ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងពង្រីកតំបន់ ប្រកាសអាសន្ន បន្ថែមទៀត ខណៈករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃកំពុងកើនឡើង

តូក្យូ ៖ ប្រភពរដ្ឋាភិបាល បានឲ្យដឹងថា រដ្ឋាភិបាល របស់ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ត្រូវបានគេរំពឹងថា នឹងដាក់ខេត្តបន្ថែមទៀត នៅក្រោមស្ថានភាព អាសន្នមួយផ្នែក នៃជំងឺកូវីដ-១៩ ខណៈដែលចំនួនករណី នៅតែបន្តកើនឡើង។

ការសម្រេចចិត្តនេះ ទំនងជាត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃអង្គារ អាចនឹងឃើញ ខេត្តចំនួន ៣២ ក្នុងចំណោមខេត្តចំនួន ៤៧ របស់ប្រទេសនេះ ស្ថិតនៅក្រោមការរឹតបន្តឹង ដូចជាការបន្ថយម៉ោង នៅភោជនីយដ្ឋាន និងបារជាដើម ។

ខណៈពេលដែលវិធានការនេះ ត្រូវបានដាក់ឱ្យដំណើរ ការរួចហើយ នៅក្នុងខេត្តចំនួន ១៦ រួមទាំងទីក្រុងតូក្យូ នោះខេត្តចំនួន ១៦ ទៀត រួមទាំងខេត្ត ហុកកៃដូ ក្យូតូ និងអូសាកា បានស្នើសុំ ឬគ្រោងស្នើសុំដាក់បញ្ចូល តំបន់ប្រកាសអាសន្ននេះ។

ផ្ទាំងពាណិជ្ជកម្ម

កាលពីថ្ងៃអាទិត្យ ករណី ឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសជប៉ុន បានកើនឡើងដល់ជាង ៥ម៉ឺនករណី ដែលជាចំនួនធំបំផុតទីពីរ ក្នុងកំណត់ត្រាបន្ទាប់ពីចំនួន ៥៤៥០០ករណី បានកត់ត្រាកាលពីថ្ងៃសៅរ៍ ។

នៅទីក្រុងតូក្យូ ចំនួនអ្នកសម្រាកព្យាបាល នៅផ្ទះបន្ទាប់ពីឆ្លងមេរោគ បានកើនឡើងដល់ ២៦៥៥៦ នាក់ ដែលជាចំនួនខ្ពស់បំផុត។ ករណីថ្មីដែលត្រូវបានបញ្ជាក់ជារៀងរាល់ថ្ងៃបានហក់ឡើងដល់ ៩៤៦៨ករណី ធ្លាក់ចុះពីកម្រិតខ្ពស់បំផុត នៅថ្ងៃសៅរ៍ដែលមានជាង ១១០០០ ប៉ុន្ដែនៅតែមានចំនួន ខ្ពស់រាល់ថ្ងៃអាទិត្យ ។

ទីក្រុងតូក្យូ និងខេត្តចំនួន ១២ផ្សេងទៀត ត្រូវបានបញ្ចូលទៅក្នុងតំបន់ ដែលទទួលរងនូវវិធានការ បន្ទាន់មួយកាលពីថ្ងៃសុក្រ បន្ទាប់ពីខេត្តចំនួន៣ គឺ Hiroshima, Yamaguchi និង Okinawa ត្រូវបានដាក់នៅ ក្រោមវិធានការចាប់ពីថ្ងៃទី០៩ ខែមករា បន្ទាប់ពីការរីករាលដាល នៃការឆ្លងដែលមន្ត្រីក្នុងតំបន់ មានទំនាក់ទំនងជាមួយនៅក្បែរនោះ និងមូលដ្ឋានទ័ពអាមេរិក ៕
ដោយ ឈូក បូរ៉ា

To Top