ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។ ដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញ និងផ្ដួចផ្ដើមការងារយុទ្ធសាស្ត្រចំនួនពីរ...
ភ្នំពេញ៖ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែមីនានេះ បានចុះទៅពិនិត្យនៅរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌី ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ផ្លូវ ជាតិលេខ៦ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីទទួលបានការរាយការណ៍ថាមានកម្មករនិយោជិត១៩នាក់ក្នុងរោងចក្រនេះមានការដួលសន្លប់កាលពីរសៀលម៉ោង៣ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ លោក...
ភ្នំពេញ៖ ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សូមអញ្ជើញយុវជនទូទាំងប្រទេសដាក់ពាក្យចូលរួមកម្មវិធី “វេទិកាយុវជនរបស់ឯកអគ្គរដ្ឋទូត៖ សំឡេងនៃអនាគត”ដែលនឹងរៀបចំឡើងក្រោមប្រធានបទ “ការលើកតម្កើន ផលិតផលក្នុងស្រុកដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលេីទីផ្សារពិភពលោក៖ ទស្សនៈនៃសហរដ្ឋអាមេរិក និង កម្ពុជា ស្តីពីពាណិជ្ជកម្ម នវានុវត្តន៍ និងសហគ្រិនភាពយុវជន” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦។ វេទិកានេះនឹងប្រមូលផ្តុំតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិកតំណាងមកពីរាជរដ្ឋាភិបាលកម្ពុជានិងសហគ្រិនឈានមុខ ដើម្បីពិភាក្សាអំពីសហគ្រិនភាព នវានុវត្តន៍ ផលិតផលក្នុងស្រុក...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ខណៈលោកស្រី បានផ្ដល់ការគាំទ្រពេញលេញ...
សូមចូលរួមទាំងអស់គ្នា ក្នុងស្មារតីសាមគ្គីភាព និងភាតរភាពជាមហាគ្រួសារខ្មែរ ដើម្បីគាំទ្រដល់សាលារៀន និងផ្ដល់កម្លាំងចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានពីសំណាក់កងទ័ពថៃ លើសពីកម្មវិធីរត់ គឺជាការរួបរួម សាមគ្គី ឯកភាព ក្នុងនាមជាប្រជាជាតិខ្មែរតែមួយ។ ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២៦៦:០០ នាទីព្រឹកពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ (៣-៤Km)‼️ចូលរួមដោយសេរី (ឥតគិតថ្លៃ) សប្បុរសជនអាចចូលរួមបរិច្ចាគ...
វៀតណាម ជំរុញឱ្យសមាគមឧស្សាហកម្ម និងសហគ្រាសនានា ចាត់វិធានការជាមុន ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនប្រេងរដ្ឋយក្ស របស់ប្រទេសអារ៉ាប៊ីសាអូឌីត បិទរោងចក្រចម្រាញ់ប្រេង Ras Tanura បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក អ៊ីរ៉ង់ អះអាងថា ខ្លួនមានសិទ្ធិគ្រប់យ៉ាង ក្នុងការការពារខ្លួន ដោយសន្យាថានឹងបន្តការប្រយុទ្ធ អ៊ីរ៉ង់ថា គ្មានការចរចាជាមួយអាមេរិកទេ និងនៅតែបន្តវាយប្រហារទ្រព្យសម្បត្តិយោធា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត » នៅរាជធានីភ្នំពេញដែលគ្រោងនឹងប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ។ លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំធំអូរចំបក់ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងក្រុងពោធិ៍សាត់ និងបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងក្លឹបគ្រូបង្រៀនប្រចាំក្រុងពោធិ៍សាត់។ លោក ខូយ រីដា បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបជុំជាមួយបងប្អូនលោកគ្រូ អ្នកគ្រូ...
បរទេស៖ រដ្ឋាភិបាលនៅអាស៊ី និងក្រុមហ៊ុនចម្រាញ់ប្រេងបានប្រញាប់ប្រញាល់វាយតម្លៃស្តុកប្រេង ក៏ដូចជាផ្លូវដឹកជញ្ជូន និងការផ្គត់ផ្គង់ជំនួស ខណៈដែលជម្លោះអ៊ីរ៉ង់បានរំខានដល់ការដឹកជញ្ជូននៅក្នុងច្រកសមុទ្រ Hormuz ដ៏សំខាន់ ដោយតម្លៃប្រេងត្រូវបានគេរំពឹងថានឹងកើនឡើងនៅពេលដែលការជួញដូរចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ថា អាស៊ីនឹងមានអារម្មណ៍ថា មានផលប៉ះពាល់ធំបំផុតពីការរំខានណាមួយនៅក្នុងការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា ខណៈដែលអាស៊ីទិញប្រេងឆៅពីរភាគបីរបស់ខ្លួនពីឈូងសមុទ្រ ដោយពាក់កណ្តាលនៃការផ្គត់ផ្គង់របស់ប្រទេសចិនដែលនាំចូលប្រេងច្រើនជាងគេលើពិភពលោក និង 90% នៃការផ្គត់ផ្គង់របស់ជប៉ុនមកពីតំបន់នេះ។...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេសចំនួន ១,៥០១នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីប្រព្រឹត្តបទល្មើសនានា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅចុងខែកុម្ភៈ គិតចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...