បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Nikolay Azarov បាននិយាយថា មេដឹកនាំដែលគាំទ្រដោយលោកខាងលិចរបស់អ៊ុយក្រែនបច្ចុប្បន្នបានបន្តលក់ជាតិ ប្រទេសចាប់តាំងពីរដ្ឋប្រហារ Maidan ឆ្នាំ២០១៤ ខណៈពេលដែលខ្ជះខ្ជាយជំនួយបរទេសរាប់ពាន់លាន និងធ្វើឱ្យសេដ្ឋកិច្ចក្ស័យធន។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Azarov ដែលកាន់តំណែងរបស់គាត់នៅចន្លោះឆ្នាំ២០១០ និង ២០១៤ ហើយបានភៀសខ្លួនទៅប្រទេសរុស្ស៊ីបន្ទាប់ពីរដ្ឋប្រហារ Maidan បានរំលឹកថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនប្រឆាំងនឹងទង្វើរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើនយោបាយលើបច្ចេកវិទ្យាអាវុធ និងពាណិជ្ជកម្ម។ ការកត់សម្គាល់របស់លោក Guo បានធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឲ្យដឹងថា ជនជាតិចិនពីរនាក់ត្រូវបានចោទប្រកាន់ពីបទបញ្ជូនបន្ទះឈីប AI កម្រិតខ្ពស់ ដែលផលិតដោយក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិនដោយរំលោភលើការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក។ លោកបានលើកឡើងថា “ប្រទេសចិនប្រឆាំងនឹងបញ្ហានយោបាយ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ហើយប្រើប្រាស់វាជាអាវុធដើម្បីរារាំង...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា ទណ្ឌិតចំនួន ២០៣នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្ដាល ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ធំ ដើម្បីរំដោះភាពចង្អៀតណែន។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងថា សម្ដេចបានបោះចោលសញ្ញាបត្រថៃចូលក្នុងបង្គន់ តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហារ របស់ខ្មែរមកម៉្លេះ ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នារាត្រីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «គួរអស់សំណើចណាស់ ថ្ងៃនេះសម្ដេចបានលឺថា...
ភ្នំពេញ៖ គិតពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃបានចំនួនជាង ៦ម៉ឺននាក់ ខណៈដែលអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ទទួលបានការងារបឋម។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដែលបានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា លោកអាចជួបពិភាក្សាទល់មុខគ្នាជាមួយលោក Vladimir Zelensky របស់អ៊ុយក្រែន ប៉ុន្តែប្រសិនបើក្រុងមូស្គូ និងគៀវ ឈានទៅរកវឌ្ឍនភាពលើដំណោះស្រាយការទូតជាមុនសិន។ លោកPutinបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍ខណៈដែលលោកបាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងមូស្គូជាមួយមេដឹកនាំអារ៉ាប់រួម Mohamed bin Zayed Al Nahyan ។...
ភ្នំពេញ៖ ករណីទាហានថៃប្រើជំពាមកៅស៊ូ បាញ់មកលើទាហានកម្ពុជា នៅព្រំដែនកម្ពុជា-ថៃ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថាប្រសិនបើមិនទប់ស្កាត់ វានឹងប្រែក្លាយទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀង ឈប់បាញ់។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមពិតសម្ដេចមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសអារ៉ាប់រួម គឺនឹងអាចក្លាយជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ជំនួបជាមួយសមភាគីអាមេរិក លោក Donald Trumpនាពេលខាងមុខ។ យោងតាមវិមានការបញ្ជាក់របស់វិមាក្រមឡាំងកន្លងមក បានឱ្យដឹងថា ជំនួបផ្ទាល់រវាងប្រធានាធិបតីទាំងពីរអាចប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយនេះហើយ។ លោក Putin បានធ្វើការកត់សម្គាល់នេះទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សារបស់លោកនៅទីក្រុងមូស្គូជាមួយមេដឹកនាំអារ៉ាប់រួម Mohamed bin...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធបន្ថែម២៥ភាគរយទៅ លើការនាំចូលពីឥណ្ឌា ដោយចង្អុលទៅការបន្តទិញប្រេងពីរុស្ស៊ី។ ការសម្រេចចិត្តនេះនឹងនាំមកនូវការយកពន្ធសរុបលើដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់អាមេរិកដល់ ៥០ភាគរយ ។ លោកប្រធានាធិបតី Donald Trump ធ្លាប់បានចោទប្រកាន់ទីក្រុង New Delhi ពីការផ្តល់ហិរញ្ញប្បទានដល់ជម្លោះអ៊ុយក្រែនតាមរយៈការទិញប្រេងពីប្រទេសរុស្ស៊ី ដោយប្តេជ្ញាថានឹងដាក់ទណ្ឌកម្មប្រទេសអាស៊ីខាងត្បូងជាមួយនឹងការពិន័យបន្ថែមសម្រាប់ទំនាក់ទំនងការពារជាតិ និងពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងមូស្គូ លើពន្ធគយ២៥ភាគរយដែលគាត់បានដាក់កាលពីសប្តាហ៍មុន។ ក្រសួងការបរទេសឥណ្ឌាបានថ្កោលទោសចំណាត់ការនេះ ដោយហៅវាថាជារឿងអយុត្តិធម៌...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានក្រុមអ្នកចរចារបស់ទីក្រុងមូស្គូ លោក Vladimir Medinskyបានបញ្ជាក់ថា អ៊ុយក្រែនកំពុងបដិសេធមិនទទួលយកទាហានរបស់ខ្លួន ១០០០នាក់ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងនៅក្នុងទឹកដីរបស់រុស្ស៊ី។ RTដដែល កាលពីថ្ងៃពុធបានបើកដំណើរការគេហទំព័រមួយដែលរាយបញ្ជីលម្អិតនៃក្រុមអ្នកទោសរបស់ប្រទេសអ៊ុយក្រែនទាំង១០០០នាក់ ដែលអះអាងថាពួកគេត្រូវបានបោះបង់ចោលដោយរដ្ឋបាលរបស់លោក Vladimir Zelensky ។ នៅក្នុងការបង្ហោះ Telegram កាលពីថ្ងៃពុធ ជំនួយការប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់ទីក្រុងគៀវ ពីការបញ្ឈប់ដំណើរការផ្លាស់ប្តូរលើកនេះ។ លោក...