ថ្ងៃទី១៤ ខែកុម្ភៈ កម្មវិធី “រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦” របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទី៥ដោយរលូន។ កម្មវិធីគ្រប់ប្រភេទដូចជាកម្មវិធីច្នៃប្រឌិតថ្មី បទចម្រៀងនិងរបាំ កាយសម្ព័ន្ធ ល្ខោនហ៊ី កុងហ្វូ ឈុតកំប្លែងខ្លី និងវេទមន្តជាដើមបានដាក់តាំងបង្ហាញ ដែលបង្កើតបរិយាកាសពិធីបុណ្យដ៏ស្បាយរីករាយ និងសេរីមង្គល។ ទីតាំងឆាកសម្តែងសំខាន់ និងទីតាំងឆាកសម្តែងបន្ទាប់បន្សំទំាងបួនកន្លែងត្រូវបានតភ្ជាប់គ្នាយ៉ាងរលូន។ បច្ចុប្បន្ននេះ«អាហារពេលយប់ដាច់ឆ្នាំវប្បធម៌»នេះ ដែលបង្ហាញពីសុភមង្គល និងភាពស្បាយរីករាយក្នុងការជួបជុំគ្នាបានត្រៀមខ្លួនហើយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាមួយប្រជាជនចិននៅជុំវិញពិភពលោក...
បរទេស៖ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ កិច្ចខិតខំប្រឹងប្រែងសន្តិសុខត្រូវបានបង្កើននៅក្នុងយ៉ាឡា បយរទេសថៃ បន្ទាប់ពីរលកនៃការវាយប្រហារដោយគ្រាប់បែកចំនួន៧លើក នៅក្នុងខេត្តណារ៉ាធីវ៉ាតជិតខាងក្នុងរយៈពេល ៤៨ ម៉ោងកន្លងមក។ យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈនេះថា តំបន់នគរបាលខេត្តយ៉ាឡាបានបង្កើនសន្តិសុខដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីក្រុមឧទ្ទាមបានធ្វើការវាយប្រហារដោយគ្រាប់បែកនៅទីតាំងចំនួន៧ នៅក្នុងខេត្តណារ៉ាធីវ៉ាត ចន្លោះថ្ងៃទី ១៤-១៥ ខែកុម្ភៈ...
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ លុបបំបាត់ពន្ធ ២៥% ដែលដាក់លើប្រទេសឥណ្ឌា និងជំនួសមកវិញដោយការបង្កើនការនាំចូលថាមពលពីសហរដ្ឋអាមេរិក ធនាគារកណ្តាលចិន បន្តទិញមាសថែមទៀត ខណៈពេលដែលការកើនឡើងនៃតម្លៃមាសបានបញ្ឈប់ ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន ដកការកត់សម្គាល់ខុសឆ្គង លើតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតទូទៅ សហរដ្ឋអាមេរិក មានគម្រោងជំរុញ ផ្នែកសន្តិសុខ និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយជប៉ុន បន្ទាប់ពីគណបក្ស...
សម្តេចធិបតី ៖ ចាប់តាំងពីផ្ទុះអាវុធលើកទី១ ទី២ រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បង របស់រាជរដ្ឋាភិបាល លោក កែវ រ៉េមី មានជំនឿលើសមត្ថភាព និងតួនាទីដ៏សំខាន់ របស់ជប៉ុនជំរុញថៃ ដោះស្រាយព្រំដែនតាមយន្តការច្បាប់ នៅសល់ភូមិ ៦៥ទៀត ពុំអាចផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ លោក កែវ រតនៈ ៖...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលេីកឡេីងថា កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំចំពោះមិត្តភាពដែកថែបជាមួយមិត្តប្រទេសចិន។ តាមរយៈសារលិខិតជូន លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និង លោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០២៦...
ត្បូងឃ្មុំ៖ លោកឧកញ៉ាអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ ព្រមទាំងកូនចៅ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់អង្គ និងឆ្លងសមិទ្ធិផលនានា នៅក្នុង វត្តឧទុម្ពរ (ហៅវត្តល្វា) ស្ថិតនៅភូមិល្វា ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួម ពីលោក គន់ រ័ត្នមុនី អភិបាលរង...
កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អនុប្រធានក្រុមការងារគណបក្សចុះលដ្ឋានស្រុកថ្ពង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែមករា លើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៦។ ដោយក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពី ក្រុមការងារចុះជួយមូលដ្ឋាន លោកប្រធានគណបក្សឃុំអមលាំង លោកប្រធានក្រុមការងារចុះជួយភូមិទាំង១៧ ក្នុងឃុំអមលាំង...
តេអេរ៉ង់៖ ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បាននិយាយថា ការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន អាចជំរុញ និងការពារផលប្រយោជន៍ទៅវិញទៅមក ប្រសិនបើពួកគេផ្អែកលើភាពប្រាកដនិយម និងជៀសវាងការទាមទារហួសហេតុ។ លោក Ali Shamkhani លេខាធិការក្រុមប្រឹក្សាការពារជាតិអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera របស់ប្រទេសកាតា ដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃសុក្រ ខណៈពេលដែលធ្វើអត្ថាធិប្បាយលើការចរចានុយក្លេអ៊ែរដោយប្រយោលឡើងវិញរវាងប្រទេសរបស់លោក...
គែរ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានបញ្ជាក់ជាថ្មីថា កម្មវិធីមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ នៅតែជា «ខ្សែបន្ទាត់ក្រហម» ដែលមិនអាចចរចាបាន ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះទីពីរទៅកាន់មជ្ឈិមបូព៌ា ចំពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាប់គាំង។ លោក Ali Shamkhani ទីប្រឹក្សានយោបាយជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera ថា អ៊ីរ៉ង់ នឹងឆ្លើយតប «យ៉ាងម៉ឺងម៉ាត់...
តេអេរ៉ង់៖ អ៊ីរ៉ង់ បានរិះគន់ «វិធីសាស្រ្តមិនត្រឹមត្រូវ» របស់សហភាពអឺរ៉ុប ចំពោះប្រទេសនេះ ជាពិសេសការកំណត់របស់ប្លុកអំពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមជាអង្គការភេរវកម្ម និង «អន្តរាគមន៍មិនសមរម្យ» របស់ខ្លួននៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃសុក្រក្នុងអំឡុងពេលនិយាយទូរស័ព្ទជាមួយសមភាគីស៊ីបរបស់លោក គឺលោក Constantinos Kombos ដែលប្រទេសរបស់លោកកាន់តំណែងជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអ៊ីរ៉ង់។ លោក...