ប៉េកាំង ៖ លោកស៊ី ជីនពីង អគ្គលេខាធិការគណៈកម្មាធិការកណ្តាលបក្ស កុម្មុយនីស្តចិន បានលើកឡើងថា ប្រទេសចិន មានឆន្ទៈធ្វើការជាមួយ កូរ៉េខាងជើង និងគណបក្ស ពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់ដំណោះស្រាយ នយោបាយ នៃបញ្ហាឧបទ្វីបកូរ៉េ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីប ដើម្បីចូលរួមវិភាគទានថ្មី ដល់សន្តិភាពស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។ លោកស៊ី...
បរទេស ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅថ្ងៃអង្គារនេះ ត្រូវបាន CNA ចេញផ្សាយថានឹងត្រូវទទួលបាន វ៉ាក់សាំងរបស់ខ្លួន ជាលើកដំបូង ហើយប៉ុន្តែនឹង មិនមានការចាក់ផ្សាយ បន្តផ្ទាល់ណាមួយឡើយអំពីព្រឹត្តិការណ៍នេះ ។ ឆ្លើយតបទៅនឹងសំណើថា តើវិមានក្រមឡាំង នឹងធ្វើការបង្ហាញរូបថត ឬវិដេអូណាមួយនៅពេល ដែលលោកប្រធានាធិបតីរុស្សីរូបនេះចាក់វ៉ាក់សាំង ឬអត់នោះលោក Dmitry...
បង់ដា សេរីបេហ្គាវ៉់ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា ការិយាល័យនាយករដ្ឋមន្ត្រីប្រ៊ុយណេ បានប្រកាសថា សកម្មភាពនានានៅតាមព្រំដែន ឆ្លងកាត់ត្រូវបានផ្អាកជាបណ្តោះអាសន្ន រវាងប្រទេសប្រ៊ុយណេ និងម៉ាឡេស៊ី នឹងត្រូវបន្ថែមពេល ចំនួន០២សប្តាហ៍ទៀត ។ នាយករដ្ឋមន្រ្តី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកជាបណ្តោះអាសន្ន លើការចូលរបស់ជនបរទេស ពីប្រទេសម៉ាឡេស៊ី រួមទាំងការឆ្លងកាត់ប៊្រុយណេ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានអំពាវនាវឱ្យមានការប្រាស្រ័យទាក់ទង និងយុទ្ធសាស្រ្តកាន់តែរឹងមាំ ជាមួយប្រទេសចិន ដើម្បីដោះស្រាយនូវ “ កម្លាំងអរិភាព” នៅក្នុងសារមួយទៅកាន់ប្រធានាធិបតីចិនលោក ស៊ីជិនពីង។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA )...
ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ព្រឹកថ្ងៃទី២៤មីនា អគ្គិភ័យកំពុងតែឆាបឆេះរោងចក្រទី១០ ក្នុងតំបន់សេដ្ឋកិច្ច 7NG ស្ថិតនៅជិតវត្តវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមិនទាន់ដឹង នៃមូលហេតុ នៃការឆាប់ឆេះនៅឡើយទេ ៕
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្ដ្រីក្រោមឱវាទ ឲ្យត្រូវបន្ដពង្រឹងអនុវត្តវិធានការ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយមានប្រជាពលរដ្ឋ៥នាក់ ស្លាប់ដោយសារជំងឺកូវីដ ខណៈ២ជាមន្ដ្រីនគរបាលជាតិ ។ តាមសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១...
បរទេស ៖ ខ្មាន់កាំភ្លើងម្នាក់បាន សម្លាប់មនុស្ស ១០ នាក់ រួមទាំងមន្រ្តី ប៉ូលីសម្នាក់ផងដែរ បន្ទាប់ពីការប្រឈមមុខ ដាក់គ្នាអស់រយៈពេលច្រើនម៉ោង នៅផ្សារលក់គ្រឿង ទេសមួយនៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការបាញ់ប្រហារនេះ កើតឡើងនៅក្នុងទីក្រុង...
ភ្នំពេញ ៖ រដ្ឋបាលក្រុងព្រះសីហនុ បានលោក រឿន រុន ជាម្ចាស់ផ្ទះលក់ដូរគ្រឿងទេស (ចាប់ហួយ) មានអាសយដ្ឋាន ស្ថិតនៅក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្អាកជាបណ្តោះអាសន្ន នូវការលក់ដូរគ្រឿងទេស ដោយផ្អាកការទំនាក់ទំនងជាមួយអ្នកដទៃ និងហាមចេញក្រៅផ្ទះ ក្រោយប្រពន្ធ របស់លោកមានផ្ទុកជំងឺកូវីដ១៩ ៕
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានចូលរួមជា មួយសហភាពអឺរ៉ុប និងបណ្ដាប្រទេសដទៃទៀត ក្នុងការដាក់ទណ្ឌកម្មលើការ រំលោភសិទ្ធិមនុស្សរបស់ទីក្រុងប៉េកាំង ប្រឆាំងនឹងជនជាតិ ភាគតិចអ៊ុយហ្គ័រនៅតំបន់ស៊ីនជាំង ដែលជាសកម្មភាពមួយ ដែលទំនងជារឹតបន្តឹង ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន។ មន្ត្រីរដ្ឋាភិបាលចិនពីររូប រួមទាំងលោក Chen Mingguo អនុប្រធានតំបន់ស្វយ័តស៊ីនជាំង ត្រូវបានគេដាក់ទណ្ឌកម្ម ខណៈសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ រដ្ឋបាលក្រុងព្រះសីហនុ ផ្អាកបណ្ដោះអាសន្ន នូវការធ្វើចរាចរណ៍ ចេញ-ចូលផ្លូវ១ ខ្សែនៅតំបន់ទំនប់រលក ក្រោយសាលាបឋម សិក្សា-អនុវិទ្យាល័យ សាគូរ៉ា ស្ថិតនៅក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយរកឃើញមួយគ្រួសារ នៅទីតាំងនេះ មានផ្ទុកជំងឺកូវីដ១៩ម្នាក់ និងអ្នកពាក់ព័ន្ធ ៤ផ្សេងទៀត ៕