ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ធ្វើសមយុទ្ធយោធា​ នៅសមុទ្របាល់ទិក ស្របពេល NATO ក៏កំពុងធ្វើសមយុទ្ធ ក្នុងតំបន់ដូចគ្នា

ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ថា នាវាចម្បាំងរុស្ស៊ី កំពុងធ្វើសមយុទ្ធនៅសមុទ្របាល់ទិក ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសុក្រ ខណៈដែលអង្គការសន្ធិសញ្ញាអាត្លង់ ទិកខាងជើង ហៅកាត់ថា (NATO) កំពុងធ្វើសមយុទ្ធនៅក្នុងតំបន់ដូចគ្នាដែរ ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំងនៅលើផ្ទៃទឹកប្រហែល៦០គ្រឿង ទូក និងនាវាផ្គត់ផ្គង់ យន្តហោះប្រហែល៤៥គ្រឿង និងឧទ្ធម្ភាគចក្រ និងទាហានប្រហែល១០.០០០នាក់បានចូលរួមក្នុងសមយុទ្ធដ៏ធំនេះ ។

នាវិកនឹងអនុវត្តការស្វែងរក កប៉ាល់របស់សត្រូវដែលបានចំអក ហើយអនុវត្តវិធានការ សម្រាប់ការប្រឆាំងអាកាស ប្រឆាំងនាវា និងការការពារប្រឆាំងនឹង នាវាមុជទឹក ។ កងកម្លាំងនៅលើដីគោក ត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់ ដែលបានកំណត់នៅក្នុងតំបន់ Kaliningrad របស់ប្រទេសរុស្ស៊ី ហើយនឹងប្រើប្រាស់ការបាញ់ប្រហារ ដើម្បីវាយប្រហារគោលដៅរបស់សត្រូវ ។ ។ សមយុទ្ធនឹងបន្តរហូតដល់ថ្ងៃទី១៩ ខែមិថុនា ។

ប្រទេសរុស្សី កំពុងតំម្លើងសាច់ដុំរបស់ខ្លួន ខណៈដែលសម្ព័ន្ធមិត្ត NATO ចំនួន១៤ រួមជាមួយប្រទេសដៃគូ NATO ចំនួន២គឺហ្វាំងឡង់ និងស៊ុយអែត កំពុងចូលរួមក្នុងសមយុទ្ធប្រតិបត្តិការបាល់ទិកចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែមិថុនា ដោយមានការចូលរួមពីនាវាជាង៤៥គ្រឿង យន្តហោះជាង៧៥គ្រឿង និងបុគ្គលិកចំនួន៧.៥០០នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top