តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសចាំផ្ទះរបស់អ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងថា ការធ្វើឃាតប្រធានការិយាល័យនយោបាយក្រុមហាម៉ាស់លោក Ismail Haniyeh មិនអាចទៅរួចនោះទេបើគ្មានភ្លើងខៀវ និងការគាំទ្រពីសហរដ្ឋអាមេរិក។ លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិសាមញ្ញកាលពីថ្ងៃពុធនៃគណៈកម្មាធិការប្រតិបត្តិនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលធ្វើឡើងនៅទីក្រុងជេដា ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការធ្វើឃាតលោក Haniyeh ក្នុងចំណោមរឿងជាច្រើនទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។ លោក...
គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានទទួលជំនួយថវិកាជាង ៩៣ពាន់លានដុល្លារពីដៃគូអន្តរជាតិ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មូលនិធិទាំងនេះមានសារៈសំខាន់ សម្រាប់ដោះស្រាយតម្រូវការអាទិភាពក្នុងវិស័យសង្គម និងមនុស្សធម៌ ដូចជាកម្មវិធីជំនួយសង្គម ការបង់ប្រាក់សង្គម សម្រាប់មនុស្សចាស់ ប្រាក់ខែសម្រាប់មន្ត្រីរាជការ និងផ្សេងៗទៀត”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រហែល ៤០ពាន់លានដុល្លារត្រូវបានបែងចែកទៅឱ្យទីក្រុងគៀវ តាមរយៈយន្តការរបស់ធនាគារពិភពលោក សម្រាប់គោលបំណងជាក់លាក់...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានវាយលុកការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការឈានទៅមុខកាន់តែជ្រៅទៅក្នុងតំបន់ Kursk នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា “ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ អង្គភាពការពារព្រំដែន រួមជាមួយនឹងឆ្មាំព្រំដែន អង្គភាពពង្រឹង និងកងកម្លាំងបម្រុង ដែលទើបនឹងមកដល់បានរារាំងសត្រូវពីការឈ្លានពានជាមួយនឹងការប្រើប្រាស់ការវាយប្រហារតាមអាកាស និងកាំជ្រួច និងការបាញ់កាំភ្លើងធំ” ។ ប្រភពបានកត់សម្គាល់ថា “ការប៉ុនប៉ងរបស់អង្គភាពដាច់ដោយឡែក ដើម្បីជ្រាបចូលកាន់តែជ្រៅទៅក្នុងទិសដៅតំបន់ Kursk...
ហ្គាហ្សា៖ បន្ទាប់ពីបញ្ជាជម្លៀសថ្មីចេញដោយអាជ្ញាធរអ៊ីស្រាអែល ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ដៃគូរបស់ខ្លួនបានរាយការណ៍ថាប្រជាជនហ្គាហ្សា រាប់ពាន់នាក់ទៀតបានភៀសខ្លួនចេញពីផ្នែកខ្លះនៃតំបន់ Khan Younis ភាគខាងលិចឆ្ពោះទៅកាន់ Al Mawasi។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ការណែនាំនេះប៉ះពាល់ដល់ប្រជាជននៅភាគខាងកើត និងកណ្តាលតំបន់ Khan Younis និងតំបន់ Al Salqa។ ប្រភពពី...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានចាត់ទុកវេទិកា ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាង កម្ពុជា-ចិន កាន់តែរឹងមាំ។ ការលើកឡើងរបស់ លោក វ៉ាង វិនពីន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកបណ្ឌិតសភាចារ្យ សុខ ទូច...
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន: កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈវីដេអូ លោក Shen...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់យុវជនវ័យក្មេងចំនួន ៨រូប ដែលត្រូវចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស។ ការណែនាំរបស់លោកជំទាវបណ្ឌិតខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូយុវជនវ័យក្មេងចំនួន ៨រូប ចូលជួបសម្ដែងការគួរសម...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចាត់ទុកប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ឬ Cambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធថាជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខក្នុងបរិបទឌីជីថល។...
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងសហជីពនៅកម្ពុជា លើកឡើងថាការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនិងធនាគារទាំង៨ ដែលផ្តល់ឥណទានមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង ១ឆ្នាំ គឺជាជាការគិតគូរថ្មីបន្ថែមមិនធ្លាប់មាន។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការចុះអនុស្សរណៈនេះ គឺជាការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកផ្តល់ឥណទាន ដែលមានការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង ១ឆ្នាំ ខណៈបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ឥណទាន...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយធនាគារធំៗចំនួន៨ នៅកម្ពុជាដើម្បីផ្តល់អត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានត្រឹម ៨,៥% ក្នុងមួយឆ្នាំសម្រាប់ពលករ និងសិក្ខាកាមដែលមានតម្រូវការកម្ចី។ ធនាគារដែលបានចុះអនុស្សរណៈជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC...