សេអ៊ូល ៖ បេសកជននុយក្លេអ៊ែរ កំពូលរបស់កូរ៉េខាងត្បូង បានទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាជាមួយ សមភាគីអាមេរិក របស់លោក អំពីវិធីដើម្បីបន្តការ សន្ទនាជាមួយ កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ ។ ដំណើរទស្សនកិច្ចរបស់លោក Noh Kyu-duk ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺបន្ទាប់ពីសមភាគីអាមេរិកលោក Sung Kim បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល...
កាប៊ុល ៖ សេរីភាពសារព័ត៌មាន នៅអាហ្វហ្គានីស្ថាន កំពុងស្ថិតក្រោមការ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីពួកតាលីបង់ ខណៈអ្នកយកព័ត៌មាន ត្រូវបានវាយដំ ដោយពួកសកម្ម ប្រយុទ្ធរដ្ឋឥស្លាម បើទោះជាពួកគេសន្យា ការពារសេរីភាព សារព័ត៌មានក៏ដោយ។ អ្នកសារព័ត៌មាន និងសកម្មជនក្នុងតំបន់ប្រមាណ ២០ នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រ និងអំពាវនាវឱ្យ សហគមន៍អន្តរជាតិ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួង មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយគោរព តាមលក្ខខណ្ឌ ចាំបាច់មួយចំនួន។ យោងតាមសេចក្ដី ជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង...
បរទេស ៖ ប្រធានាធិបតីសហរដ្ឋ អាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងព្យាយាមសាកល្បងការទូត ដើម្បីរាក្សាមិនឲ្យប្រទេស អ៊ីរ៉ង់ សម្រេចបាន អាវុធនុយក្លេអ៊ែ ប៉ុន្តែនឹងប្រើប្រាស់ជម្រើសដទៃ ប្រសិនបើចាំបាច់ ។ លោកបានធ្វើការថ្លែងយ៉ាងដូច្នោះ នៅការិយាល័យ Oval Office...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសអ៊ីតាលី ដែលនឹងត្រៀមខ្លួន ជាប្រធាន នៃកិច្ចប្រជុំ G20 អាណត្តិថ្មីនោះ គឺកំពុងតែ ចាប់ផ្តើមជម្រុញ ឲ្យមានកិច្ចប្រជុំជាពិសេសមួយ ពីសំណាក់សមាជិកទាំង២០ ទៅលើបញ្ហា នៃប្រទេសអាហ្គានីស្ថាន ខណៈដែលការហោះហើរជន្លៀស ចុងក្រោយគឺធ្វើឡើង នៅត្រឹមថ្ងៃសុក្រម្សិលមិញ ។ ជើងហោះហើរចុងក្រោយ...
បរទេស ៖ ក្រសួងហិរញ្ញវត្ថុ របស់ប្រទេសហ្គាណា កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ប្រទេសរបស់ខ្លួន ទើបតែទទួលបានប្រាក់ ជំនួយប្រមាណជា ១ពាន់លានដុល្លារ ពីអង្គការមូលនិធិហិរញ្ញវត្ថុ អន្តរជាតិហៅកាត់ថា IMF ដើម្បីយកមកធ្វើការ ជម្រុញការងើបឡើង វិញនៃសេដ្ឋកិច្ច ។ កញ្ចប់នេះត្រូវ បានគេដឹងថា គឺជាផ្នែកមួយ នៃកញ្ចប់មូលនិធិសរុប ប្រមាណជា៦៥០ពាន់លានដុល្លារ...
ភ្នំពេញ ៖ លោក Ma Zhaoxu អនុរដ្ឋមន្រ្តីការ បរទេសចិន នាថ្ងៃទី២៨ ខែសីហា បាន ថ្លែងថាថ្មីៗនេះ ស្ថាប័នស៊ើបការណ៍ របស់សហរដ្ឋអាមេរិក បានរៀបចំរបាយការណ៍ ផ្តេសផ្តាស ស្តីពីការស្រាវជ្រាវ ប្រភពដើមជំងឺ វីរុសកូវីដ១៩ ។របាយការណ៍ខាងលើនេះ គឺជារបាយការណ៍ នយោបាយ និង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា កម្ពុជា គាំទ្រ ការស្វែងរកប្រភព នៃមេរោគកូវីដ-១៩ តាមបែបវិទ្យាសាស្ត្រ និង ប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ ឧបាយកលនយោបាយ លើលទ្ធផល វិទ្យាសាស្ត្រ (political manipulation)។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការងារស្រាវជ្រាវ រកប្រភពរបស់មេរោគកូវីដ១៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអបអរសាទរលោកយាយ ព្រំ កួយអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់ វ៉ាក់សាំងលេខរៀងទី៩លាន។ យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន...