លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងបារាំង គឺជាប្រទេសធំដែលមានឯករាជ្យនិងស្វ័យភាព ដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានទំនួលខុសត្រូវ ព្រមទាំងជាកម្លាំងប្រកបដោយលក្ខណៈស្ថាបនាសម្រាប់ជំរុញពិភពលោកពហុប៉ូល និងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់មនុស្សជាតិ។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសបារាំង ដោយផ្តោតជានិច្ចលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ និងផលប្រយោជន៍រយៈពេលវែងរបស់សហគមន៍អន្តរជាតិ ប្រកាន់ខ្ជាប់នូវការសន្ទនាដោយស្មើភាពគ្នា និងកិច្ចសហប្រតិបត្តិការនិងបើកចំហ សំដៅធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបារាំងអាចឈានទៅមុខដោយកាន់តែនឹងនរ និងប្រសើរឡើងនៅក្នុងខណៈពេល ៦០ ឆ្នាំថ្មីមួយទៀត ដើម្បីបង្ហាញយ៉ាងពេញលេញនូវតម្លៃជាយុទ្ធសាស្ត្រ...
កំពង់ស្ពឺ៖ ដោយមានការយកចិត្តទុក្ខដាក់ និងគិតគូពីសុវត្ថិភាព នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថ ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសុវត្តិភាពជូន លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា...
បរទេស៖ មិនដូចគណៈកម្មការអឺរ៉ុប (EC) មុនៗទេ គណៈកម្មការបច្ចុប្បន្នមានឆន្ទៈនយោបាយពិតប្រាកដក្នុងការពង្រីកសហភាពអឺរ៉ុប នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីក្រូអាតលោក Andrej Plenkovic នៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុង Zagreb កាលពីថ្ងៃពុធ។ យោងតាមគេហទំព័ររបស់រដ្ឋាភិបាលក្រូអាតលោក Plenkovic បានប្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទីពីររបស់ប្រទេសក្រូអាតថា ក្នុងអំឡុងពេលអាណត្តិរបស់ EC មុនៗ លោកមិនមានអារម្មណ៍ថាមាន «ឆន្ទៈនយោបាយដ៏ស្មោះត្រង់នៅចំកណ្តាលនយោបាយទីក្រុងព្រុចសែល» ដើម្បីពង្រីកសហភាពអឺរ៉ុបនោះទេ។ លោកបានលើកឡើងថា «លើកនេះយើងអាចមានអារម្មណ៍ថាមានឆន្ទៈនយោបាយនៅក្នុងស្ថាប័នប្រតិបត្តិសហភាពអឺរ៉ុប...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងបេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff បានពិភាក្សាគ្នាអំពីការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់អ្នកទាំងពីរ នេះបើយោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov ។ លោក Ushakov បានលើកឡើងដោយមិនបានបញ្ជាក់លម្អិតថា រុស្ស៊ី និងសហរដ្ឋអាមេរិក បានឈានដល់ការឯកភាពគ្នាមួយ។...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគចំនួន៣៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារអាម៉េរិកត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ថា «ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បុគ្គលិកនាយកដ្ឋានផ្នែកលក់ និងទីផ្សារ និងបុគ្គលិកនាយកដ្ឋានហិរញ្ញប្បទានបៃតង បានចូលរួមដាក់បង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារ នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥ «ក្រោមមូលបទយុគសម័យថ្មីនៃពាណិជ្ជកម្មស្តីពីការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះ...
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបរិវេណវត្តសុគន្ធារាមពង្រ ស្ថិតក្នុងភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃន...
កំពង់ចាម ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាសាលាដំបូង ខេត្តកំពង់ចាម នៅក្នុងបរិវេណសាលាដំបូងខេត្តកំពង់ចាម។ សូមបញ្ជាក់ថា លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម...
គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានរាយការណ៍ថា សភាអ៊ុយក្រែននៅថ្ងៃពុធ បានអនុម័តថវិការដ្ឋ សម្រាប់ឆ្នាំក្រោយ ក្នុងនោះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Serhiy Marchenko បានឲ្យដឹងថា ថវិកានេះផ្តល់អាទិភាពដល់ការចំណាយលើវិស័យការពារជាតិ ការគាំទ្រសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។ ចំណូលថវិកាត្រូវបានគេព្យាករថា នឹងឈានដល់ ២,៩ ទ្រីលាន hryvnias (ប្រហែល ៦៨,៧ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំក្រោយ។...
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍ដំណើរទេសចរណ៍ផ្សងព្រេងឡើង «ភ្នំតាក្រហម ក» ស្ថិតនៅសហគមន៍រាំងខ្វាវ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នឹងចាប់ផ្ដើម នៅថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ ដោយចេញដំណើរពីសហគមន៍រាំខ្វាវ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក មីលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ទេសចរណ៍ផ្សងព្រេង...