បរទេស៖ កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ២.៦ភាគរយនៅឆ្នាំ២០២៥ ធ្លាក់ចុះពី ២.៩ភាគរយនៅឆ្នាំ២០២៤ ដោយសារតែសម្ពាធកាន់តែខ្លាំងឡើងពីភាពប្រែប្រួលផ្នែកហិរញ្ញវត្ថុ និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ ដែលកំពុងប្រឈមមុខនឹងពាណិជ្ជកម្ម និងការវិនិយោគសកល។ របាយការណ៍ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ឆ្នាំ២០២៥ របស់ UNCTAD បង្ហាញថា ការផ្លាស់ប្តូរនៅក្នុងទីផ្សារហិរញ្ញវត្ថុប៉ះពាល់ដល់ពាណិជ្ជកម្មសកលស្ទើរតែខ្លាំងដូចសកម្មភាពសេដ្ឋកិច្ចពិតប្រាកដដែរ ដែលជះឥទ្ធិពលដល់ទស្សនវិស័យអភិវឌ្ឍន៍ទូទាំងពិភពលោក នេះបើយោងតាមស្ថាប័នពាណិជ្ជកម្មអង្គការសហប្រជាជាតិ។ របាយការណ៍នេះបានឧ្យដឹងថា ទោះបីជាមានការកើនឡើងសក្តានុពលពីបច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិតក៏ដោយ កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថានឹងនៅតែស្ថិតក្នុងកម្រិតទាបនៅឆ្នាំ២០២៦ នៅ ២.៦ភាគរយ។...
បរទេស៖ នៅពេលសួរដោយអ្នកយកព័ត៌មានអំពីការកត់សម្គាល់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto បានព្រមានថា អឺរ៉ុបកំពុងរៀបចំសង្រ្គាមប្រឆាំងនឹងរុស្ស៊ីនោះ លោកពូទីនបាននិយាយថា រុស្ស៊ីមិនចង់ឱ្យមានសង្រ្គាមជាមួយអឺរ៉ុបទេ។ យោងតាមសារព័ត៌មាន TEHRAN TIMES ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកពូទីនបាននិយាយថា “ប្រសិនបើភ្លាមៗអឺរ៉ុបចង់ចាប់ផ្តើមសង្រ្គាមជាមួយយើងហើយចាប់ផ្តើមវា” នោះវានឹងបញ្ចប់យ៉ាងឆាប់រហ័សសម្រាប់អឺរ៉ុបដែលមិនមាននរណាម្នាក់ចរចាជាមួយអឺរ៉ុបនោះទេ។ លោកពូទីនបានប្រើពាក្យរុស្ស៊ីសម្រាប់ “សង្រ្គាម” ។...
កំពង់ធំ៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ នាយសង្កាត់រដ្ឋបាលជលផល ឃុំផាត់សណ្ដាយ.ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលដឹកនាំដោយលោកលឹម សុថាត បានរួមកិច្ចសហប្រតិបត្តិការជាមួយ សហគមន៍នេសាទនិងកងកម្លាំងយុទ្ធភូមិភាគទី៥ ដែលឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ បានទទួលត្រីគល់រាំងមួយក្បាលទម្ងន់ ៧ គីឡូក្រាមពីប្រជានេសាទដែលមានឈ្មោះ ញ៉ែម ជា ភេទប្រុសអាយុ ៥៩ ឆ្នាំជនជាតិខ្មែររស់នៅភូមិកំពុងចម្លង ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលជាប្រជាពិសាទបានយកមកប្រគល់ជូនមន្ត្រីជំនាញជលផលប្រចាំភូមិឃុំខាងលើ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ចាប់តាំងពីល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកាមក កោះដ៏ធំបំផុតរបស់ប្រទេសវៀតណាម គ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីខ្សែកាបបាតសមុទ្រ 110 kV...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា សហរដ្ឋអាមេរិកបានក្លាយជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយសារតែអាកប្បកិរិយាថ្មីៗរបស់ខ្លួន ចំពោះប្រទេសដទៃទៀត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយនៅរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ លោក Baghaei បានរិះគន់សកម្មភាពអរិភាពរបស់រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងប្រទេសដូចជាប្រទេសវេណេស៊ុយអេឡា និងការគាំទ្ររបស់ខ្លួន ចំពោះប្រតិបត្តិការរបស់អ៊ីស្រាអែលនៅអាស៊ីខាងលិច។ លោកបានលេីកឡេីងថា “នៅគ្រប់ទិសទីនៃពិភពលោក...
ប៉េកាំង៖ ការកត់សម្គាល់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើការបិទដែនអាកាសវេណេស៊ុយអេឡា បានបង្កឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយចំពោះការធ្វើឱ្យសន្តិសុខធ្វើដំណើរតាមផ្លូវអាកាសសកល ស្ថិរភាព និងសន្តិភាពក្នុងតំបន់។ លោក ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ដែនអាកាសខាងលើ និងជុំវិញវេណេស៊ុយអេឡា គួរតែត្រូវបានចាត់ទុកថា ត្រូវបានបិទ “ទាំងស្រុង”។ ការកត់សម្គាល់របស់លោកបានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានពង្រឹងការកសាងយោធារបស់ខ្លួននៅក្នុងសមុទ្រការីប៊ីន ដោយផ្អែកលើមូលដ្ឋាននៃ “ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន”។ ក្នុងចំណោមភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ លោក...
មណ្ឌលគិរី៖ ជនសង្ស័យ៥នាក់ មានម្នាក់ជាស្ត្រីផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអមដោយសម្ភារៈនិងគ្រឿងញៀនមួយចំនួន។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹមនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដឹកនាំដោយឧត្តមសេនយ៍ត្រីស៊ុម សោភ័ណ្ឌស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមកិច្ចសម្របសម្រួលពីលោកស៊ាវ ងីឈាន់ ព្រះរាជអជ្ញាររងសាលាដំបូង។ ក្នុងប្រតិបត្តិការដដែលនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបនៅចំណុចផ្លូវក្រោយសាលារៀន ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្រី០១នាក់ ដូចខាងក្រោម៖១/...
សៀមរាប ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការសហការគ្នាបន្ថែមទៀត ដើម្បីបន្តកែលម្អកម្មវិធីសិក្សាភាសាបារាំង ឱ្យកាន់តែមានភាពទាក់ទាញ សំដៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡា និងគ្រូបង្រៀនថ្នាក់ពីរភាសាបារាំង-ខ្មែរ ក្នុងខេត្តសៀមរាប នៅថ្ងៃទី២ ខែធ្នូ...
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ) ដល់នាយទាហាន នាយទាហានរង ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សកម្មភាពនេះស្តែងចេញឲ្យឃើញពីការគិតគូរនិងយកចិត្តទុកដាក់បំផុតរបស់...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះដោយផ្ទាល់ដើម្បី ពិនិត្យ និងរៀបចំអនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសងខាង ផ្លូវលេខ ១៥៥ ក្នុងក្រុងពោធិ៍សាត់។ លោកអភិបាលក្រុងបានចុះពិនិត្យ និងណែនាំចំពោះទីតាំងដែលបាន សាងសង់តូប...