ស្វាយរៀង: សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តអាជ្ញាធរដែនដីចុះពិនិត្យ មុខទំនិញនៅផ្សារ វាលយន្ត ក្រុងស្វាយរៀងខេត្តស្វាយរៀង និងតូបអាជីវករលក់ដូរក្នុងមន្ទីពេទ្យ ខេត្តស្វាយរៀងដើម្បីស្វែងរកសារធាតុគីមី និងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់។ សកម្មភាពនេះ ដោយមានការចូលរួមពីលោកផឹង និលប្រធាន សាខាកបបខេត្ត មន្ត្រីមន្ទីរពាណិជជកម្ម ខេត្តនិងលោកសរ សុដានី...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មនុស្ស២នាក់ ត្រូវបានគេបាញ់ សម្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នា ដាច់ដោយឡែកគ្នា ចំនួន២នៅភាគខាងជើង ទីក្រុង Oakland ។ អជ្ញាធរក្នុងតំបន់បានបញ្ជាក់ ប្រាប់ក្រុមអ្នកកាសែតថា ក្រុមមន្ត្រីប៉ូលីសបានរកឃើញ មនុស្សស្រីម្នាក់ដែលបាត់បង់ជីវិតនៅក្នុងកន្លែងកើតហេតុ តែម្តងនិងមានស្នាមរបួសជាប់ខ្លួន យ៉ាងហោចណាស់១គ្រាប់។ ប្រភពដដែលបានសរសេរទៀតថា ប្រមាណជា៩០នាទីមកទៀត បុរសម្នាក់ត្រូវបានបាញ់ឲ្យរបួស នៅក្នុងទីក្រុងដដែលត្រង់ផ្លូវផ្សេងគ្នាហើយបន្ទាប់មកក៏បានបាត់បង់ជីវិត ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។...
បរទេស ៖ ប្រមុខរដ្ឋាភិបាលទីបេ ដែលកំពុងតែភៀសខ្លួន បាននិយាយថា លោកបានជួបជាមួយមន្ត្រី សម្របសម្រួលពិសេស ស្តីពីតំបន់ទីបេ របស់អាមេរិកថ្មី នៅក្រសួងការបរទេសអាមេរិក ហើយក្នុងចំណោមប្រមុខតំបន់ទីបេ ដែលនិរទេសខ្លួន លោកគឺជាប្រមុខនយោបាយទីមួយ ដែលត្រូវបានទទួល នៅក្រសួងការបរទេស ក្នុងរយៈពេល៦០ឆ្នាំ កន្លងមកនេះ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគម មូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានកិច្ចប្រជុំពិភាក្សាការងារ របស់សមាគមនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ នាឱកាសនោះ សម្ដេច ស ខេង បានឲ្យដឹងថា សហគ្រាសធុនតូច...
បរទេស៖ យ៉ាងហោចណាស់មនុស្ស ៨៨ នាក់ បានស្លាប់ ហើយប្រហែល ៥៣.០០០ គ្រួសារ ត្រូវបានជម្លៀសចេញនៅព្រឹកថ្ងៃច័ន្ទ ដោយសារទឹកជំនន់និងការបាក់ដី នៅភាគកណ្តាលប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អស់រយៈពេលជិតពីរសប្តាហ៍មកហើយ តំបន់នេះបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី ។...
បរទេស៖ ប្រជាជននៅក្នុងស្រុកចំនួន ៥ នៅខាងក្រោមទំនប់ Lam Takhong ក្នុងស្រុក Si Khiu ប្រទេសថៃ ត្រូវបានគេព្រមានអោយត្រៀម សម្រាប់ការជម្លៀសដែលអាចកើតមាន នៅពេលដែលបរិមាណទឹក នៅក្នុងទំនប់នេះលើសពីសមត្ថភាព អតិបរមាដែលមានសុវត្ថិភាព។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ នៃការប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០ ដែលមានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០ បានបើកការប្រកួតជាផ្លូវការ ហើយនាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ ។ ក្នុងឳកាសបើកការប្រកួតខាងលើ ដោយអញ្ជើញពីសំណាក់ លោកនាយឧត្តមសេនីយ៍...
បរទេស ៖ ក្រុមអ្នករៀបចំបាតុកម្ម បានប្រកាសវិមាន ជ័យជំនះ នៅទីក្រុងបាងកក ដែលជាកន្លែងធ្វើបាតុកម្មដ៏សំខាន់ នៅថ្ងៃអាទិត្យនេះក្នុងការបន្តបណ្តេញ រដ្ឋាភិបាលរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា និងនាំមកនូវសេរីភាព និងប្រជាធិបតេយ្យ ដល់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា រណសិរ្សបង្រួបបង្រួម...
បរទេស៖គណៈប្រតិភូអ៊ីស្រាអែល ដែលអមដំណើរជាមួយរដ្ឋមន្ត្រីរតនាគារ សហរដ្ឋអាមេរិកផងនោះ នៅថ្ងៃអាទិត្យនេះ បានធ្វើដំណើរតាមយន្តហោះ ទៅប្រទេសបារ៉ែន ដើម្បីធ្វើចំណងមិត្តភាព ឲ្យមានភាពប្រក្រតី និងពង្រីកសហប្រតិបត្តិការ តំបន់ឈូងសមុទ្រ ដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើការលើកកម្ពស់កំផែងការពារប្រឆាំងអ៊ីរ៉ង់ និងទីផ្សារសេដ្ឋកិច្ចដ៏មានសក្តានុពល។ ប្រទេសអ៊ីស្រាអែលនិងបារ៉ែន បានចុះហត្ថលេខាលើសេចក្តីប្រកាសសន្តិភាព សហប្រតិបត្តិការ និងចំណងមិត្តភាពការទូត នៅក្នុងពិធីសេតវិមានកាលពីថ្ងៃទី១៥ ខែកញ្ញា ដែលជាឯកសារដែលមិនមានសន្ធិសញ្ញាផ្លូវការ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us...
បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា បេសកកម្មជួយសង្គ្រោះពលរដ្ឋ នៅតែបន្ត នៅថ្ងៃទី១៩ តុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ នាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី...