លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា ទីភ្នាក់ងារព័ត៌មាន Portuguese Lusa News Agency បានរាយការណ៍មកថា គ្រោះបាក់ដីមួយបានកើតឡើងនៅក្រុង Madeira ដែលជាដែនកោះមួយ របស់ប្រទេសព័រទុយហ្គាល់ នៅមហាសមុទ្រអាត្លង់ទិក បានបង្កឲ្យរងរបួសចំនួន១១នាក់ កាលពីថ្ងៃពុធម្សិលមិញ ហើយ២នាក់ក្នុងចំណោមអ្នករងរបួសទាំងនោះមានស្ថានភាពធ្ងន់ធ្ងរ។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មាន៦នាក់ជាជនជាតិបារាំង ២នាក់ជាជនជាតិព័រទុយហ្គាល់ ២នាក់ជនជាតិ អាល្លឺម៉ង់ ហើយម្នាក់ជាជនជាតិប្រេស៊ីល សេចក្តីរាយការណ៍បានដកស្រង់សម្តីរបស់មន្ត្រីមួយរូបនៅក្រុង Madeira ដែលជារម្មនីយដ្ឋានទេសចរណ៍មួយកន្លែង ។ មន្ត្រីដដែលបានបញ្ជាក់ថា ២នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងស្រុក និងបានឲ្យ សម្រាកនៅក្នុងមជ្ឈមណ្ឌលសុខភាពមួយកន្លែង ។ គ្រោះថ្នាក់នេះបានកើតឡើង កាលពីរសៀលថ្ងៃពុធ នៅគ្រាដែលក្រុមជនរងគ្រោះ បានសម្រាកនៅតាមបណ្តោយ នៃដែនកោះដ៏ល្បីល្បាញនេះ ស្ថិតក្នុងចម្ងាយប្រមាណ៦,៥គីឡូម៉ែត្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរបាន និយាយថា យន្តហោះធុនតូចចំនួន១គ្រឿង បានធ្លាក់ចូលក្នុងអគារមួយ នៅតំបន់ជាយក្រុង នៃក្រុង Atlanta ស្ថិតនៅភាគអាគ្នេយ៏នៃ រដ្ឋចចាសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ បណ្តាលឲ្យស្លាប់មនុស្សតិចបំផុតម្នាក់ ។ ក្រសួងអាកាសចរណ៍សហព័ន្ធ (FAA)បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា យន្តហោះ Piper PA-28 បានធ្លាក់ ក្រោយពីបានធ្វើការហោះហើរ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីចាកចេញពីព្រលានយន្តហោះ DeKalb-Peachtree នៅវេលាម៉ោងប្រមាណ ១០និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ ។ ក្រសួងខាងលើបានលើកឡើង តាមការអះអាងពីក្រុមអាជ្ញាធរក្នុងស្រុកដែលនិយាយថា យន្តហោះបានធ្លាក់ចូល ក្នុងអគារមួយកន្លែង នៅខាងក្រៅក្រុង Atlanta រដ្ឋធានីនៃរដ្ឋ ចចា ។ មន្ត្រីពន្លត់អគ្គីភ័យមួយរូបបាន ប្រាប់ដល់បណ្តាអ្នកសារព័ត៌មានមួយចំនួនថា យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ នៅក្នុងពេលធ្លាក់យន្តហោះនោះ និងមនុស្សទី២ ដែលនៅលើយន្តហោះ មិនត្រូវបានគេអះអាងថាយ៉ាង ណានោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ ប្រធានបទលោក សម រង្ស៊ី វាយប្រហារវិទ្យុបារាំងអន្តរជាតិក្លាយជាប្រធានបទក្តៅ ជាហេតុធ្វើឲ្យប្រធានមជ្ឈមណ្ឌល CCIM លោក ប៉ា ងួនទៀង ដែលជាអ្នកគាំទ្រលោក កឹម សុខា បានប្រកាសមិនគាំទ្រឡើយ។ លោក ប៉ា ងួនទៀង លើកឡើងក្នុងហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា “ខ្ញុំក៏មិនគាំទ្រលោក...
បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសនៅតំបន់ឈូងសមុទ្រចំនួន ៦ប្រទេស តាមសេចក្តីរាយការណ៍ បានព្រមព្រៀង រួមគ្នាដាក់ទណ្ឌកម្ម លើក្រុមហ៊ុនសាជីវកម្ម ធនាគារ និងបុគ្គល សរុបចំនួន២៥ ពាក់ព័ន្ធ ចំពោះការគាំទ្របណ្ដាញសកម្មប្រយុទ្ធ ដែលរួមមានទាំងក្រុមហេស៍ប៊ូឡាផង។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Steven Mnuchin បានធ្វើការប្រកាសនេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចប្រទេសសម្ពន្ធមិត្តមួយចំនួន នៅតំបន់មជ្ឈិមបូព៌ា ដើម្បីជំរុញបង្កើន ការគាំទ្ររបស់ពួកគេ ចំពោះការបង្កើនការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា គោលដៅទាំង២៥នោះទាំងអស់ គឺកាលពីមុនធ្លាប់ស្ថិតក្រោម ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ដែលដាក់ដោយសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ ប៉ាង កុង
ហ៊ូស្តុន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៣០ខែតុលានេះបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ សហរដ្ឋអាមេរិកលោក Cui Tiankai បានធ្វើការថ្លែងមួយទៅកាន់ព្រឹត្តិការណ៍ មួយក្នុងទីក្រុងហ៊ូស្តុនដោយប្រធានបទសំខាន់ ពាក់ព័ន្ធនឹងចំណងទាក់ទងទ្វេភាគីថាប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែជួយគ្នាទៅវិញទៅមកជាជាង ការព្យាយាមបិទទ្វារគ្នាទៅវិញទៅមកបែបនេះ។ លោក Cui បានបន្តទៀតដែរថា ប្រទេសទាំងពីរនឹងទទួលបានផលប្រយោជន៍ ប្រសិនបើនាំគ្នាធ្វើកិច្ចសហប្រតិបត្តិការប៉ុន្តែ នឹងបាត់បង់ប្រយោជន៍ដូចគ្នាពីការ ប្រឈមមុខគ្នាដូចបច្ចុប្បន្ននេះ ហើយចិនសង្ឃឹមថាការសន្ទនានិងការចរចា ជាមួយសហរដ្ឋអាមេរិកនឹងនៅតែអាចបន្តកើតឡើងដោយឈរ លើមូលដ្ឋានសមភាពនិងការគោរពគ្នាទៅវិញទៅមក។ គួរឲ្យដឹងដែរថា លោកឯកអគ្គរដ្ឋទូតរូបនេះ បានថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទ នៅឯសន្និសិទមានឈ្មោះថា Bush China ដែលរៀបចំឡើង ដោយមូលនិធិ George H.W. Bush Foundation សម្រាប់ទំនាក់ទំនង សហរដ្ឋអាមេរិកចិនដែលក្នុងនោះ មានមនុស្សដល់ទៅ១០០នាក់ មានប្រភពពីរដ្ឋាភិបាលទាំងសងខាង ក្រុមហ៊ុនឯកជនធំៗនិងក្រុមអ្នកជំនាញ នយោបាយបានចូលរួម៕ ប្រែសម្រួល: ស៊ុន លី
ការពិតទៅវាមានទឡ្ហីករណ៍ជាច្រើន ដែលយើងអាចប្រមែប្រមូល មកធ្វើការសន្និដ្ឋាន បានថា លោកសម រង្ស៊ី នឹងមិនចូលស្រុកខ្មែរឡើយ៩០% ហើយមានតែ ១០ ភាគរយប៉ុណ្ណោះដែលលោកសម រង្ស៊ី មកទាំងប្រថុយប្រថានផ្សងព្រេងនោះ។ ព្រោះថាទី១ បើយើងពិនិត្យមើលឡើងវិញ ពីអត្តចរិតលក្ខណៈរបស់លោកសម រង្សី និងសកម្មភាពនយោបាយរបស់គាត់កន្លងមក យើងឃើញថា លោក សម រង្ស៊ី ជាមនុស្សម្នាក់កំពូលឆ្លាតៗ...
បាដាដ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី៣០ ខែតុលា បានសរសេរថាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិប្រចាំ នៅអ៊ីរ៉ាក់លោកស្រីJeanine Hennis-Plasschaert onកាលពីថ្ងៃអង្គារបានធ្វើការអំពាវនាវឱ្យមានកិច្ចពិភាក្សាថ្នាក់ជាតិមួយក្នុងការដោះស្រាយ បញ្ហាតវ៉ាប្រឆាំង ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ាក់។ លោកស្រីបានមានប្រសាស ថាការធ្វើបាតុកម្មនៅទូទាំង ប្រទេសអ៊ីរ៉ាក់ជាពិសេស នៅតំបន់Karbala កំពុងមានភាពគួរឲ្យភ័យខ្លាចខ្លាំង ឡើងខណៈដែលរបាយការណ៍ ដែលប្រមូលបានពីសាក្សី បានបង្ហាញថាការប្រើប្រាស់កម្លាំង ត្រូវបានធ្វើឡើងយ៉ាងខ្លាំងដើម្បីប្រឆាំងនឹងក្រុមបាតុករដែលបណ្តាល...
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី៣០ ខែតុលានេះ បានឲ្យដឹងថាប្រទេសប្រេស៊ីល និងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានទៅដល់ការ ចុះហត្ថលេខាជាមួយគ្នាលើកិច្ចព្រមព្រៀង វិនិយោគមួយចំនួន ដែលត្រូវបានគេជឿជាក់ថា មានតម្លៃរហូតដល់ទៅ ១០ ពាន់លានដុល្លារ អាមេរិកកាលពីថ្ងៃអង្គារម្សិលមិញ។ ប្រធានាធិបតីប្រេស៊ីលលោកJair Bolsonaro បាននឹងកំពុងបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃអង្គារនិងបានជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salmanផងដែរ ។មេដឹកនាំទាំងពីរបានពិភាក្សាពីអនាគតនៃទំនាក់ទំនងប្រេស៊ីល...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១រូប ទៅតុលាការពាក់ព័ន្ធករណី ចូលរួមក្នុងចលនាឧទ្ទាមខុសច្បាប់ដឹកនាំ ដោយឈ្មោះ សម សេរី ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា...
ភ្នំពេញ៖ ដើម្បីផ្ដល់នូវផលប្រយោជន៍ ដល់ប្រជាជននៃ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នានឹងធ្វើសមយុទ្ធ សង្គ្រោះដេីម្បីសង្គ្រោះពេល មានគ្រោះមហន្តរាយ កើតមានឡើងដូចជា ភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម នៅខែធ្នូខាងមុខ ។ ការឯកភាពគ្នានេះបានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Phan Van...