កំពង់ចាម ៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ បានថ្លែងថា ការលំបាក និងការឈឺចាប់របស់ពលរដ្ឋភៀសសឹក ត្រូវបានប្រែក្លាយជាកំលាំងចលករដ៏ខ្លាំងក្លា ជំរុញ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងសាមគ្គីភាព ឯកភាពជាតិ ជាធ្លុងមួយ ទាំងក្នុង និងក្រៅប្រទេស។ ការលើកឡើងរបស់ លោក អ៊ុច...
អង្គការសហប្រជាជាតិ៖ អង្គការសហប្រជាជាតិ មិនទាន់ត្រូវបានជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១ នៅឡើយទេ នេះបើយោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយនៅពេលដែលត្រូវបានសួរថាតើអង្គការសហប្រជាជាតិត្រូវបានជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដកខ្លួនចេញពីអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១ ដែរឬទេ។ យោងតាមអនុស្សរណៈប្រធានាធិបតី ដែលចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីរៀបចំសមាសភាពឡើងវិញនៃទីបញ្ជាការអគ្គមេបញ្ជាការកំពូល នេះបើយោងតាមសេវាសារព័ត៌មានប្រធានាធិបតី។ យោងតាមក្រឹត្យនេះ លោក Sergiy Boyev អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kyrylo Budanov ប្រធានការិយាល័យប្រធានាធិបតី និងលោក Oleh Ivashchenko ប្រធានផ្នែកស៊ើបការណ៍សម្ងាត់ការពារជាតិ...
មណ្ឌលគិរី៖ លទ្ធផលស្រាវជ្រាវនៃបទល្មើសព្រៃឈើ នៅចំណុចក្រុមសណ្តាយ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គឺស្ថិតក្នុងទីតាំងនៃបរិវេនដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Mulhibanh Masteron ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមរបាយការរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រាយការជូនលោករដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃទី៨,៩ ខែមករា ឆ្នាំ២០២៦។ ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ពីសេចក្តីបំភ្លឺ និងពន្យល់បន្ថែមថា ចំពោះករណីដែលបានចុះផ្សាយ ត្រង់ចំណុចភូមិសណ្ដាយ ឃុំថ្មី...
កំពង់ចាម ៖ លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រតិភូអមដំណើរជាច្រើនទៀត នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ នេះ បានអញ្ជើញសំណេះសំណាលនិងចែកអំណោយជូនគ្រួសារកងទ័ព គ្រួសារភៀសសឹក ជាង ៣០០គ្រួសារ និងសិស្សានុសិស្សភៀសសឹក...
ជាតំបន់ដែលកំពុងមានការរីកចម្រើនលឿន ជាមួយនឹងកំណើនប្រជាពលរដ្ឋ និងលំហូរពាណិជ្ជកម្មយ៉ាងរស់រវើក អ្នកអភិវឌ្ឍន៍ដែលជាកូនខ្មែរ បាននឹងកំពុងរៀបចំសាងសង់គម្រោងបុរីថ្មីមួយដែលមានឈ្មោះថា អឹមអិល គ្លូរី ជ្រៃធំ (ML GLORY CHREY THOM) ដែលផ្តោតទៅលើការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះ និងតម្លៃសមរម្យ ស្របតាមស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងតំបន់។ ជាមួយនឹងទស្សនវិស័យច្បាស់លាស់ មានទុនរឹងមាំ គម្រោង អឹមអិល គ្លូរី ជ្រៃធំ...
សហភាពអ៊ឺរ៉ុប កំពុងពិចារណា ក្នុងការឆ្លើយតប ទៅនឹងការគម្រាមកំហែង កាន់កាប់ទឹកដី Greenland ពីសំណាក់លោក Trump ប្រធានាធិបតីបារាំងថា ក្រុមប្រទេស G7 មិនគួរត្រូវបានដាក់ជាក្រុមប្រឆាំង នឹងក្រុមប្រទេស BRICS នោះទេ ប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា អះអាងថា ប្រទេសវេណេស៊ុយអេឡា មិនបានចុះចូលនោះឡេីយ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅទីបញ្ជាការមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មូលនិធិចិន PEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នាផ្តល់ជំនួយសម្ភារៈឧបករណ៍ផ្ទុកចរន្តអគ្គិសនី ដែលអាចសាកចរន្តអគ្គិសនីបានទាំងតាមប្រព័ន្ធអគ្គិសនី និងតាមរយៈបន្ទះសូឡា ជូនដល់ក្រុមការងារបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសង្គមស៊ីវិលទាំងពីរដែលជានិច្ចកាលបានចូលរួមចំណែកជាមួយ CMAC នៅក្នុងការងារបោសសម្អាតមីន...
ក្រុងរុនតាឯក៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាតានី ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតឯក ក្រុងរុនតាឯកតេជោសែន មានរៀបចំពិធីប្រគល់អំណោយកង់ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលជូនដល់ដល់សិស្សានុសិស្ស។ លោក វុត សត្រា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងរុនតាឯកតេជោសែន បានថ្លែងនូវការដឹងគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយសម្របសម្រួលជាមួយCFRDក្នុងការផ្តល់នូវអំណោយដ៏មានតម្លៃបំពេញបាននូវតម្រូវការចាំបាច់ដល់ប្រជាជននៅនឹងមូលដ្ឋាន។...
នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរ ចំពោះពិធីបើកសកម្មភាព “ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក” ឆ្នាំ២០២៦ ។ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា រំពឹងទុកថាភាគីទាំងពីរនឹងចាត់ទុកសកម្មភាព “ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក” ជាឱកាសមួយដើម្បីបន្តវេនចំណងមិត្តភាពប្រពៃណី បង្កើនការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ក៏ដូចជាធ្វើឱ្យការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចឱ្យកាន់តែស៊ីជម្រៅនិងពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម...