បរទេស៖ ប្រទេសកូរ៉េខាងត្បូង ហាក់ដូចជាត្រូវបានអូសចូល ក្នុងជម្លោះការទូត រវាងសហរដ្ឋអាមេរិក និង ប្រទេសចិន ខណៈដែលអ្នកការទូតកំពូល នៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីនេះនៅខែក្រោយ ហើយពួកគេទាំងពីរទំនង ជានឹងដាក់សម្ពាធរដ្ឋាភិបាល ទីក្រុងសេអ៊ូលឱ្យឈរជាមួយ “ខាងស្តាំ” នៅក្នុង អនុវត្តនយោបាយការបរទេសរបស់ខ្លួន។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា...
បរទេស៖ រដ្ឋាភិបាលថៃ បានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ២២ ករណីថែមទៀត នៅថ្ងៃច័ន្ទ ដោយបានបង្កើនចំនួនអ្នកឆ្លងនៅក្នុងប្រទេសថៃសរុបកើនឡើងដល់ ៣ ៥៤៥នាក់ ចំណែក ចំនួនអ្នកស្លាប់ មិនមានការផ្លាស់ប្តូរទេគឺ ៥៩ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្ដីសម្រេច បញ្ចប់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគីរី ឲ្យមកបម្រើការងារ នៅទីស្ដីការ ក្រសួងមហាផ្ទៃ។ សូមជម្រាបថា ការបញ្ចប់មុខតំណែងលោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក បានធ្វើឡើងបន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក កើនឡើងចំនួន៣,៥៧០.៩០លានដុល្លារ ស្មើនឹងប្រមាណ១៧, ០៤% បើប្រៀបធៀបនឹង៧ខែ ដើមឆ្នាំ២០១៩។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជក ម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន(US-ASE AN...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានទិដ្ឋភាពទាំងស្រុង នៅតំបន់កោះតាង ខេត្តព្រះសីហនុ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង រលកធំៗលើផ្ទៃសមុទ្រ នាថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ទៀ សុខា...
បរទេស៖ The Boomblergs នៅថ្ងៃចន្ទបានចេញផ្សាយ មកដល់ពេលនេះ រដ្ឋាភិបាល របស់លោកប្រធានាធិបតី អាមេរិក Donald Trump នៅតែបន្តដាក់សំពាធ ទៅលើរដ្ឋាភិបាលរបស់លោកស្រី Merkel ដើម្បីធ្វើយ៉ាងណាហាម ឃាត់អាល្លឺម៉ងឲ្យចេញ ឆ្ងាយពីបច្ចេកវិទ្យាជំនាន់ទី៥ របស់ក្រុមហ៊ុន Huawei ។ ក្រុមគណៈប្រតិភូអាមេរិក ដឹកនាំដោយ លោក...
បរទេស ៖ កាលពីចុងសប្តាហ៍កន្លង ទៅនាយករដ្ឋមន្រ្តី កាណាដា លោក Justin Treadeau បានព្រមាន ថា ពិភពលោកបច្ចុប្បន្ននឹងត្រូវក្រឡាប់ចាក់ជាមិនខាន ប្រសិនបើមេដឹកនាំនៅទូទាំងពិភពលោក ខកខានមិនបានរួមគ្នា ដើម្បីដោះស្រាយនិងការពារសិទ្ធិមនុស្ស ជាពិសេសដោះស្រាយការគំរាមកំហែង នាពេលខាងមុខដូចជាការ ប្រែប្រួលអាកាសធាតុជាដើម។ ថ្លែងទៅកាន់កិច្ចប្រជុំ នៃអង្គសហប្រជាជាតិ លោក Trudeau បាននិយាយទៀតដែរថា...
ភ្នំពេញ៖ ពិធីផ្សព្វផ្សាយសៀវភៅ សង្ខេបខ្លឹមសាររបស់លោក ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន (ភាគ៣) ជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងនៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដី ប្រកាសស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ-សង្កាត់ ហើយប្រកាសនេះ មានគោលដៅកំណត់អំពីសមាសភាព តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ គណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ ឃុំ-សង្កាត់។ ជាងនេះទៅទៀត ប្រកាសនេះមានគោលបំណង...
បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធយោធា ចំនួន៥ជាបន្តបន្ទាប់គ្នា នៅតាមផ្នែកផ្សេងៗ នៃតំបន់ឆ្នេររបស់ខ្លួន នាថ្ងៃចន្ទនេះ ហើយនេះ គឺជាលើកទីពីរក្នុងរយៈពេលពីរខែ ដែលប្រទេសចិនមានសមយុទ្ធស្របពេល ជាមួយគ្នាបែបនេះ ស្របពេលមានភាពតានតឹង ក្នុងតំបន់កើនកម្តៅខ្លាំងឡើង ។ សមយុទ្ធពីរក្នុងចំណោមសមយុទ្ធទាំងនោះ នឹងបា្ររព្ធធ្វើឡើងនៅជិតប្រជុំកោះប៉ារ៉ាសែល ស្ថិតនៅដែនសមុទ្រចិនខាងត្បូង ចំណែកសមយុទ្ធពីរទៀត មួយស្ថិតនៅសមុទ្រចិនខាងកើត ហើយមួយទៀត...