បរទេស ៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់កំពុងតែសិក្សា លើសំណើសហភាពអឺរ៉ុបមួយ ដែលសុំឲ្យមានជំនួបក្រៅផ្លូវការ រវាងសមាជិកបច្ចុប្បន្ន របស់កិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ និងសហរដ្ឋអាមេរិក ប៉ុន្តែនៅមិនទាន់ធ្វើការឆ្លើយតប នឹងវានៅឡើយនោះទេ ។ ប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក មានការខ្វែងគំនិតគ្នា ជុំវិញអ្នកដែលគួរតែបោះជំហានមុន ក្នុងដំណើរស្តារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ២០១៥។ អ៊ីរ៉ង់ទទូចថា...
បរទេស ៖ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin បាននិយាយថា ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានអនុម័តថ្នាំវ៉ាក់សាំងកូរ៉ូណាទី៣ សម្រាប់ការប្រើប្រាស់ក្នុងប្រទេស បើទោះជាការសាកល្បង ចាក់ទ្រង់ទ្រាយធំ នូវថ្នាំឈ្មោះថា CoviVac និងផលិត ដោយមជ្ឈមណ្ឌល Chumakov នោះ មិនទាន់បានចាប់ផ្តើមក៏ដោយ ។ ប្រទេសរុស្ស៊ី បានអនុម័តរួចហើយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុបានប្រកាសថា អ្នកឆ្លងទាំង៣៥នាក់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺករណីឆ្លងសហគមន៍ចំនួន៣១នាក់ និងអ្នកដំណើរពីបរទេសចំនួន៤នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២២ កុម្ភៈ មានអ្នកឆ្លងសរុបចំនួន៥៦៨ នាក់ អ្នកជាសះស្បើយចំនួន៤៧៥ នាក់ និងអ្នកកំពុងព្យាបាលចំនួន៩៣ នាក់៕
នីតិវិធីតាមផ្លូវតុលាការ នៅមិនដឹងពេលណាចប់ ទើបគូភាគី ជ្រើសរើសយកដំណោះស្រាយ តាមគោលការណ៍ឈ្នះឈ្នះ របស់សម្តេចតេជោ។ សំណុំរឿងក្តីក្តាំ រវាងលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង និងភរិយា ជាមួយពលរដ្ឋឈ្មោះយូ ធារ៉ា និងភរិយាឈ្មោះ បូ សុភី ទើបតែឆ្លងផុតនីតិវិធី នៅសាលាឧទ្ធរណ៍បាត់ដំបង តែប៉ុណ្ណោះ ដែលតាមច្បាប់ គូភាគីមានសិទ្ធិបន្តប្តឹងសារទុក្ខ...
បរទេស៖ ប្រទេសវៀតណាម បានចរចាដើម្បីទទួលបាននូវវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន ៦០ លានដូស ក្នុងចំណោមវ៉ាក់សាំងចំនួន ១៥០ លានដូស ដែលត្រូវការសម្រាប់ឆ្នាំនេះ ដើម្បីគ្របដណ្តប់ ៧០ ភាគរយនៃប្រជាជនចំនួន ៩៨ លាននាក់របស់ខ្លួន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា មេដឹកនាំបណ្តាប្រទេសសេដ្ឋកិច្ចធំបំផុត លើលោក G7 បានធ្វើការសន្យារួមគ្នាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីអាចធ្វើឲ្យចំនួន នៃការចែកចាយវ៉ាក់សាំង កាន់តែច្រើនឡើងជាងមុន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញ កាលពីថ្ងៃសុក្រម្សិលមិញ បានបង្ហាញដែរថា ប្រទេសទាំងនោះនឹងចូលរួមការប្តេជ្ញា ចិត្តតាមរយៈទឹកប្រាក់មូលនិធិបន្ថែម សរុបប្រមាណជា៧,៥ពាន់លានដុល្លារ ខណៈដែលក្នុងនោះអាមេរិកម្នាក់ឯង គឺចូលរួមប្រមាណជា៤ពាន់លានដុល្លារ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញនៅថ្ងៃសុក្រនេះ បានសរសេរថា ប្រទេសចិនបានធ្វើការអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ឲ្យបានសមរម្យជា ពិសេសការដោះស្រាយ ជម្លោះរវាងគ្នាដោយការគោរពលើគោលការណ៍ទ្វេភាគី ។ អ្នកនាំពាក្យរបស់ក្រសួង ការបរទេសចិន លោក Hua Chunying បាននិយាយនៅ ពេលធ្វើអត្ថាធិប្បាយ លើរបាយការណ៍ សភាពាណិជ្ជកម្មអាមេរិកថា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់នឹងផ្អាកភ្លាម នូវសកម្មភាពនានា ក្នុងកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន នៅពេលដែលទណ្ឌកម្ម សហរដ្ឋអាមេរិកដកចេញ ហើយនេះជា គឺការបញ្ជាក់ជាថ្មី ស្តីពីគោលជំហររបស់ទីក្រុងតេអេរ៉ង់ លើសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ស្តារកិច្ចពិភាក្សាគ្នាឡើងវិញ។រដ្ឋបាលលោកប្រធានាធិបតី អាមេរិក ចូ បៃដិន បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីស្តារកិច្ចព្រមព្រៀងឆ្នាំ២០១៥...
បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃសុក្របានបញ្ជាក់ថា វេជ្ជបណ្ឌិតម្នាក់ដែលបានព្យាបាល អ្នកជំងឺដែលឆ្លងមេរោគជំងឺកូវីដ១៩ បានឆ្លងមេរោគនេះ ហើយបានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុស កាចសាហាវនេះកើនដល់ ៨៣ នាក់ នៅប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការអ្នកនាំពាក្យរបស់រដ្ឋបាលគ្រប់គ្រង ស្ថានការណ៍ជំងឺកូវីដ១៩ លោក...
ឡុងដ៌៖ ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើមន្រ្តី យោធាមីយ៉ាន់ម៉ា ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលបានបណ្តេញរដ្ឋាភិបាល ជាប់ឆ្នោតរបស់ប្រទេសនេះ ដោយប្រទេសកាណាដា ក៏បានដាក់ទណ្ឌកម្មស្រដៀងគ្នានេះដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ទណ្ឌកម្មអង់គ្លេសផ្តោតលើរដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Mya Tun Oo រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯក Soe Htut និងអនុរដ្ឋមន្រ្តីក្រសួង ការបរទេសលោកឧត្តមសេនីយ៍ឯក...