ព័ត៌មានអន្តរជាតិ

សមាជិកអឺរ៉ុបមួយ ចង់ឲ្យអ៊ុយក្រែន វាយចូលប្រទេស រុស្សី

បរទេស ៖ កាលពីថ្ងៃម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសឡាតវៀ លោក Edgars Rinkevics បានអំពាវនាវឲ្យអង្គការណាតូ ក្នុងការអនុញ្ញាតិឲ្យអ៊ុយក្រែន អាចប្រើប្រាស់ការផ្គត់ផ្គង់ អាវុធរបស់ខ្លួនក្នុងការ វាយបកត្រឡប់ចូលទៅដល់ប្រទេសរុស្សី តែម្តងដោយពុំចាំបាច់ភ័យខ្លាចអ្វីឡើយ។

មន្ត្រីជាន់ខ្ពស់ផ្នែកកាទូតរូបនេះ បានធ្វើការថ្លែងការណ៍បែបនេះ នៅក្នុងបទសំភាសមួយជាមួយ នឹងកាសែត The Bloomberg ពាក់ព័ន្ធទៅនឹងបញ្ហានានាជាពិសេស គឺផ្តោតលើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស របស់អង្គការណាតូ ដែលកំពុងប្រព្រឹត្តនៅក្នុងទីក្រុង Bucharest កាលពីថ្ងៃអង្គារ ម្សិលមិញ ។

លោក Rinkevics បានបន្តទៀតថា ជាពិសេសអាវុធដែលគួរប្រើ នៅក្នុងការវាយប្រហារលើប្រទេសរុស្សី គឺជាអាវុធដែលរុស្សី ធ្លាប់បានប្រើប្រាស់នៅក្នុង
ការលុកលុយអ៊ុយក្រែនដែរ ដែលមានដូចជា មីស៊ីលជាដើម ។

ចំពោះសំណួរដែរថា កន្លងមករុស្សីតែងតែព្រមាន មិនឲ្យលោកខាងលិច ក្នុងការផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ដែលនឹងអាចននាំឲ្យកើតមានជម្លោះ ដោយផ្ទាល់រវាង រុស្សីនិងណាតូនោះលោក Rinkevics បានបញ្ជាក់ថាគ្រប់គ្នា មិនគួរមានភាពភ័យខ្លាច ចំពោះបញ្ហានេះឡើយហើយអនុញ្ញាតិឲ្យអ៊ុយក្រែន វាយលុកចូលដល់ប្រទេស រុស្សីទៅ៕

ប្រែសម្រួល៖ស៊ុនលី

To Top