ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៩៤នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិត មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥១៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៧៩៥នាក់ ស្លាប់៥៩នាក់...
ភ្នំពេញ ៖ បន្ទាប់ពីទទួលបាន ឋានៈភាពជាដៃគូសន្ទនា របស់អាស៊ាន ចក្រភពអង់គ្លេស បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអាស៊ាន នៅក្នុងការឆ្លើយតបនឹង ជំងឺរាតត្បាត កូវីដ-១៩ និងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ លើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត ការដោះស្រាយសន្តិសុខអ៊ិនធឺរ-ណែត និងបញ្ហាប្រឈមផ្សេងទៀតនៅក្នុងតំបន់ និងសកលលោក ដែលជាការបារម្ភរួមគ្នា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥២២នាក់ថ្មី ខណៈមានករណីជាសះស្បើយ៧០០នាក់ និងស្លាប់ ១១នាក់។ គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៨១.៣៣៥នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ...
ភ្នំពេញ ៖ អ្នកនាំពាក្យរបស់ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានសម្តែងនូវការរំខានចិត្តចំពោះអត្ថបទ នយោបាយក្រោមចំណងជើង «សកម្មជនមើលឃើញអនាគតមិនល្អ នៃសិទ្ធិមនុស្សនៅកម្ពុជា និងទទូច ឲ្យធ្វើសកម្មភាពបន្ថែម» ដែលបានផ្សព្វផ្សាយក្នុងវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ភាសាខ្មែរ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។ យោងតាមសេចក្ដីថ្លែង ការណ៍ របស់ស្ថានទូតកម្ពុជា ប្រចាំអាមេរិក នាថ្ងៃទី៧ សីហា...
ភ្នំពេញ ៖ លោកស្រី ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសនូវែលសេឡង់ បានសម្ដែងការអបអរសាទរ ដល់កម្ពុជា ចំពោះ សមិទ្ធផល និង កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គម ក្នុងអំឡុងពេល នៃការរាតត្បាត នៃជំងឺកូវីដ-១៩។...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៥នាក់ និងមានករណី ជាសះស្បើយ ចំនួន ៤៤នាក់ និងស្លាប់៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៦នាក់ថ្មី បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.១៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៥២នាក់ និងកំពុងសម្រាកព្យាបាល២៩៣នាក់ ស្លាប់៤៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤២នាក់ និងមានករណី ជាសះស្បើយ ចំនួន៥នាក់ និងស្លាប់ចំនួន២នាក់។
ភ្នំពេញ ៖ គម្រោងរេដបូក នៃតំបន់ជួរភ្នំក្រវាញខាត្បូង តាមរយៈ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រកាសផ្តល់ អាហារូបករណ៍ ដល់សិស្សក្រីក្ររស់នៅតំបន់ផ្ទៃរងទឹកភ្លៀង ជួរភ្នំក្រវាញ ចំនួន៥នាក់ ដើម្បីសិក្សាថ្នាក់បរិញ្ញាប័ត្ររយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំសិក្សា ២០២១-២០២២។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៨៥នាក់ថ្មី និងមានអ្នកជាសះស្បើយ ៣១៨នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...