ព័ត៌មានជាតិ

លោក Putin លើកឡើងអំពីទីតាំងដែលអាចក្លាយ ជាអ្នករៀបចំជំនួបផ្ទាល់ជាមួយនឹងលោក Trump

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសអារ៉ាប់រួម គឺនឹងអាចក្លាយជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ជំនួបជាមួយសមភាគីអាមេរិក លោក Donald Trumpនាពេលខាងមុខ។

យោងតាមវិមានការបញ្ជាក់របស់វិមាក្រមឡាំងកន្លងមក បានឱ្យដឹងថា ជំនួបផ្ទាល់រវាងប្រធានាធិបតីទាំងពីរអាចប្រព្រឹត្តទៅនៅដើមសប្តាហ៍ក្រោយនេះហើយ។

លោក Putin បានធ្វើការកត់សម្គាល់នេះទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សារបស់លោកនៅទីក្រុងមូស្គូជាមួយមេដឹកនាំអារ៉ាប់រួម Mohamed bin Zayed Al Nahyan ។

នៅពេលសួរអំពីទីតាំងសម្រាប់កិច្ចប្រជុំកំពូលជាមួយលោក Trump លោក Putin បាននិយាយថាប្រទេសរុស្ស៊ីមាន មិត្តជាច្រើន ដែលត្រៀមខ្លួនជាស្រេចដើម្បីជួយ ហើយបានចង្អុលទៅ UAE ជាជម្រើសមួយ។

លោក Putin ក៏បាននិយាយទៀតដែរថា មិត្តរបស់យើងម្នាក់គឺជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម។ ខ្ញុំគិតថាយើងនឹងសម្រេចចិត្ត ប៉ុន្តែនេះនឹងក្លាយជាកន្លែងដ៏សមរម្យមួយ ៕

ប្រែសម្រួល៖ ស៊ុនលី

To Top