កំពត៖ បន្តពីព័ត៌មានពីមុន ករណីវិវាទដីធ្លីដ៏ធ្ងន់ធ្ងរ និងគួរឱ្យសង្វេគនៅជុំវិញបឹងប្រទ័ក្សក្រឡា (ឬទំនប់ប្រទ័ក្សក្រឡា) ភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានឈានដល់ចំណុចកំពូលនៃភាពអស់សង្ឃឹម និងការរងទុក្ខវេទនាខ្លាំងក្លា។ ប្រជាពលរដ្ឋរងគ្រោះចំនួន៩៤គ្រួសារ ដែលបានកាន់កាប់ និងអាស្រ័យផលលើដីស្រែ ចំការ ដំណាំ និងសូម្បីតែដីផ្នូរ ថ្នូរដូនតា តាំងពីជំនាន់ជីតា ឬយ៉ាងហោចណាស់ចាប់ពីឆ្នាំ២០០៨ កំពុងប្រឈមនឹងការបាត់បង់ទាំងស្រុងនូវមូលដ្ឋានជីវភាព មរតកបុរាណ...
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានែក្តីស្រឡាញ់ នៅផ្សាខេមល វេងស្រេង រាជធានីភ្នំពេញ បាននាំមកនូវភាពសប្បាយរីករាយ ការអប់រំការលើកកម្ពស់ការប្រើប្រាសស្រោមអនាម័យ ជាមួយនឹងការចែកចាយស្រោមអនាម័យ និងការធ្វើតេស្តដោយឥតគិតថ្លៃ។ ទិវាស្រោមអនាម័យអន្តរជាតិ ត្រូវបានបង្កើតឡើងដោយមូលនិធិថែទាំសុខភាពអេដស៍ ក្នុងឆ្នាំ២០០៩ ដើម្បីអបអរសាទរស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតរបស់ពិភពលោកសម្រាប់ការការពារមេរោគអេដស៍...
ភ្នំពេញ: លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា តាមរបាយការណ៍បានបង្ហាញថា ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយមានកំណើនពី ១៣,១០លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០១៦ ដល់ ១៣៥,៥៥លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥ ។ លោកបានថ្លែង នៅក្នុងពិពិព័រណ៍ផលិតផលរ៉ែ ដែលនឹងត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ (១៤-១៥ ខែកុម្ភៈ) នៅលើវិថីថ្មើរជើងចតុមុខ ដើម្បីបញ្ជ្រៀបការយល់ដឹងពីប្រយោជន៍របស់រ៉ែក្នុងសេដ្ឋកិច្ចកម្ពុជា។ លោក...
មូស្គូ៖ កិច្ចចរចាត្រីភាគីជុំបន្ទាប់រវាងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយជំនួយការប្រធានាធិបតី លោក Vladimir Medinsky។ ប្រធានអ្នកចរចាអ៊ុយក្រែន លោក Rustem Umerov...
មុយនិក៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិក ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានឧ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិកលោក...
បរទេស៖ លោក Chaiwat Kovavisarach នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Bangchak Corporation Public Company Limited របស់ថៃ បានបង្ហាញថា ក្រុមហ៊ុនបានបន្តទិញភាគហ៊ុនរបស់ក្រុមហ៊ុន Chevron Companies (Greater China) Limited (“CCGC”) ដើម្បីទទួលបានភាគហ៊ុន 100%...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីរកឃើញ ជំងឺផ្តាសាយបក្សីប្រភេទ(H5N1) លើបុរសអាយុ៣០ឆ្នាំម្នាក់ ដែលមានទីលំនៅក្នុងភូមិមានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយមានការយកចិត្តទុកដាក់ ថែទាំពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានជាសះស្បើយត្រឡប់ទៅផ្ទះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទឹកដីខេត្តត្បូងឃ្មុំ ខណៈដែលតំបន់ត្រពាំងក្រម ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ បានក្លាយជាមហាសមុទ្រមនុស្សយ៉ាងកុះករ ក្នុងព្រឹត្តិការណ៍ «ចាប់ត្រីបែបបុរាណ» ប្រចាំឆ្នាំ២០២៦ ដែលមានអ្នកចូលរួមលើសពីការរំពឹងទុក រហូតដល់ជិត ១៤ម៉ឺននាក់។ ព្រឹត្តិការណ៍ដ៏មហោឡារិកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ...
ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញចូលរួមក្នុងបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលជាការចែករំលែកដោយវាគ្មិនកិត្តិយស លោក កែវ ពង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអង្កេត ស្រាវជ្រាវ និងដោះស្រាយបណ្ដឹង ដើម្បីពិនិត្យលើវឌ្ឍនភាពពាក់ព័ន្ធនឹងសំណើសុំអន្តរាគមន៍របស់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តមួយចំនួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈប្រតិភូ នៅទីស្ដីការក្រសួង។ ថ្លៃងក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងសមាជិក...