ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី និងបាញ់កាំជ្រួចនៅតំបន់កោះពេជ្រ ដែលមានអ្នកចូលរួមជាង ១ម៉ឺននាក់ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួម ពីកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ចេញមកបញ្ជាក់ថា ករណីបង្ហោះផ្សាយថាខេត្តចំនួនបួន មានខេត្តមណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងរតនគិរី ត្រូវបានកាត់ទៅឱ្យប្រទេសផ្សេង គឺជាព័ត៌មានក្លែងក្លាយ។ ការចេញមកបញ្ជាក់របស់ គ.ស.ព.ស. ធ្វើឡើង ក្រោយមានគណនី Facebook មួយឈ្មោះ Sothea Nouបានផ្សព្វផ្សាយថា ខេត្តចំនួនបួន មានខេត្តមណ្ឌលគិរី...
ពោធិ៍សាត់ : រដ្ឋបាលខេត្តពោធិ៍សាត់ដាក់ចេញផែនការណែនាំស្តីពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនិង សេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ នៅលើបុរីវប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់ ព្រមទាំងមានការរៀបចំអុជកាំជ្រួចអបអរសាទរនាពេលរាត្រីចាប់ពីម៉ោង ១៩ និង ០០ នាទីនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២៤។ ខាងក្រោមនេះ ជាខ្លឹមសារផែនការណែនាំ និង សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់:
បន្ទាយមានជ័យ÷ ដោយទទួលបានព័ត៌មានពីសន្តិសុខថា មានករណីលក់គ្រឿងញៀននៅចំណុចកាស៊ីណូនាគទិព្ធស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០០និង ៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១-ឈ្មោះ ធី អ៊ុកលឺម ហៅ រិ ភេទស្រី...
តូក្យូ ៖ ប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានបញ្ចប់ជុំទី៧ នៃការបង្ហូរវិទ្យុសកម្មដែលត្រូវបានព្យាបាលចូលទៅក្នុងមហាសមុទ្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានបញ្ចេញទឹកប្រហែល ៧,៨០០ តោននៅក្នុងជុំចុងក្រោយនេះ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែមិថុនា ដោយប្រតិបត្តិករបានឲ្យដឹងថា គ្មានកម្រិតសារធាតុ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងកំណត់ជាថ្មីនូវកម្រិតកម្ពស់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងយកក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីឆ្នាំ២០២៥ តទៅ។ នេះបើតាមការថ្លែងឱ្យដឹងពី លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ របស់ក្រុមការងារយុវជនខេត្តព្រៃវែងនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ ពីវេទិកាអធិបតី ដែលមានសិក្ខាកាមជ័យលាភីភាគច្រើនជាសិស្ស និងនិស្សិតក្នុងខេត្តព្រៃវែង...
តូក្យូ៖ មូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថាទស្សនវិស័យកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៤ របស់ខ្លួននៅតែមិនផ្លាស់ប្តូរនៅ ៣,២ ភាគរយដោយព្យាករណ៍ថា ការពង្រីកយឺត សម្រាប់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ហើយព្យាករណ៍ការងើបឡើងវិញ ដ៏គួរឱ្យកត់សម្គាល់សម្រាប់ប្រទេសចិន។ IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ទស្សនវិស័យ សេដ្ឋកិច្ចពិភពលោករបស់ខ្លួនថា “ការភ្ញាក់ផ្អើលពីធ្លាក់ចុះនៅក្នុងប្រទេសជប៉ុននិងសហរដ្ឋអាមេរិក គឺគួរឱ្យកត់សម្គាល់ “ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ ខណៈពេលដែលការព្រមានថា សន្ទុះនៃអតិផរណាកំពុងចុះខ្សោយជាសកល និងបង្កើនភាពមិនច្បាស់លាស់នគោលនយោបាយរបស់ប្រទេសនីមួយៗ។ ស្ថាប័ននេះ បានកែប្រែការព្យាករណ៍កំណើនរបស់ប្រទេសជប៉ុនធ្លាក់ចុះ...
បរទេស៖ អ៊ីរ៉ង់បានបដិសេធរបាយការណ៍ដែលថាខ្លួនបានរៀបចំផែនការប៉ុនប៉ងធ្វើឃាតលើបេក្ខជនប្រធានាធិបតីជួរមុខរបស់គណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ប៉ុន្តែបានទទូចថា គាត់នឹងនៅតែទទួលខុសត្រូវចំពោះការសម្លាប់ឧត្តមសេនីយ៍កំពូលម្នាក់របស់ទីក្រុងតេហេរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយដកស្រង់ប្រភពរបស់ CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរអាមេរិកបានទទួលព័ត៌មានស្តីពីផែនការដែលត្រូវបានចោទប្រកាន់ដោយទីក្រុងតេអេរ៉ង់ដើម្បីធ្វើឃាតលោកដូណាល់ ត្រាំ ដែលជំរុញឱ្យសេវាសម្ងាត់បង្កើនសន្តិសុខជុំវិញអតីតប្រធានាធិបតី។ ប្រភពព័ត៌មាននេះមិនបានបញ្ឈប់ខ្មាន់កាំភ្លើងម្នាក់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ឈ្មោះ Thomas Matthew...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេស(IOM)កម្ពុជាបានចូលជួបដើម្បីជម្រាបលានៅពេលដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាក្នុងពេល ឆាប់ៗនេះ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការIOM និងក្រសួងការងារកាលពីកន្លងមកអំពីវឌ្ឍនភាពស្តីពីទេសន្តរប្រវេសន៍ដែលភាគីទាំងពីរមានចក្ខុវិស័យរួមគ្នាចង់ឃើញការរីកចម្រើន និងភាពកាន់តែល្អប្រសើរនៅកម្ពុជា។ ក្នុងនោះ...
ភ្នំពេញ៖ មេសហជីពនៅកម្ពុជាលើកឡើងថា អង្គការសង់ត្រាល់បម្រើ បរទេសធ្វើរបាយការណ៍លើផ្នែកសិទ្ធិមនុស្ស សិទ្ធិកម្មករនិងសិទ្ធិបញ្ចេញមតិនិយាយតែពីតម្លាភាព និងគណនេយ្យភាពមិនដាច់ពីមាត់ ប៉ុន្តែបែរជព្យាយាមគេចវេស មានលេសមិនចេះចប់នៅពេលអាជ្ញាធរ មានសមត្ថកិច្ចពង្រឹងការអនុវត្តតម្លាភាព និងគណនេយ្យភាព លើការទទួល បានហិរញ្ញវត្ថុរបស់ខ្លួន។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា អង្គការសង់ត្រាល់គ្មានតម្លាភាពនៅក្នុងអង្គភាពរបស់ខ្លួននោះទេ។គ្មានតម្លាភាពត្រង់ថា នៅពេលអង្គការវិជ្ចាជីវៈហៅថាសហជីព ក៏ដូចជាកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធស្នើឱ្យអង្គការនេះបង្ហាញគណនេយ្យភាព បង្ហាញលក្ខន្តិកៈ...