នៅចំកណ្តាលរាជធានីភ្នំពេញ ក្លិននិងរសជាតិឈ្ងុយឆ្ងាញ់របស់ ការ៉េមបែបអ៉ីតាលី Gelato ទើបផលិតថ្មីៗ កំពុងទាក់ទាញអារម្មណ៍អ្នកដើរឆ្លងកាត់។ អតិថិជនឈរមើលដោយអារម្មណ៍ស្រស់ថ្លា និងសប្បាយចិត្ត ខណៈបុគ្គលិកហ៊ុច gelato មួយកែវ ដែលពួកគេប្រហែលជាគិតថា អាចរកបានតែនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលីតែប៉ុណ្ណោះ— ប៉ុន្តែនេះមិនមែនជាផលិតផលនាំចូលសុទ្ធសាធឡើយ។ នេះគឺ Lagio Gelato ដែលកើត និងផលិតដោយមោទនភាពនៅកម្ពុជា មានគ្រឿងផ្សំ និងរូបមន្តពីប្រទេស...
ភ្នំពេញ៖ លោក ALFARO MICHEL BARRY អ្នកឆ្លើយឆ្លងព័ត៌មាន អាមេរិកប្រចាំសេតវិមាន បានមកដល់កម្ពុជា សម្រាប់យកព័ត៌មាន ដែលប្រទេសថៃ បានបង្កសង្រ្គាម៥ថ្ងៃ មកលើកម្ពុជា ២៤-២៩ កក្តដា ២០២៥ និង ការអភិវឌ្ឍន៍ របស់កម្ពុជា។ ក្នុងពេលលោកបំពេញបេសកម្ម ជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន លោកនឹងនៅកម្ពុជាចំនួន៥ថ្ងៃ។ លោក...
កណ្ដាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទុកពេល ២៤ម៉ោង ឱ្យម្ចាស់គណនី Tik Tok ឈ្មោះ ម៉ាក់នី វីតាមីនបំបាត់ជាំ ធ្វើវីដេអូ សុំទោសសាធារណជន ជាបន្ទាន់ បន្ទាប់ពីបង្ហោះវីដេអូ និយាយថា «ចាប់កូនស្រីពៅគាត់ ភ្លៀងលិចស្ទះផ្លូវអញ អស់ហើយ»។ តាមរយៈសេចក្តីបញ្ជាក់ព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស...
បរទេស៖ ក្រុមហ៊ុន PTT ដែលជាក្រុមហ៊ុនថាមពលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសថៃ បានប្រកាសពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណេញនៅត្រីមាសទីពីររបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥នេះ។ បើតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានធ្លាក់ចុះជិត 40% មកនៅត្រឹម 21.5 ពាន់លានបាត ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពី 35.5 ពាន់លានបាតដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។...
កណ្ដាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា បុគ្គលលក់ឡេឈ្មោះ Love Riya កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីច្បាប់ ចំពោះវីដេអូសុំទោសនេះ មិនមែនជាករណីដែលសមត្ថកិច្ចជំនាញកំពុងអនុវត្តនោះទេ គឺជាវិដេអូចាស។ តាមរយៈសេចក្តីបំភ្លឺព័ត៌មានរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានជម្រាបជូនសាធារណជន ពាក់ព័ន្ធបណ្តាញសង្គមមួយចំនួន បានយកវីដេអូ បុគ្គលឈ្មោះ...
ភ្នំពេញ ៖ បន្ទាប់ពីផ្អាកការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ បានហក់ឡើងខ្ពស់ នោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែន កម្ពុជា-ថៃ ធូរស្រាល។ យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយក្នុងកិច្ចប្រជុំ នៅឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥នេះ បានដឹកនាំគណះប្រតិភូនៃរដ្ឋបាលខេត្តពោធិ៍សាត់នាំយកអំណោយដែលទទួលបានតាមរយះការចូលរួមឧបត្ថម្ភគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់រួមទាំងសប្បុរសជនជិតឆ្ងាយ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារដើម្បីបន្តចាត់ចែងដល់កងកម្លាំងជួរមុខដែលកំពុងការពារបូរណរណបភាពទឹកដីពីសត្រូវឈ្លានពានថៃ និង បងប្អូនជនភៀសសឹក។ ថ្លែងក្នុងឱកាសនោះលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា...
ម៉ូស្កូ៖ វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលជាការប្រកាសដ៏កម្រនៃការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ។ ការិយាល័យប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា ក្រៅពីការអបអរសាទរមេដឹកនាំកូរ៉េខាងជើងក្នុងរយៈពេល ៨០ឆ្នាំចាប់តាំងពីការរំដោះប្រទេសកូរ៉េពីអាណានិគមជប៉ុន លោក ពូទីន បានប្រាប់លោក គីម អំពីកិច្ចប្រជុំនាពេលខាងមុខជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅរដ្ឋ អាឡាស្កា...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ខ្លួនបានផ្តល់ “ការការពារទ្រព្យសម្បត្តិយោធា” ដល់យោធាអង់គ្លេសជាលើកដំបូង នៅដើមខែនេះ នៅក្នុងការបង្ហាញពីការពង្រឹងទំនាក់ទំនងការពារទ្វេភាគីឱ្យកាន់តែស៊ីជម្រៅចំពេលមានការកើនឡើងនៃបញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោក។ ក្រសួងបានឲ្យដឹងថា នាវាផ្ទុកយន្តហោះរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រ Kaga និងនាវាពិឃាត Teruzuki បានការពារក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ Prince of Wales របស់ចក្រភពអង់គ្លេស ក្នុងអំឡុងពេលសមយុទ្ធពហុភាគីរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃទី៤ ខែសីហា នៅប៉ាស៊ីហ្វិកខាងលិច។ ក្រសួងបានឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍ សម្តេចតេជោ ពីនិស្សិតខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ចំនួន ៦៥៩នាក់។ នាឱកាសអញ្ជើញទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាវិលត្រឡប់ពីប្រទេសថៃ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា នៅថ្ងៃទី១២ សីហា នេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ...