បរទេស ៖ រដ្ឋមន្ត្រីការបរទេសបារាំង នៅថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវឲ្យដៃគូអន្តរជាតិបង្កើនសម្ពាធ លើកម្លាំង នយោបាយលីបង់ ដើម្បីឲ្យបង្កើតរដ្ឋាភិបាលមួយ និងបានព្រមានជាថ្មីថា នៅពេលដែលកំណែទម្រង់ កំពុងតែប្រព្រឹត្តទៅនោះ នឹងមានជំនួយផ្នែកហិរញ្ញវត្ថុ ដ៏សំខាន់ចូលមកដល់ ។ លោក Jean-Yves Le Drian បានថ្លែងក្នុងសុន្ទរកថា មួយប្រាប់ដល់សមាជិកក្រុមគាំទ្រ អន្តរជាតិលីបង់ថា “កម្លាំងនយោបាយ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបពិភាក្សា ការងារជាមួយក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ។ សូមជម្រាបថា កិច្ចប្រជុំជួបពិភាក្សាការងារ នាពេលនេះ មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមានអ្នកនយោបាយ សហរដ្ឋអាមេរិក ស្ថិតក្នុងលំដាប់រដ្ឋនិងតំបន់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះមន្ត្រីការទូតចិន ដែលលោកនិយាយថា អាចនឹងកំពុងតែព្យាយាមអូសទាញពួកគេ ឲ្យជាផ្នែកនៃយុទ្ធនាការឃោសនា និងចារកម្ម របស់ទីក្រុងប៉េកាំង។ ថ្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Mike Pompeo...
បរទេស ៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនគាំទ្ររដ្ឋាភិបាលហុងកុង ក្នុងពង្រឹងការគ្រប់គ្រង លើប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បន្ទាប់ពីមានសកម្មភាពប៉ូលីស ហុងកុងបង្រួមនិយមន័យ តំណាងសារព័ត៌មាន ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនំាពាក្យក្រសួងការបរទេសចិន...
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយផែនការ ការពារសន្តិសុខ និង ត្រៀមកម្លាំងការពារសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ពោធិសាត់ ៖ ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០បានធ្វើពិធីបិទវគ្គបំប៉នជំនាញ ស្តីពីនិតិវិធីត្រួតពិនិត្យ ល្បឿន ជាតិស្រវឹង និង វាស់វែងគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដែលប្រព្រឹត្តិទៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិសាត់ ដោយសហការជាមួយនាយកដ្ឋាន នគរបាលចរាចរណ៍ និង...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការ រឹតត្បិតថ្មីប្រឆាំង នឹងប្រទេសគុយបា ដែលជាកិច្ចប្រឹងប្រែងមួយ ដើម្បីបដិសេធបន្ថែមទៀត នូវប្រភពចំណូល របស់ក្រុងហាវ៉ាណា។ វិធានការណ៍ថ្មីនេះ នឹងហាមឃាត់ពលរដ្ឋ អាមេរិកពីការស្នាក់ នៅលើទ្រព្យសម្បត្តិមួយចំនួន នៅក្នុងប្រទេសគុយបា ការនាំចូលផលិតផលគ្រឿងស្រវឹង និងថ្នាំជក់ដើម កំណើតគុយបាចូលរួម ឬរៀបចំការ ប្រជុំ ឬសន្និសីទជំនាញ នៅប្រទេសគុយបា និងចូលរួម...
ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យជាជនជាតិចិន ចំនួន៣នាក់ (ប្រុស២ ស្រី១) ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោស តាមច្បាប់ពាក់ព័ន្ធករណី គ្រឿងញៀន។ ជនជាតិចិនទាំង៣នាក់ នោះមាន៖១. ឈ្មោះ ZHOU CHAOJIANG ភេទប្រុស អាយុ៣៨ឆ្នាំ២. ឈ្មោះ MENG...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ ដោយការបំផ្លាញទ្រព្យសម្បត្តិ និងបានយកកាំបិតប៉័ងតោ រកកាប់សម្លាប់ឪពុកម្តាយខ្លួនឯង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះលេខ១៧៣ ក្រុមទី៣ ភូមិកប់ស្រូវ សង្កាត់គោករកា...
មូស្គូ ៖ ថ្លែងទៅកាន់អង្គប្រជុំ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារកន្លងទៅ លោកប្រធានាធីបតីរុស្សី ពូទីន បានធ្វើការអំពាវនាវ ឲ្យមានការបញ្ចប់ទៅ នៃការប្រើប្រាស់ទណ្ឌកម្ម ដែលមានរូបភាព ខុសច្បាប់ ដើម្បីអនុញ្ញាតិឲ្យសេដ្ឋកិច្ចអាចដំណើរការ បានស្រួលឡើងវិញ ហើយជាពិសេសបង្កើតការងារ ឲ្យបានកាន់តែច្រើន។ ថ្លែងនៅក្នុងកិច្ចប្រជុំ លើកទី៧៥ នៃអង្គការសហប្រជាជាតិ មេដឹកនាំរុស្សីរូបនេះក៏បានលើកឡើងដែរថា មេដឹកនាំទាំងអស់ចាំបាច់ ត្រូវតែធ្វើការងាររួមគ្នាឲ្យបានខ្លាំងជាងនេះ...