បរទេស៖ ប៉ូលីសនឹងកោះហៅក្រុម អ្នកតវ៉ាយុវជនសេរីយ៉ាង ហោចណាស់ចំនួន ៥ នាក់ ក្នុងអំឡុងពេលបាតុកម្មស្ថានទូត អាល្លឺម៉ង់ នៅទីក្រុងបាងកកនៅថ្ងៃច័ន្ទ បន្ទាប់ពីតុលាការកាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធសំណើ របស់ប៉ូលីសចំពោះការចេញដីកាចាប់ខ្លួន ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃពុធប៉ូលីស Thung...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិ សុវត្ថិភាពចរចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី៣០ តុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ យោងតាមសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរចរណ៍ផ្លូវគោក...
បរទេស៖ ប៉ូលីសនិងក្រុមមន្រ្តីបាននិយាយថា អ្នកវាយប្រហារប្រដាប់ ដោយកាំបិតម្នាក់បានស្រែកថា « Allahu Akbar » ហើយបានកាត់ក្បាលស្ត្រីម្នាក់ និងបានសម្លាប់មនុស្សពីរនាក់ផ្សេងទៀត នៅក្នុងឧប្បត្តិហេតុ ដែលគេសង្ស័យជាអំពើភេរវកម្ម នៅព្រះវិហារមួយក្នុងទីក្រុង Nice នៃប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា...
ញូវដេលី៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ចំពេលដែលដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្រីលង្កា កាលពីថ្ងៃពុធបានរិះគន់ប្រទេសចិន ដែលកំពុងកេងប្រវ័ញ្ចប្រទេសដីកោះ នៅមហាសមុទ្រឥណ្ឌា ក្នុងការលើកកម្ពស់ការអភិវឌ្ឍ។ ថ្លែងទៅកាន់សារព័ត៌មាននៅកូឡុំបូ រួមជាមួយរដ្ឋមន្រ្តីការបរទេសស្រីលង្កាលោក Dinesh Gunawardena លោក Pompeo បានបង្ហាញភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងចេតនាអាមេរិក និងចិន។ លោកបានលើកឡើងថាខណៈដែលទីក្រុងវ៉ាស៊ីនតោន“ ស្វែងរកការពង្រឹងភាពជាដៃគូរបស់យើង ជាមួយប្រជាធិបតេយ្យ សន្តិភាព វិបុលភាពនិងអធិបតេយ្យភាពពេញលេញនៃប្រទេសស្រីលង្កា...
សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខកំពូល របស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃពុធថាការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងនាំមកនូវវិបុលភាពដល់ប្រទេសកុម្មុយនិស្ត ជំនួសឱ្យការដួលរលំនៃរបបរបស់ខ្លួន ដែលភ័យខ្លាចដោយមេដឹកនាំលោក គីម ជុងអ៊ុន។ ទីប្រឹក្សាសន្តិសុខជាតិលោក Robert O’Brien បានលើកឡើងថា នោះជាចក្ខុវិស័យដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមរៀបចំសម្រាប់លោកគីម ដែលលោកបានទទូចថា មេដឹកនាំសហរដ្ឋអាមេរិក សមនឹងទទួលបានការកោតសរសើរ។ ទីប្រឹក្សាសេតវិមាន បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ...
សេអ៊ូល៖ ក្រុមអ្នកការទូតនៃប្រទេសកូរ៉េខាងត្បូងនិងជប៉ុន បានជួបពិភាក្សាគ្នានៅទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដែលត្រូវបានគេរំពឹងថា នឹងផ្តោតលើជម្លោះ ដែលអូសបន្លាយមួយរវាងប្រទេសទាំងពីរ លើបញ្ហាកម្លាំងពលកម្មក្នុងសម័យសង្គ្រាម និងការទប់ស្កាត់ការនាំចេញ។ ជំនួបរវាងលោកគីម ជុងហាន់ អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៅក្រសួងការបរទេស និងសមភាគីជប៉ុនរបស់លោក គឺលោក Shigeki Takizaki បានកត់សម្គាល់នូវកិច្ចពិភាក្សាបែបនេះ លើកដំបូងចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរ ដឹកនាំក្រុមមន្រ្តីបច្ចេកទេស នៅរសៀលថ្ងៃដដែល ថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ចុះ ពិនិត្យស្ថានភាពទឹក...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR)បានឲ្យដឹងកាលពីថ្ងៃអង្គារថា UNHCR បានជួយសង្គ្រោះ ឲ្យមានការដោះលែងជនភៀសខ្លួន ចំនួន១៤១នាក់ចេញពីមន្ទីរឃុំឃាំង នៅប៉ែកខាងលិចនៃប្រទេសលីប៊ី ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា “កាលពីសប្តាហ៍មុន UNHCR បានជួយឲ្យមានការដោះលែងជនភៀសខ្លួនដែលជាបុរស ស្ត្រី និងកុមារ ចំនួន១៤១នាក់”...
វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកម្នាក់ បានឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា សហរដ្ឋអាមេរិក នៅតែត្រៀមខ្លួនជួបជាមួយកូរ៉េខាងជើង នៅគ្រប់ពេល និងគ្រប់ទីកន្លែង។ លោក Marc Knapper ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ និងជប៉ុន ក៏បានលើកឡើងផងដែរពីសារៈសំខាន់ នៃសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលធ្វើការជាមួយគ្នា ដើម្បីលុបបំបាត់រដ្ឋកុម្មុយនិស្តនេះ ។ លោកបានឲ្យដឹង នៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយក្រុមអ្នកជំនាញ...