយៈពេល៥ឆ្នាំ ។ រូបភាពមិនធម្មតាដែលថតចេញពីលំហ បង្ហាញពីផ្នែកខ្លះនៃឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបញ្ជាក់នៅថ្ងៃចន្ទថា ខ្លួនបានធ្វើតេស្តមីស៊ីលផ្លោង រយៈចម្ងាយមធ្យម Hwasong-12 (IRBM)។...
បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយថា កុមារជិត ១ ៥០០នាក់ ដែលត្រូវបានជ្រើសរើស ដោយក្រុមឧទ្ទាម Houthi នៅប្រទេស យេម៉ែន បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា ក្នុងឆ្នាំ២០២០ ហើយរាប់រយនាក់ទៀតនៅឆ្នាំបន្ទាប់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងរបាយការណ៍មួយ ផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយអំពីអនាគតនៃសង្រ្គាម រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលកំពុងរក្សាភាព ស្ងៀមស្ងាត់អំពីទំនាក់ទំនង គ្រួសាររបស់លោកជាមួយ និងបណ្តាញ NGOs ស្រមោលរបស់មហាសេដ្ឋីអាមេរិក ដើមកំណើតហុងគ្រី គឺលោក George Soros ដែលធ្វើការដើម្បីធ្វើឱ្យមានអស្ថិរភាព ដល់រដ្ឋាភិបាលនានា នៅទូទាំងពិភពលោក ។...
បរទេស៖ នៅមុននេះ ប្រទេសដាណឺម៉ាក បានរួមចំណែកដល់ការបញ្ជូន នាវាចម្បាំងទៅឱ្យកងកម្លាំងណាតូ រួមបញ្ចូលគ្នានៅសមុទ្របាល់ទិក និងយន្តហោះចម្បាំងទៅកាន់ បេសកកម្មប៉ូលីសអាកាស លើរដ្ឋបាល់ទិក ដោយបង្ហាញទាំងជំហានឃ្លាំមើល ការរារាំង និង “ការបញ្ជូនសញ្ញាទៅប្រទេសរុស្ស៊ី” ។ ថ្មីៗនេះ នាយករដ្ឋមន្ត្រីដាណឺម៉ាក ក៏បានគំរាមរុស្ស៊ីជាមួយនឹង ការដាក់ទណ្ឌកម្មនៃ “វិមាត្រមិនធ្លាប់មាន” ផងដែរ។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ៖ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ និងជាពិសេសចង់ឲ្យផលិតផលផ្លែទុរេន មានទីផ្សារនៅលើឆាកអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន កសិករដែលបានដាំដំណាំនេះ ត្រូវចងក្រងបណ្តុំផលិត ឬសហគមន៍ទុរេននៅតាម តំបន់នីមួយៗដែលមានសក្តានុពល ។ តាមរយៈគេហទំព័រហ្វេសប៊ុកលោក វេង សុខុន បានថ្លែងថា ដំណាំទុរេន គឺជាដំណាំដែលមាន...