ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ”ព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” របស់សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា (KBAC) នៅអគារ ប៊ូយុងថោន សម្រាប់ផ្តល់ជាអំណោយជូនដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង សមាជិកសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ពលករខ្មែរ និងប្រជាពលរដ្ឋជាច្រើនរូប។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ពាក្យសម្តីរបស់អ្នកស្រី កន្និដ្ឋា ដែលតែងបញ្ចេញមតិ នៅតាមបណ្តាញសង្គម អំពីករណីថា អាមេរិកនឹងមកចាប់ខ្លួនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់ នៅកម្ពុជា គឺជាការគំរាមកំហែងយ៉ាងខ្លាំង។ យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦សម្តេចតេជោ មានប្រសាសន៍ថា...
គៀវ៖ អ៊ុយក្រែន បានបញ្ជូនក្រុមអ្នកជំនាញយោធាចំនួន ៣ក្រុម ទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលពួកគេនឹង ចែករំលែកជំនាញលើការ ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក នេះបើយោងតាមលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេនឡិនស្គី។ ទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ា លោក ហ្សេលឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែន បានដាក់ពង្រាយក្រុមអ្នកជំនាញ ដែលមានបុគ្គលិកពេញលេញ នៅសប្តាហ៍នេះ ដោយក្រុមនីមួយៗទៅកាន់ប្រទេសផ្សេងៗគ្នា។...
បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព ពង្រឹងរបៀបរបរនៃការធ្វើការងារ និងបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេស Online Scam និងការគ្រប់គ្រងជនបរទេស អនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងដណ្តើមយកច្រកសមុទ្រហ័រមូស ដែលជាច្រកសមុទ្រដ៏សំខាន់ជាយុទ្ធសាស្ត្រ ប្រសិនបើអ៊ីរ៉ង់ព្យាយាមធ្វើអ្វីមួយដែល «ហួងហែង» ហើយវាយប្រហារគោលដៅអាមេរិក និងអ៊ីស្រាអែលបន្ថែមទៀតនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ការព្រមាននេះបានកើតឡើង បន្ទាប់ពីតម្លៃប្រេងបានកើនឡើង ដល់កម្រិតខ្ពស់បំផុតមួយ រយៈពេលខ្លីចាប់តាំងពីឆ្នាំ ២០២២...
បរទេស៖ យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសឥណ្ឌា នឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់ប្រទេសបង់ក្លាដែស ចំពេលមានការខ្វះខាតការ ផ្គត់ផ្គង់ដែលជំរុញ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ប្រទេសបង់ក្លាដែស ត្រូវងាកទៅរកការកំណត់កម្រិតប្រេងឥន្ធនៈចាប់តាំងពីថ្ងៃអាទិត្យ បន្ទាប់ពីប្រឈមមុខនឹងវិបត្តិថាមពល។ ចំណែកទីភ្នាក់ងារសារព័ត៌មាន ANI...
ព្រះសីហនុ ៖ សមត្ថកិច្ច បានបង្ក្រាបករណី Scam Online និងជនបរទេសស្នាក់នៅខុសច្បាប់ នៅលើទីតាំងបឹងហ្គាឡូ គីម ឈី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេសចំនួន ១៣នាក់។ ប្រតិតបត្តិការនេះ អនុវត្តន៍តាមបទបញ្ជារបស់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពខេត្ត...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា អំណានដោយប្រើមធ្យោបាយ បច្ចេកវិទ្យាទំនើប បានចំណាយពេលវេលាតិច ងាយស្រួលអាន និងជួយដល់បរិស្ថានផងដែរ ។ ក្នុងទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរនិងអំណានក្នុងបរិបទថ្មី” លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានថ្លែងថា...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានយកចិត្តទុកដាក់ និងមានក្តីបារម្ភបំផុតចំពោះការវិវត្តនៃសភាពការណ៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសលើសុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការនិងសិក្សានៅទីនោះជាប់ជាប្រចាំ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦លោកប៉ែន បូណា មានប្រសាសន៍ថា ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា បានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា នៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹង ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្តៅ ស្វាគមន៍ភ្ញៀវទេសចរមកពី គ្រប់ទិសទីនៅលើពិភពលោក។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួង នាពេលថ្មីៗនេះ បានបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងប្រឈមមុខ នឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃ ស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខក្នុងតំបន់និងពិភពលោក ការប្រែប្រួលអាកាសធាតុ...