ប៉ារីស ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា ការកាត់ទោសអតីតប្រធានាធិបតី បារាំងលោក Nicolas Sarkozy ដែលរងការចោទប្រកាន់ ពីការផ្តល់ហិរញ្ញប្បទានខុសច្បាប់ ដល់យុទ្ធនាការបោះឆ្នោត ឆ្នាំ២០១២ ដែលបានបរាជ័យ របស់លោកនឹងបន្ត នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវបានពន្យារពេល...
ភ្នំពេញ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តមានអ្នកជាសះស្បើយ ជំងឺកូវីដ១៩ថ្មី ចំនួន៣៨នាក់ទៀត ក្នុងចំណោមអ្នកជំងឺ សរុបចំនួន៣១៤នាក់ ។ លោកអភិបាលខេត្ត ក៏បានសំណូមពរ ឲ្យអ្នកជាសះស្បើយនេះ ត្រូវបន្តធ្វើច័ត្តឡីស័ក នៅផ្ទះរបស់ខ្លួនឯង រយៈពេល១៤ថ្ងៃជាកំហិត៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរសហគមន៍អន្ដរជាតិវិញក្រោយចោទថា កម្ពុជាលំអៀងទៅភាគីចិនថា បើកម្ពុជាមិនពឹងចិន តើឲ្យកម្ពុជាទៅពឹងអ្នកណា? ដោយសម្តេចថា ចិនជួយកម្ពុជាយ៉ាងច្រើនលើសលុប។ ជារឿយៗសហគមន៍អន្តរជាតិ និងអ្នកវិភាគដែលមាននិន្នការទៅរកអតីតបក្សបានចោទប្រកាន់សម្តេចតេជោថា មានភាពលំអៀងទៅរកចិន ប៉ុន្តែសម្តេចថា កម្ពុជាបើកការទំនាក់ទំនងជាមួយបណ្តាប្រទេសនានាក្នុងពិភពលោកដោយមិនរើសអើងឡើយ។ ក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដតួនាទីរបស់អាស៊ី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមក៏ដូចជាការជឿជាក់ថា ប្រទេសមហាអំណាចចិន និងសហរដ្ឋអាមរិក ពិតជានឹងត្រូវរ៉ូវគ្នាឡើងវិញនាពេលខាងមុខ ក្រោយមហាអំណាចយក្សទាំង២ខ្នះខ្នែងស្វែងដំណោះស្រាយរួមដើម្បីគ្រប់គ្រង នូវទំនាក់ទំនងជាមួយគ្នា ។ ប៉ុន្មានឆ្នាំមុនក្នុងរដ្ឋបាលលោក ដូលណាល់ ត្រាំជាប្រធានាធិបតី គឺ សហរដ្ឋអាមេរិក បានប្រកាសប្រឆាំងនឹង ហើយភាគីទាំង២ ក៏បានបង្ហាញភាពតានតឹង ជាមួយគ្នា...
បរទេស ៖ ដោយអាកាសធាតុក្តៅ ធ្វើឲ្យរលាយផ្ទាំងដុំទឹកកក នៅតំបន់អាក់ទិកកាន់ តែច្រើនឡើង និងក្រុមឧស្សាហកម្ម ពិភពលោក ប្រឹងប្រែងកេងយក ប្រយោជន៍ពីតំបន់នោះ តាមរយៈការដឹកជញ្ជូនទំនិញ ការនេសាទ ការខួងយកប្រេងនិងរ៉ែនោះ សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី បានបញ្ចេញនូវការកត់ សម្គាល់រួមគ្នាដ៏កម្រ ដែលនឹងដាក់ចូល ក្នុងកិច្ចប្រជុំតំបន់ អាកទិកមួយ នៅសប្ដាហ៍នេះ ។...
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃពុធ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុប នៅក្នុងប្រទេស់ ឥណ្ឌា មានចំនួន២៥.៤៩៦.៣៣០នាក់ ជាមួយគ្នានេះដែរ ករណីឆ្លងថ្មី មានចំនួន២៦៧.៣៣៤នាក់់ ត្រូវបានចុះក្នុងបញ្ជី នៅក្នុងរយៈពេល២៤ម៉ោង ។ ចំនួនអ្នកស្លាប់ បានកើនឡើង...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថាបញ្ជាការដ្ឋានកណ្ដាល របស់មន្ទីរបញ្ចកោណ (CentCom) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្កានីស្ថាន គឺស្ថិតនៅចន្លោះពី១៣ទៅ២ ភាគរយ ហើយនៅពេល ដែលការដកនេះជំរុញ ដល់ពេលវេលាផុតកំណត់ សម្រាប់ខែកញ្ញាខាងមុខ ។ CentCom...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ឋវីដេអូសន្និសីទ Zoom បាន ដឹកនាំកិច្ចប្រជុំ ស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវា នៅការដ្ឋានទី១ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនិង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានសម្ដែងការព្រួយបារម្ភ ខណៈមានកម្មករ-កម្មការនី រោងចក្រ បានឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់ ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ចំនួនអ្នកឆ្លងកូវីដ-១៩ រយៈពេល១ថ្ងៃ មានចំនួន ៥២នាក់ ដែលជាតួលេខមួយខ្ពស់...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណ:កម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានលើកឡើង ក្នុងកិច្ចប្រជុំថា ត្រូវដាក់ផែនការ បង្កើនទីតាំង ដើម្បីពន្លឿនការចាក់វ៉ាក់សាំង ម្ជុលទី២ និងសិក្សាទីតាំង ក្នុងការបន្តចាក់វ៉ាក់សាំងម្ជុលទី១ ទៅដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមិនទាន់បានចាក់វ៉ាក់សាំង...