ព័ត៌មានជាតិ

ឃុំខ្លួនស្រ្តីត្រូវចោទម្នាក់ ពាក់ព័ន្ធនឹងការចេញ សែកស្អុយចំនួន៧ ម៉ឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីត្រូវចោទម្នាក់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និង បានបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង បទល្មើសសែកស្អុយ ចំនួន៧ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០ ។

យោងតាមដីកាបង្គាប់ ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់ លោក ឆឹម ឬទ្ធី ជា ចៅក្រមស៊ើបសួរ នៃសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ស្ត្រីត្រូវចោទរូបនេះ មានឈ្មោះ គង់ សុត្រាវី អាយុ ៤០ ឆ្នាំ មុខរបរជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ១១ ផ្លូវលេខ៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនត្រូវចោទ ឈ្មោះ គង់ សុត្រាវី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ : មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់ប្រាក់ ។

គាត់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២២ តាមដីការ តុលាការ ៕

ដោយ: លីហ្សា

To Top