ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេស៣ បានមកដល់កម្ពុជា ចូលរួមប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃស្អែក

ភ្នំពេញ ៖ គិតមកដល់រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានបណ្តារដ្ឋមន្រ្តី ការបរទេសចំនួន៣ បានធ្វើដំណើរ មកដល់កម្ពុជាហើយ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat)នៅថ្ងៃ១៦-១៧កុម្ភៈ ដោយផ្ទាល់ ខណៈរដ្ឋមន្រ្តីផ្សេងទៀត ចូលរួមប្រជុំតាមអនឡាញ ។

បើតាមសេចក្តីរាយការណ៍ របស់ក្រសួងការបរទេសខ្មែរ គឺលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងលោកសាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានមកដល់នៅរសៀលនេះ។ ចំណែក លោក Teodoro Locsin រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ក៏ត្រូវទូរទស្សន៍ជាតិកម្ពុជាផ្សាយថា ក៏បានមកដល់ដែរ ។

ចំពោះរដ្ឋមន្រ្តីការបរទេសចូលរួមប្រជុំតាមអនឡាញ រួមមាន ៖ រដ្ឋមន្រ្តីការបរទេសថៃ និងព្រុយណេ ។

ដោយឡែក ភាគីមីយ៉ាន់ម៉ាវិញ មិនបានបញ្ជូនតំណាង ដែលមិនមែនអ្នកនយោបាយចូលរួមទេ ទោះអាស៊ានចេញលិខិតអញ្ជើញក៏ដោយ ក្នុងគ្រាអាស៊ាន មិនអញ្ជើញរដ្ឋមន្រ្តីការបរទេស ៕

To Top