បរទេស៖ ប្រទេសចិន មិនបាននាំចូលសណ្តែកសៀងពីសហរដ្ឋអាមេរិកនោះទេក្នុងខែកញ្ញា ដែលជាលើកទីមួយចាប់ តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨ ដែលការដឹកជញ្ជូន បានធ្លាក់ចុះដល់សូន្យ ខណៈដែលការនាំចេញ របស់អាមេរិកខាងត្បូង បានកើនឡើងពីឆ្នាំមុន ដោយសារអ្នកទិញបានជៀសវាងទំនិញ របស់អាមេរិកក្នុងអំឡុងពេលជម្លោះពាណិជ្ជកម្ម ដែលកំពុងបន្តរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ យោងតាមវែបសាយ Market Screener ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលយោធាថៃចាប់ខ្លួន ក្រោយមានកិច្ចព្រមព្រៀង បទឈប់បាញ់ជាមួយកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នឹងត្រូវភាគីថៃដោះលែងមកវិញឆាប់ៗនេះ ។ សម្តេចបន្តថា ការលើកឡើងរបស់សម្តេចនេះ ដោយសារមានមតិមួយចំនួនបានបើកការ វាយប្រហារមកលើកកម្ពុជាថា បានដោះដូរដីនៅចំណុចណាមួយជាមួយភាគីថៃ ដើម្បីជាថ្នូរនឹងព្រមព្រៀងសន្តិភាព...
ភ្នំពេញ៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក(CAIC) ដែលជាក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បានអះអាងថា គោលដៅរួមរបស់ក្រុមហ៊ុន CAIC និងប្រតិបត្តិករអាកាសយានដ្ឋាន Société Concessionnaire de l’Aéroport (SCA) ដែលជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ VINCI...
កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) គឺគ្មានគោលការណ៍លក់ផ្នែកណា មួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅមានជនខិលខូច រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដាក់ពន្ធនាគារហើយផងដែរ។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួន នៅក្រៅប្រទេសតែងតែលើកឡើងថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារ អ៊ីស្រាអែល ដែលហៅកាត់ថាIDF កាលពីថ្ងៃអាទិត្យ បាននិយាយថាខ្លួនបានធ្វើការវាយប្រហារ ទ្រង់ទ្រាយធំប្រឆាំងនឹងគោលដៅ របស់ក្រុមហាម៉ាស់នៅ Rafah ភាគខាងត្បូងហ្គាហ្សា បន្ទាប់ពីមានការចោទប្រកាន់ថា បានរំលោភ លើបទឈប់បាញ់ ដែលបានឈានដល់ កាលពីដើមខែនេះ។ យោងតាម IDF ក្រុមសកម្មប្រយុទ្ធកាល ពីថ្ងៃអាទិត្យ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានចោទប្រកាន់ ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក ដែលហៅកាត់ថាNSA ថាបានធ្វើការវាយប្រហារតាមអ៊ីនធឺណិត រយៈពេលច្រើនឆ្នាំនិងក្នុងទ្រង់ទ្រាយដ៏ធំ លើទីភ្នាក់ងារចិនដែលទទួលខុស ត្រូវចំពោះការ រក្សាពេលវេលាជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការ របស់ខ្លួនកាលពីថ្ងៃអាទិត្យ ក្រសួងសន្តិសុខរដ្ឋ (MSS) បាននិយាយថា ខ្លួនបានទទួល ភស្តុតាងដែលមិន អាចប្រកែកបានដែល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្នុងនាមជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់អ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកនឹងស្វែងរកការដឹកនាំមួយអាណត្តិទៀត នៅក្នុងការបោះឆ្នោត សភាខែវិច្ឆិកា ឆ្នាំ ២០២៦ខាងមុខ។ គេមើលឃើញថាអាណត្តិថ្មីរបស់លោក Netanyahu ត្រូវបានកំណត់ដោយកំណែទម្រង់ ប្រព័ន្ធតុលាការដ៏ចម្រូង ចម្រាសរបស់គាត់ បូករួមទាំងវិបត្តិចំណាប់ខ្មាំង ក្រុមហាម៉ាស់ និងសង្រ្គាមនៅហ្គាហ្សា...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានព្យាករណ៍ថា ជំនួបកំពូលនាពេលខាងមុខ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិករបស់លោក គឺលោក Donald Trump នៅប្រទេសហុងគ្រី នឹងក្លាយទៅជាជំនួបជាប្រវត្តិសាស្ត្រ។ កិច្ចប្រជុំនៅទីក្រុង Budapest ត្រូវបានគេរំពឹងថា...
ភ្នំពេញ ៖ នៅអគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ថ្លែងទៅកាន់អង្គ បាឋកថាស្តីពី «គំនិតផ្តួចផ្តើមអរិយធម៌សកល ៖ វប្បធម៌Hehe (和合文化)» ដែលមានសមាសភាពសរុប៥០រូប អញ្ជើញមកពីមន្ត្រី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រុមបញ្ញាញាណជាន់ខ្ពស់ ក្រុមអ្នកស្រាវជ្រាវ ក្រុមអ្នកវិភាគសង្គម និងក្រុមអ្នកសារព័ត៌មាន លោកបណ្ឌិត ជា...
ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៤ និង ៣២នាទី នៅចំណុចមុខហាងយីហោ Brother ក្នុងភូមិបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិត) បង្កឡើងដោយជនសង្ស័យជាមនុស្សប្រុសមានគ្នាច្រើននាក់ បានធ្វើសកម្មភាពជិះម៉ូតូដោយក្នុងដៃប្រដាប់ដោយកាំបិត ហើយចុះដេញកាប់ជនរងគ្រោះឈ្មោះសិ ធី ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប...