ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍ដំណើរទេសចរណ៍ផ្សងព្រេងឡើង «ភ្នំតាក្រហម ក» ស្ថិតនៅសហគមន៍រាំងខ្វាវ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នឹងចាប់ផ្ដើម នៅថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ ដោយចេញដំណើរពីសហគមន៍រាំខ្វាវ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក មីលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ទេសចរណ៍ផ្សងព្រេង...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា ការរិះគន់លើការចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអែល គឺជាការរិះគន់បែបងងឹតងងុល ហើយមានចេតនាបន្ទច់បង្អាក់ភាពរីកចម្រើនរបស់ពលរដ្ឋខ្មែរ។ ការលើកឡើងនេះ គឺបន្ទាប់ពីមានសកម្មជនអតីតគណបក្សប្រឆាំងខុសច្បាប់នៅក្រៅប្រទេស បានរិះគន់ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៤ ខែធ្នូនេះថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអែល...
ភ្នំពេញ ៖ កម្ពុជា និងធនាគារពិភពលោក (WB) គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ចំនួន ២៦០ លានដុល្លារ។ ជាមួយនឹងគម្រោងនេះ ភាគីទាំងពីរក៏នឹងគ្រោងបង្កើនទំហំហិរញ្ញប្បទាននេះបន្ថែមទៀត តាមរយៈការកៀរគរពីប្រភពផ្សេងៗទៀតក្នុងឆ្នាំបន្តបន្ទាប់ ។ នេះបើតាមយោងតាមលទ្ធផលនៃកិច្ចជំនួបរវាងលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោកស្រី ម៉ារីយ៉ាម សើរមែន នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា, វៀតណាម និងឡាវ...
ភ្នំពេញ ៖ មន្រ្តីក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យមានតម្លាភាពក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។ លោក ហ្សេឡិនស្គី បានសរសេរនៅលើ X ថា “អ្វីដែលសំខាន់នោះគឺថា អ្វីៗគឺយុត្តិធម៌ និងមានតម្លាភាព។ គ្មានល្បែងណាមួយត្រូវបានលេងនៅពីក្រោយខ្នងអ៊ុយក្រែននោះទេ។ គ្មានអ្វីត្រូវបានសម្រេចដោយគ្មានអ៊ុយក្រែននោះទេ”។ លោកបានកត់សម្គាល់ថា រឿងរសើបបំផុត និងបញ្ហាដ៏លំបាកបំផុតនៅក្នុងកិច្ចចរចាសន្តិភាព គឺទាក់ទងនឹងទឹកដី ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យឡើងវិញនូវអ្នកកាន់ប័ណ្ណបៃតង (green card)ពី “ប្រទេសដែលមានការព្រួយបារម្ភ” ចំនួន...
ខេត្តត្បូងឃ្មុំ៖ លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៦-២០២៨) របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ «ក» សាលាខេត្ត។ ក្នុងឱកាសនោះ លោក ពាង ណារិទ្ធ បានមានលើកឡើងថា...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក ផន រឹម បានសរសេរថា «សូមម្ចាស់រថយន្ត (ដូចមានភិនភាគក្នុងវីដេអូ) ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន...
បន្ទាយមានជ័យ៖ មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្តល់របាយការណ៍វឌ្ឍនភាពថ្មី ស្តីពីការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៤២ដល់៤៧ ក្នុងនោះ បោះបង្គោលបណ្តោះអាសន្នបាន ៣៩បង្គោល ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ ១. ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) បានជួបពិភាក្សាគ្នាផ្តោតលើការលើកកម្ពស់សុខភាពរបស់ប្រជាជន ។ ក្នុងជំនួបជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) ដឹកនាំដោយលោក Jack Myint សមាជិកក្រុមប្រឹក្សាភិបាល...