ភ្នំពេញ ៖ មានរថយន្តថ្មីសន្លាង ប្រភេទ១៥កៅអី ចំនួន៤៥គ្រឿងទៀតហើយ ត្រូវបាន លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនអង្គភាពចំណុះក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។ ក៏មិនខុសពីលើកមុនៗដែរ រថយន្តដែលប្រមុខក្រសួងមហាផ្ទៃផ្ដល់ជូនអង្គភាពចំណុះ ទាំងកម្រិតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំងរថយន្ត៤៥គ្រឿងនេះ គឺក្នុងគោលដៅសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីស្របតាមតម្រូវការចាំបាច់របស់អង្គភាពនីមួយៗ។ អង្គភាពដែលបានទទួលរថយន្តនាឱកាសនេះ...
ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរខេត្តស្រះកែវ បានសន្យាចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋរបស់ពួកគេដែលរស់នៅជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅនោះ, រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ចំពោះការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ នៅលើទឹកដីថៃ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជាឡើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ភាគីថៃ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការព្រួយបារម្ភចំពោះព័ត៌មានបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៤ ខែសីហា...
ភ្នំពេញ៖ លោក ស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០ នាទី រសៀលនេះ កងកម្លាំងយោធារបស់ថៃ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកចំណាត់ការផ្លូវច្បាប់របស់នាយករដ្ឋមន្រ្តីស្តីទីថៃ ចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមកដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃ យ៉ាងធ្ងន់ធ្ងរ។ នេះជាការលើកឡើងរបស់លោកក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី១៩ ខែសីហា ។ លោកបន្តថា ប្រការរបស់នាយករដ្ឋមន្រ្តីថៃ...
បរទេស៖ កាសែត Financial Times បានរាយការណ៍ថា អ៊ុយក្រែនបានស្នើឱ្យអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួនចំណាយ ១០០ ពាន់លានដុល្លារ សម្រាប់កិច្ចព្រមព្រៀងទិញអាវុធពីអាមេរិក។ ទីក្រុងគៀវ បន្តស្វែងរកការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី និងប្រមុខរដ្ឋអឺរ៉ុបខាងលិចមួយចំនួន...
ខេត្តកំពត៖ ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS) គណៈបញ្ជាការឯកភាពខេត្តកំពត ក្នុងដើម ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនិងអនុវត្តន៍នីតិវិធីច្បាប់លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាក់ទងនឹងករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយបានឈានទៅឃាត់ខ្លួនជនសង្ស័យ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ...
ត្បូងឃ្មុំ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំង និងគណៈកម្មការសហគមន៍នេសាទសាមគ្គីមាត់ឃ្មង់សហការជាមួយកម្លាំងយោធាភូមិភាគ២ រដ្ឋបាលឃុំជីរោទ៍២និងរដ្ឋបាលឃុំទន្លេបិទ សរុបចំនួន៧នាក់ បានចុះល្បាត ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនានា នៅក្នុងភូមិសាស្រ្តឃុំទន្លេបិទនិងឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានរុះរើ បំផ្លាញចោលឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ស្មើ១ករណី រួមមាន៖លូស្បៃមុង ២៨មាត់,របាំងស្បៃមុង ១១២០ម៉ែត្រ,បង្គោលចម្រឹង ៤២០ដើម,ចាក់លែងត្រីចម្រុះ ១៥០គីឡូក្រាម។
ភ្នំពេញ៖ សហភាពអឺរ៉ុបផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារអាមេរិក) សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់សហភាពអឺរ៉ុបប្រចាំកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងបន្ថែមថា អាទិភាពបន្ទាន់នៃជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុប នឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល ៦ខែ។
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៨ ខែសីហា កម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញ ។ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងលោក ហួត ហាក់...
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា លោក វង សូត អនុប្រធានទី២ រដ្ឋសភាបានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិនដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ថ្លែងជម្រាបជូនភ្ញៀវពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា បានផ្តោតជាសំខាន់លើជ្រុងនៃពាណិជ្ជកម្មរវាងកម្ពុជានិងចិន លោក វង សូត បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ...