ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹកចំនួន ៨៦.៤៤៧នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាម ជំរំនានា ក្នុងនោះស្ត្រីមានចំនួន ៤៥.៣៧៦នាក់ និងកុមារចំនួន ២៨.០១២នាក់។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការតវ៉ាយ៉ាងខ្លាំង ជាផ្លូវការរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជា ដែលថៃបានកាន់កាប់ ។នៅក្នុងការតវ៉ាថ្មីៗនេះ កម្ពុជាបានជំទាស់យ៉ាងដាច់អហង្ការ ចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្ដរមានជ័យ និងពោធិ៍សាត់ ។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់កុងតឺន័របិទផ្លូវនៅទីតាំងពីរ...
ភ្នំពេញ ៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារ អភិវឌ្ឍន៏ជនបទ និងកសិកម្ម (ARDB) និងអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោកឧកញ៉ា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និង លោក ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្ដែង នូវការពេញចិត្តចំពោះ សុវត្ថិភាព សន្តិសុខនៅតាមព្រំដែន ដែលទាំងនេះបង្ហាញយ៉ាងច្បាស់ អំពីព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ។...
បរទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានរិះគន់យ៉ាងខ្លាំង ចំពោះការអនុវត្ត “មិនល្អគ្រប់គ្រាន់” របស់កងទ័ពអាកាស របស់ប្រទេសអ៊ុយក្រែន ចំពោះការបរាជ័យក្នុងការស្ទាក់ ចាប់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមទីក្រុងមូស្គូ គឺរុស្ស៊ីបានបាញ់ប្រហារ ចម្ងាយឆ្ងាយជាបន្តបន្ទាប់ ជាការឆ្លើយតបទៅនឹងការវាយប្រហារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍កាលពីថ្ងៃសុក្រថា ការនាំចូលប្រេង របស់ប្រទេសឥណ្ឌា ពីប្រទេសរុស្ស៊ី បានធ្លាក់ចុះនៅក្នុងខែធ្នូ ។ ដំណឹងនេះធ្វើឡើង បន្ទាប់ពីការប្រកាស របស់ប្រធានាធិបតីអាមេរិក Donald Trump អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលលោកបានអះអាងថា ទីក្រុង New Delhi បានយល់ព្រមបញ្ចប់ការទិញប្រេងពីរុស្ស៊ី។ ប្រទេសឥណ្ឌាមិនបានបញ្ជាក់...
បរទេស៖ តម្លៃនៃទុនបម្រុងមាស របស់រុស្ស៊ីបានឡើង ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយលើសពីកម្រិត ៤០០ ពាន់លានដុល្លារ , នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយធនាគារកណ្តាល របស់ប្រទេសនេះនៅថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការកាន់កាប់មាសរូបិយវត្ថុរបស់រុស្ស៊ីមានចំនួន ៤០២,៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១ ខែកុម្ភៈ។ តួលេខនេះបង្ហាញថា...
ព្រំដែន៖ ក្រៅពីច្រកអានសេះ ក្នុងខេត្តព្រះវិហារ តំបន់អូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ ភូមិជោគជ័យ ព្រៃចាន់ បឹងត្រកួន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមយោធាថៃប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បានដឹកទូកុងតឺន័រ មកទម្លាក់បិទផ្លូវជាតិលេខ៥៥ និងព័ត្រយកដីខ្មែរ នៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោតិ៍សាត់ បន្ថែមទៀត...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺថា ចំពោះករណីបុគ្គលឈ្មោះ Charlie Tiu Hay Ang ដែលប៉ូលីសហ្វីលីពីន ស្វែងរកចាប់ខ្លួន គឺមិនស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ។ តាមរយៈសេចក្ដីបំភ្លឺ របស់អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថាយោងតាមរបាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា មិនមានទិន្នន័យអំពីការចូល ឬ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ស្ថានទូតអាមេរិក ប្រចាំប្រទេសប៉ូឡូញ បានប្រកាសថាខ្លួននឹងកាត់ផ្តាច់ទំនាក់ទំនង ជាមួយប្រធានសភាប៉ូឡូញ លោក Wlodzimierz Czarzasty បន្ទាប់ពីលោកបាននិយាយថា លោកប្រធានាធិបតី Donald Trump មិនសមនឹងទទួល បានរង្វាន់ណូបែលសន្តិភាពឡើយ ។ កាលពីថ្ងៃចន្ទ លោក Czarzasty...