ប៉ុន្មានថ្ងៃកន្លងទៅនេះ ទីក្រុងប៉េកាំងមានធាតុអាកាសក្តៅ ស្អុះស្អាប់ខ្លាំង ។ នេះមិនត្រឹមតែដោយសារ សីតុណ្ហភាពខ្ពស់ ក្នុងរយៈពេលប៉ុន្មាន ថៃ្ងជាប់ៗ គ្នាប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារវត្តមាន របស់លោក Lionel Messi បានក្លាយជាប្រធានបទក្តៅ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ “អ្នកចូលចិត្តបាល់ទាត់ ដ៏រួសរាយរាក់ទាក់” “បរិយាកាសសប្បាយរីករាយ” “អាកប្បកិរិយាដ៏មេត្រីភាព” ។ល។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ...
ប៉េកាំង ៖ អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ ចំពេលមានភាពតានតឹង ទ្វេភាគីកើនឡើងលើបញ្ហាកោះតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត ដោយអ្នកការទូតកំពូល អាមេរិករូបនេះ ទំនងជានឹងជួបមេដឹកនាំចិនលោក ស៊ី ជីនពីង នៅថ្ងៃបន្ទាប់។ លោក...
តូក្យូ ៖ ប្រទេសជប៉ុន បានយល់ព្រមកាលពីថ្ងៃចន្ទ ជាមួយអ៊ុយក្រែន ដើម្បីបង្កើតប្រព័ន្ធទំនាក់ទំនង ដែលនឹងគាំទ្រដល់ប្រទេសអឺរ៉ុបខាងកើត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកសាងឡើងវិញនូវតំបន់ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលការឈ្លានពាន របស់រុស្ស៊ី ដែលកំពុងបន្ត។ នៅក្នុងពិធីមួយក្នុងទីក្រុងតូក្យូ រដ្ឋមន្ត្រីការកសាងឡើងវិញ របស់ប្រទេសជប៉ុន លោក Hiromichi Watanabe និងលោក Oleksandr Kubrakov...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចុះជួប សំណេះសំណាល សមាជិកសមាជិកា សហជីវិន សហជីវិនី សកម្មជអ្នកគាំទ្រ ចំនួន ១០០០នាក់ ស្ថិតនៅក្នុងឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។
ប៉េកាំង៖ ទាក់ទងនឹងចិន ជាដៃគូប្រកួតប្រជែង យុទ្ធសាស្ត្រក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានចាត់វិធានការ ទប់ស្កាត់ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នៅពេលដែលគ្រោះថ្នាក់ នៃវិធានការបែបនេះកាន់តែលេចធ្លោ មានការរិះគន់កាន់តែខ្លាំងឡើង ប្រឆាំងនឹងសកម្មភាពអនុត្តរភាព របស់អាមេរិក ទាំងនៅក្នុងប្រទេស និងពីសម្ព័ន្ធមិត្តរបស់ខ្លួន។ ពាក់ព័ន្ធនឹងពាក្យដែលថា អាជីវករអាមេរិក ចង់បានកិច្ចសហប្រតិបត្តិការ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសចិន...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដា្ឋន ស្រុកព្រៃឈរ និងស្រុកបាធាយ បានថ្លែងបានអំពាវនាវ ដល់អតីតយុទ្ធជនទាំងអស់ ឲ្យបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាប្រជាពលរដ្ឋល្អឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ និងកូនចៅជំនាន់ក្រោយ ។ ក្នុងពិធីអបអរសាទរខួបលើកទី១៦...
បរទេស ៖ ប្រទេសថៃនៅថ្ងៃចន្ទនេះ នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ នៃប្រទេសជិតខាង ដើម្បីពិភាក្សាអំពីភាព ជាប់គាំង នយោបាយដ៏ហឹង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាគំនិតផ្តួចផ្តើមមួយ ដែលត្រូវបានរិះគន់ថា អាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង សន្តិភាពក្នុងតំបន់ និងសម្រាប់ការអនុវត្ត ដោយរដ្ឋាភិបាលចាំផ្ទះ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមិថុនា...
បរទេស ៖ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៣នាក់ ត្រូវបានបាញ់ប្រហារ ដោយក្នុងនោះ ម្នាក់បានស្លាប់នៅព្រឹកថ្ងៃអាទិត្យ អំឡុងពេលការជួបជុំគ្នាមួយនៅចំណតរថយន្តជាយក្រុងទីក្រុង Chicago ដែលបានទាក់ទាញមនុស្សរាប់រយនាក់ដើម្បីប្រារព្ធពិធីបុណ្យ Juneteenth របស់អាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា វីដេអូព័ត៌មានទូរទស្សន៍បានបង្ហាញពីកន្លែងលក់ទំនិញនៅ Willowbrook ពោរពេញដោយកំទេចកំទី...
បរទេស ៖ រុស្ស៊ី និងអ៊ុយក្រែន កំពុងរាយការណ៍ ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងចំនួនអ្នកស្លាប់ដោយយោធាខ្ពស់, នេះបើយោងតាមរបាយការណ៍ ពីចារកម្មអង់គ្លេស កាលពីថ្ងៃអាទិត្យ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា យុទ្ធជនអ៊ុយក្រែន កំពុងព្យាយាម បណ្តេញកងកម្លាំងរុស្ស៊ី ចេញពីតំបន់កាន់កាប់។...
ភ្នំពេញ ៖ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានឯកភាពគាំទ្រ ទាំងស្រុង ដោយឥតកែប្រែទៅលើ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ហើយលោកក៏បានចាត់ទុក ជាការប្រញាប់ផងដែរ ដើម្បីកំណត់ពេល ក្នុងសម័យប្រជុំសភា នាពេលខាងមុខឆាប់ៗនេះ ។ ការគាំទ្ររបស់លោកនេះ នាឱកាសដឹកនាំ...