បរទេស៖ លោក Keir Starmer នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានមានប្រសាសន៍កាលពីថ្ងៃពុធថា ប្រទេសរបស់លោកមិនចាំបាច់ជ្រើសរើសរវាងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចិននោះទេ ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ប្រទេសចិន ដែលមានគោលបំណងជួសជុលទំនាក់ទំនង និងពង្រីកឱកាសសម្រាប់ក្រុមហ៊ុនអង់គ្លេសនៅក្នុងប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា មេដឹកនាំអង់គ្លេសរូបនេះបានមកដល់រដ្ឋធានីប៉េកាំង នៅពេលរសៀល។ មុននេះ លោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះថា លោកនឹងធ្វើឲ្យមានតុល្យភាពរវាងការចូលរួមជាមួយប្រទេសចិនជាមួយនឹងកង្វល់សន្តិសុខជាតិ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃពុធថា កិច្ចប្រជុំបន្ទាប់រវាងអ្នកចរចារុស្ស៊ី អាមេរិក និងអ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ខែកុម្ភៈ។ ពេលវេលានេះត្រូវបានប្រកាសដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដោយបានបញ្ជាក់បែបនេះកាលពីថ្ងៃពុធព្រមទាំងបានធ្វើការកត់សម្គាល់ជុំទីពីរនៃទំនាក់ទំនងត្រីភាគីក្នុងគោលបំណងស្វែងរកដំណោះស្រាយដែលអាចកើតមានចំពោះជម្លោះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូ លោក Peskov បាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ថា បេសកជនអាមេរិក Steve Witkoff និងលោក Jared Kushner នឹងមិនមានវត្តមាន នៅពេលដែលមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន ជួបគ្នានៅទីក្រុង Abu Dhabi ចុងសប្តាហ៍នេះទេ។ កិច្ចប្រជុំនេះគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យមួយសប្តាហ៍បន្ទាប់ពីជុំទីមួយនៃកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី...
កំពង់ធំ៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានដឹកនាំកងកម្លាំងនាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃ ស្ថិតនៅវត្ត ឥន្ទ្រីយ៍សំវរ: ហៅវត្តកំពង់ធំ ក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ និងវត្តមុន្នីរង្សី ហៅវត្ដថ្មី...
ខេត្តពោធិ៍សាត់៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ។ ពិធីបើកសន្និបាតខាងលើនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំទេពឧកញ៉ា...
ពោធិ៍សាត់ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាសហធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយ...
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ លោកស្រី យឹម សុខលៀង អភិបាលរងក្រុងឧដុង្គម៉ែជ័យ អមដំណេីរដោយលោកចៅសង្កាត់ ចៅសង្កាត់រង និងក្រុមការងារសាលាសង្កាត់វាំងចាស់ បានចុះសួរសុខទុក្ខលោក វ.ឯក ប៊ិន ចារ៉ា ដែលរងគ្រោះដោយសារផ្សែងពុលរបស់យោធាថៃ ដែលបាញ់ចូលទឹកដីកម្ពុជា នាពេលកន្លងមក។ ក្នុងនោះលោកស្រីក៏បានពាំនាំនូវស្បៀងអាហារ និងថវិការមួយចំនួនទៀត របស់រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ មកផ្តល់ជូនដល់ក្រុមគ្រួសារលោក...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា កុបកម្ម និងភាពចលាចលថ្មីៗនេះនៅក្នុងប្រទេសនេះ មានគោលបំណងអូសទាញសហរដ្ឋអាមេរិកឱ្យចូលទៅក្នុងសង្គ្រាមមួយផ្សេងទៀតប្រឆាំងនឹងអ៊ីរ៉ង់។ លោកបានប្រាប់រដ្ឋមន្ត្រីការបរទេសស្រីលង្កា លោកស្រី Vijitha Herath តាមទូរស័ព្ទថា “ការតវ៉ាដោយសន្តិវិធី” កាលពីដើមខែនេះបានប្រែក្លាយទៅជាសកម្មភាពហិង្សា ដែលមាន “លក្ខណៈរៀបចំ និងភេរវកម្ម” ដែល “មានគោលបំណងអូសទាញសហរដ្ឋអាមេរិកឱ្យចូលទៅក្នុងសង្គ្រាមមួយផ្សេងទៀតប្រឆាំងនឹងអ៊ីរ៉ង់”។...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល មិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជា ទៅឱ្យក្រុមហ៊ុនឯកជនោះទេ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៨ មករា នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកត់សម្គាល់ឃើញថា មានការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវព័ត៌មានមិនពិតថា រាជរដ្ឋាភិបាល បានលក់កោះមួយ នៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
លោក នេត សាវឿន ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែង ការពារសុខភាពពលរដ្ឋ បុរសម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះឆេះរថយន្ត លើផ្លូវល្បឿនលឿន នាវាកងទ័ពជើងទឹកអាមេរិក បានចាកចេញពីកំពង់ផែមូលដ្ឋានសមុទ្ររាម អ្នកនាំពាក្យ ៖ បទឈប់បាញ់មួយខែនេះ ជាគោលបំណង ដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចៀសការស្លាប់ និងរងរបួស រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា...