ភ្នំពេញ ៖ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដែលមានតំណាងក្រុមហ៊ុន អាម៉េរិកធំៗជាច្រើន បានបង្ហាញការចាប់អារម្មណ៍ ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ ពីសក្តានុពល វិនិយោគនៅកម្ពុជា។ ការបង្ហាញការចាប់អារម្មណ៍របស់ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នាឱកាសលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូរបស់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត TED Osius អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់ ព្រមទាំងលោក-លោកស្រី តំណាងក្រុមហ៊ុនអាម៉េរិកធំៗ ដែលជាសមាជិកក្រុមប្រឹក្សា ស្តីអំពីកិច្ចសហប្រតិបត្តិ...
ភ្នំពេញ៖ ក្នុងសារ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិង ជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា ប្រជាជនគ្រប់រូបសុទ្ធតែ យល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា អត្រាពន្ធទូទៅលើការនាំចូល ពីប្រទេសកូរ៉េខាងត្បូង រួមទាំងរថយន្តនឹងធ្លាក់ចុះមកត្រឹម 15% វិញ គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ពីព្រោះកូរ៉េខាងត្បូង បានដាក់ចេញច្បាប់នៅក្នុងសភា ដើម្បីអនុវត្តការប្តេជ្ញាចិត្តវិនិយោគ របស់សហរដ្ឋអាមេរិក ជាយុទ្ធសាស្ត្ររបស់ប្រទេស។ យោងតាមសារព័ត៌មាន...
បរទេស ៖ សារព័ត៌មាន Economic Times បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាគ្រោង នឹងអភិវឌ្ឍយន្តហោះគ្មានមនុស្ស បើកវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលដំណើរការដោយម៉ាស៊ីន ផលិតក្នុងស្រុកនៅ ក្នុងភាពជាដៃគូសាធារណៈ និងឯកជន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងដោយយោងតាមរបាយការណ៍ថា មន្ទីរពិសោធន៍អវកាសជាតិ គ្រប់គ្រង ដោយរដ្ឋ...
ភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋអ៊ីស្រាអែល លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតពេលជួបសំណេះសំណាលជាមួយសិក្ខាកាមខ្មែរផ្នែកកសិកម្ម ចំនួនប្រមាណ ៣០នាក់ ដែលកំពុងធ្វើកម្មសិក្សា នៅវិទ្យាស្ថានសិក្សាកសិកម្ម (AgroStudies) នៅទីក្រុងនេតានីយ៉ា រដ្ឋអ៊ីស្រាអែល។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជួបពិភាក្សា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវ ដល់បងប្អូនអតីតពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់មានជំនាញ សូមមករៀនជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ របស់ សម្តេចនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំក្នុងវិស័យអភិវឌ្ឍន៍ជនបទវគ្គទី៥ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់, មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅក្រសួងអភិវឌ្ឍន៍ជនបទ និងតាមប្រព័ន្ធនិម្មិត ZOOM ។ អញ្ជើញមានប្រសាសន៍ក្នុងពិធីបើក...
ភ្នំពេញ ៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់ និងភាពសមស្រប សម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស ។...
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកជាផ្លូវការ ពានរង្វាន់វីរៈប៊ុនថាំ «មាតិកាទេសចរណ៍ឆ្នើម» ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិបន្ថែមទៀត ។ កម្មវិធីដ៏ មានសារៈសំខាន់នេះ ផ្តួចផ្តើមឡើងដោយ...