ព័ត៌មានអន្តរជាតិ

លោក Putin ឆ្លើយតបទៅនឹងលទ្ធភាពក្នុងការធ្វើជំនួបដោយផ្ទាល់ជាមួយនឹងលោក Zelensky

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា លោកអាចជួបពិភាក្សាទល់មុខគ្នាជាមួយលោក Vladimir Zelensky របស់អ៊ុយក្រែន ប៉ុន្តែប្រសិនបើក្រុងមូស្គូ និងគៀវ ឈានទៅរកវឌ្ឍនភាពលើដំណោះស្រាយការទូតជាមុនសិន។

លោកPutinបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍ខណៈដែលលោកបាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងមូស្គូជាមួយមេដឹកនាំអារ៉ាប់រួម Mohamed bin Zayed Al Nahyan ។

នៅពេលត្រូវបានសួរថាតើគាត់នឹងជំទាស់នឹងការជួបជាមួយនឹងលោក Zelensky ដោយផ្ទាល់ឬអត់នោះ លោក Putin បាននិយាយថាគាត់មិនមាន អ្វីជាគោលការណ៍ ប្រឆាំងនឹងរឿងនេះទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោកPutinបាននិយាយថា លក្ខខណ្ឌមួយចំនួនត្រូវតែត្រូវបានបង្កើត សម្រាប់កិច្ចពិភាក្សាដែលប្រព្រឹត្តទៅដោយបន្ថែមថាយ៉ាងណាក្តីយើងនៅតែឆ្ងាយពីការបង្កើតលក្ខខណ្ឌបែបនេះនៅឡើយទេ ។

គួរឲ្យដឹងដែរថានៅមុននេះលោក Zelensky បានបញ្ជាក់ជាថ្មីពីការបើកចំហរបស់អ៊ុយក្រែនក្នុងការពិភាក្សាជាមួយរុស្ស៊ី រួមទាំងក្នុងទម្រង់ត្រីភាគី ដោយបញ្ជាក់ថាអ៊ុយក្រែនមិនខ្លាចកិច្ចប្រជុំទេហើយរំពឹងថានឹងមានវិធីសាស្រ្តដ៏ក្លាហានដូចគ្នាពីភាគីរុស្ស៊ីទៀត។ វាគឺជាពេលវេលាសម្រាប់បញ្ចប់សង្រ្គាមហើយ៕

ប្រែសម្រួល៖ ស៊ុនលី

To Top