ភ្នំពេញ ៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអូស្រ្តាលី ត្រៀមថវិកា៣០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយដល់ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៣...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា លោក Enrique Paris រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃពុធថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសឈីលី នឹងទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជាលើកដំបូង ចំនួន១០.០០០កម្រិត ពីក្រុមហ៊ុន Pfizer-BioNTech ។ លោក Paris បានលើកឡើងថា...
ភ្នំពេញ ៖ លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានថ្លែងថា ការដំឡើងពន្ធ លើផលិតផលថ្នាំជក់ ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដែលធ្វើឲ្យកម្ពុជា ទទួលប្រាក់ចំណូលបន្ថែម ជាពិសេស ក្នុងដំណាក់កាលកម្ពុជាជួបវិបត្តិកូវីដ-១៩ ។ យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ...
ប៉ារីស ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បាបញ្ចេញទិន្នន័យកាលពីថ្ងៃពុធថា បារាំង ត្រូវបានគេរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ មានចំនួន១៤.៩២៩នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន២៧៦នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ សរុបអ្នកជំងឺមាន ចំនួន២៤.៨៨៤នាក់ នៅកំពុងសម្រាកនៅមន្ទីរពេទ្យ ដែលថយចុះ៨០នាក់ ធៀបនឹងថ្ងៃមុន...
បរទេស ៖ ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានធ្វើការប្រកាសថា មន្ត្រីការទូតកូឡំប៊ីពីររូប គឺជាបុគ្គលមិនគួររាប់រក ក្នុងដំណើរឆ្លើយតបវិញមួយ បន្ទាប់ពីមានការបណ្ដេញ មន្ត្រីការទូត របស់ប្រទេសរុស្ស៊ីពីររូប ចេញពីប្រទេស នៅអាមេរិកខាងត្បូងនេះ ។ អាជ្ញាធរកូឡំប៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា មន្ត្រីការទូតរុស្ស៊ីពីររូប បានធ្វើដំណើរចាកចេញ ហើយ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា...
តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃពុធនេះថាប្រទេសជប៉ុន បានសម្រេចចិត្តរឹតបន្តឹងព្រំដែន របស់ខ្លួន ទៅកាន់ប្រទេសអង់គ្លេស នៅពេលដែលខ្លួនព្យាយាមការពារការរីករាលដាល នៃមេរោគឆ្លងថ្មីកូវីដ-១៩ ដែលត្រូវបានរកឃើញនៅ ក្នុងបណ្ដាប្រទេសអឺរ៉ុបជាច្រើន ។ ប្រទេសជប៉ុន បានបដិសេធរួចហើយនូវការ ចូលមកក្នុងប្រទេសដែលមានសញ្ជាតិបរទេស ដោយគ្មានឋានៈជាអ្នកស្រុករបស់ខ្លួន ដែលថ្មីៗនេះ បានទៅដល់តំបន់ភាគច្រើននៃពិភពលោក រួមទាំងអឺរ៉ុប ដោយមានការលើកលែងមួយចំនួន សម្រាប់ហេតុផលមនុស្សធម៌។ ការរឹតបន្ដឹងព្រំដែនខាងលើនេះ កើតឡើងបន្ទាប់ពីមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងផ្អាកជើងហោះហើរ ដែលចាកចេញ និងធ្វើដំណើរពីអង់គ្លេស រហូតដល់ចុងឆ្នាំនេះ ដោយសារមានការព្រួយ បារម្ភអំពីមេរោគថ្មីនៃវីរុសនេះ។ យោងតាមអាជ្ញាធរសុខាភិបាល បានឱ្យដឹងថាប្រទេសនេះ ក៏នឹងដាក់អ្នកទេសចរអន្តរជាតិទាំងអស់មកពីចក្រភពអង់គ្លេស ក្នុងរយៈពេល ១៤ ថ្ងៃនិងធ្វើតេស្តមេរោគបន្ថែម នៅពេលដែលការធ្វើចត្ដាឡីស័ក ត្រូវបានដកចេញ ។ វិធានការណ៍នេះមានប្រសិទ្ធិភាពភ្លាមៗ នេះបើយោងតាមអាជ្ញាធរសុខាភិបាល។ ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេល ដែលប្រទេសជាច្រើនបានប្រកាសផែនការ...