ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ថា សារជីវកម្មប្រេងជាតិរបស់ប្រទេសលីប៊ី (NOC) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ការបិទការនាំប្រេងចេញនៅក្នុងតំបន់ភាគខាងកើតប្រទេស បានបង្កឲ្យខាតបង់បា្រក់ជិត៣.៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ក្រុមហ៊ុនប្រេងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយថា “ការបង្ខំ និងរិតបន្តឹងខុសច្បាប់នៃផលិតកម្ម បានបង្ហាញឲ្យឃើញ អំពីការខាតបង់ផ្នែកហិរញ្ញវត្ថុ លើសពី៣.៨៩៣,២១៣,៤៦៦ដុល្លារ គិតចាប់តាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។...
បរទេស ៖ នៅថ្ងៃសុក្រទី៣ ខែមេសានេះ បានឲ្យដឹងថា វិហារអ៊ីស្លាមជាច្រើន ត្រូវបានគេដឹងថា នៅតែបាន អនុញ្ញាតឲ្យអ្នកកាន់សាននា ចូលបន់ស្រន់ដដែលនៅក្នុងប្រទេស ប៉ាគីស្ថានទាំងដែល ការរីករាលដាល នៃជំងឺឆ្លងវីរុសកូរ៉ូណា បានបង្ខំឲ្យតំបន់ ភាគច្រើន របស់ប្រទេសបានបិទទ្វារក្តី ។ លោកនាយករដ្ឋមន្រ្តី Imran Khan ក្នុងពេលជាមួយគ្នានេះ ក៏ត្រូវបានគេដឹងដែរថា...
បរទេស៖ ប៉ូលីសក្រុងឡុងដ៍ របស់អង់គ្លេសបាននិយាយថានេះ គឺជាករណីដែលគេជួបដំបូង នៃការកាត់ទោស ដែលត្រូវបានផ្តល់ឱ្យសម្រាប់“ ឧប្បត្តិហេតុទាក់ទងនឹងវីរុសកូវីដ១៩ ដែលពាក់ព័ន្ធនឹងប៉ូលីស” ។ ប្រធានស្នងការលោកស្រី Helen Harper បាននិយាយថា លោកស្រីសង្ឃឹមថាការកាត់ទោស ដាក់ពន្ធនាគារនេះ គឺបានផ្ញើសារថា អាកប្បកិរិយា ដែលមិនអាចទទួលយកបាន “នឹងមិនត្រូវបានគេអត់ឱនឱ្យនោះទេ” ។ យោងតាមសារព័ត៌មាន Sputnik...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២០ថា សណ្ឋាគារទាំងអស់ នៅក្រុងប៉ាតាយ៉ា និងនៅខេត្តឈុនបុរី ស្ថិតនៅភាគខាងកើតប្រទេសថៃឡង់ដ៏ បានត្រូវបញ្ជាឲ្យបិទផ្អាកដំណើរ ការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ។ លោក Phakharathorn Thianchai អភិបាលខេត្ត ឈុនបុរី បានបញ្ជាក់នៅថ្ងៃសុក្រនេះថា គាត់បានស្នើឲ្យចាត់វិធានការចុងក្រោយបង្អស់ប្រឆាំងនឹងការឆ្លងរាលដាលជំងឺ COVID-19...
បរទេស ៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅទីក្រុងព្យុងយ៉ាងបានទទូចថា ប្រទេសកូរ៉េខាងជើង នៅតែមិនមានការឆ្លង មេរោគកូវីដ១៩ នោះឡើយ បើទោះបីជាមានការ មន្ទិលសង្ស័យ នៅក្រៅប្រទេស ដោយសារករណីឆ្លង នៃវីរុសនេះ ដល់មួយលាននាក់ នៅទូទាំងពិភពលោកក៏ដោយ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០...
ភ្នំពេញ ៖ មីជាតិ បាននាំយក ឧបករណ៍វាស់កម្តៅ ទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ និងមីជាតិចំនួន១២០កេស ចែកជូនអង្គការសុខមាលភាព សង្គមកម្ពុជា ដែលជាមណ្ឌលកុមារកំព្រា និងកុមារក្រីក្រ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២០ ។ ក្រៅពីនាំយកអំណោយខាងលើ ក្រុមការងារមីជាតិ ក៏បានបង្ហាញអំពីរបៀបពាក់ម៉ាស់ និងរបៀបលាងដៃឲ្យបានត្រឹមត្រូវ...
សេអ៊ូល៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែមេសា ករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួនរហូតដល់ ទៅ ៩៩៧៩នាក់ និងស្លាប់ ១៦៩នាក់ ដោយមានករណីឆ្លងថ្មីក្រោម ១០០នាក់ជារៀងរាល់ថ្ងៃ។ ប្រទេសកូរ៉េខាងត្បូង បានផ្ទុះជំងឺកូវីដ-១៩ ដំបូងនៅក្នុងទីក្រុងដេហ្គោ នៅក្នុងវិហារសាសនាមួយកន្លែង ដោយចំនួនអ្នកឆ្លងបានកើនឡើងយ៉ាងគំហុគ ប៉ុន្ដែប្រទេសបានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អ ដោយចំនួនអ្នកឆ្លងថ្មីមានមិនដល់ ១០០ករណីនោះទេក្នុងមួយថ្ងៃ។...
ភ្នំពេញ ៖ អគ្គិសនីកស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន...