ព័ត៌មានជាតិ

តុលាការរាជធានីភ្នំពេញ កាត់ទោសលោកឧកញ៉ា លាន អាហ្វ្រីលគីនីន ដាក់គុក ១ ឆ្នាំ ពីបទ: ការបង្វែរវត្ថុរឹបអូស ឬ វត្ថុដាក់ធានា

ភ្នំពេញ: លោកទិត សុទ្ធី ប៉ូរ៉ាឆាត ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ បានប្រកាសសាលក្រម កំបាំងមុខ និង បានសម្រេចផ្តន្ទាទោស លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន អតីតពិធីករទូរទស្សន៍ និង ជាអ្នកចម្រៀង ដាក់គុកព្យួរ កំណត់ ១ ឆ្នាំ ពិន័យជាប្រាក់ចំនួន ១លានរៀល និង បង្គាប់ឱ្យគាត់ ត្រូវសងថ្លៃជម្ងឺចិត្ត ចំនួន ២០ លានរៀល ទៅកាន់ភាគីដើមបណ្ដឹង និង ដែលជាគូភាគីជម្លោះ នៅក្នុងរឿងក្តីក្តាំនេះ ជាប់ពាក់ព័ន្ធនឹងការបង្វែរវត្ថុរឹបអូស ឬ វត្ថុដាក់ធានា ដោយអាជ្ញាធរមាននីតិសម្បទា ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៨ ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ, ជនជាប់ចោទ ឈ្មោះ លាន អាហ្វ្រីលគីនីន ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ត្រូវបានជាប់ចោទពីបទ: បង្វែរវត្ថុរឹបអូស ឬ វត្ថុធានា តាមបញ្ញត្តិមាត្រា ៣៩៧ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

ទាក់ទងនឹងសេចក្តីសម្រេច (សាលក្រម) របស់ តុលាការខាងលើនេះ, លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕

ដោយ: លីហ្សា

To Top