បរទេស៖ ក្រសួងការបរទេសតួកគី នៅថ្ងៃពុធនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើធ្វើដោយរដ្ឋសភាសហរដ្ឋអាមេរិក គំាទ្រដល់សេចក្តីសម្រេច ដែលនឹងដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា ដោយនិយាយថា ការសម្រេចចិត្តនោះ មិនសាកសមនឹងសម្ពន្ធភាពណាតូ រវាងប្រទេសតួកគី និងសហរដ្ឋអាមេរិកនោះទេ។ រដ្ឋសភាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការបោះឆ្នោតគាំទ្រ៤០៣ទល់នឹង១១សម្លេង ចំពោះសេចក្តីសម្រេច ដែលស្នើឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មនិងកំហិតផ្សេងទៀត លើប្រទេសតួកគី និងមន្ត្រីតួកគី ជុំវិញប្រតិបត្តិការវាយលុក របស់ប្រទេសនេះ ចូលទៅក្នុងប្រទេសស៊ីរីភាគខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសតួកគី បាននិយាយថា ទង្វើរបស់អាមេរិកនេះ គឺមិនសមទៅនឹងកិច្ចព្រមព្រៀងផ្អាកបាញ់គ្នានាថ្ងៃទី១៧ ខែតុលា ដែលយល់ស្របគ្នា រវាងទីក្រុងអង់ការ៉ានិងទីក្រុងវ៉ាស៊ីនតោន ដើម្បីឲ្យផ្អាកប្រតិបត្តិការ វាយលុករបស់តួកគីនោះទេ ហើយក្រសួងតួកគីក៏បាន អំពាវនាវរដ្ឋបាលអាមរិក ឲ្យចាត់វិធានការជៀសវាងចំណាត់ការ ដែលនឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀត ដល់ចំណងមិត្តភាពរវាង ប្រទេសទាំងពីរ៕ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ ៖ មតិមួយចំនួនលើកឡើងពីករណីលោក កឹម សុខា អតីតមេបក្សប្រឆាំងថា គួរតែទទួលបាន ការលើកលែងទោសពីព្រះមហាក្សត្រកម្ពុជា នាឱកាសបុណ្យអុំទូក អកអំបុក សំពះ ព្រះខែ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាតបថា គ្មានឡើយការលើកលែងទោស ព្រោះលោក កឹម សុខា គ្មានឈ្មោះនៅក្នុងបញ្ជី។ លោក...
តូក្យូ៖ អ្នកស្រាវជ្រាវជនជាតិជប៉ុន បានបង្កើតកម្មវិធីថ្មីមួយសម្រាប់ព្យាករណ៍ពីការ ខូចខាតដល់អាគារខ្ពស់ៗទំនងជាបណ្តាលមកពីចលនាដី រយៈពេលវែងពីការរញ្ជួយដីធំៗ នៅតំបន់ឆ្ងាយដូចជាការ រញ្ជួយដែលវាយប្រហារទីក្រុងតូក្យូ បន្ទាប់ពីមានការរញ្ជួយដី យ៉ាងខ្លាំងនៅភាគឥសាន ប្រទេសជប៉ុនកាលពីឆ្នាំ២០១១ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កម្មវិធីនឹងធ្វើការទស្សន៍ទាយ តាមជាន់ហើយចេញវាមុនពេលចាប់ផ្តើមទ្រេក។ មិនដូចចលនារញ្ជួយដីទូទៅ ដែលធ្វើឲ្យអគាររញ្ជួយនៅជិតចំណុចកណ្តាលទេ ចលនាដីរយៈពេលវែងអាចធ្វើដំណើរ ចម្ងាយឆ្ងាយដោយមិនបាត់បង់កម្លាំង និងបណ្តាលឲ្យអគារខ្ពស់ៗបក់យឺតៗ។ វាត្រូវបានគេស្គាល់ជាទូទៅ បន្ទាប់ពីការរញ្ជួយដី M9.0 នៅខែមីនាឆ្នាំ ២០១១ នៅពេលចលនាដីរយៈពេលវែង បណ្តាលឲ្យរញ្ជួយនៅក្នុង រដ្ឋធានីចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ។ កម្មវិធីសម្រាប់ថេប្លេតប្រើប្រព័ន្ធ Android ព្យាករណ៍ពីភាពធ្ងន់ធ្ងរនៃការខូចខាតជា ៣ប្រភេទ ហើយណែនាំមនុស្សឲ្យជម្លៀស ឬស្នាក់នៅខាងក្នុង។ វាកំពុងស្ថិតក្នុងការសាកល្បង នៅឡើយហើយរំពឹងថា នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅឆ្នាំសារពើពន្ធបន្ទាប់ដែលនឹងចាប់ផ្តើមនៅខែមេសា។ អ្នកអភិវឌ្ឍន៍កម្មវិធីរួមមាន លោកYoshiaki Hisada សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Kogakuin មានបំណងធ្វើការព្រមានទៅកាន់អ្នកប្រើប្រាស់ ដែលបានចុះឈ្មោះមួយនាទី មុនពេលគ្រោះរញ្ជួយដីកើតឡើងនៅចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រពីអាគារដែលពួកគេស្ថិតនៅ។ លោក Hisada បាននិយាយថា អគារខ្ពស់កម្រទ្រទ្រង់ការខូចខាតដែលនឹងតម្រូវឲ្យ ប្រជាជនជម្លៀសចេញ ទោះបីវារើខ្លាំងក៏ដោយយើង ចង់ឲ្យប្រជាជនវាយតម្លៃស្ថានភាពនេះដោយស្ងប់ស្ងាត់” ៕ ដោយ៖ លី ភីលីព
ភ្នំពេញ៖ រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់មួយចំនួន។ នេះបើតាមការសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩នេះ ដែលដឹកនាំកិច្ចប្រជុំដោយ សម្តេចហេង សំរិន ប្រធានរដ្ឋសភា។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តរបៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានោះ មាន៖ ១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា បំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល។ ៣-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចកិច្ចសម្របសម្រួលការ ដឹកជញ្ចូនទំនិញឆ្លងកាត់។ ៤-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ៥-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។ ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរទៀត ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា ផងដែរ។ សេចក្តីព្រាងច្បាប់ទំាងពីរនោះមាន សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ស្តីពីការ ទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ៕ ដោយ៖ ស សំណាង
ភ្នំពេញ៖ លោក យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី និងភរិយា នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ បាននិងកំពុងអញ្ជើញ ទស្សនាប្រាសាទបន្ទាយស្រី នាខេត្តសៀមរាប ដោយមានការចូល រួមអមដំណើរពីសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍...
ភ្នំពេញ ៖ នៅចំពោះមុខថ្នាក់ដឹកនាំ ប្រទេសទាំង៣ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថ្លែងថា ពលករទៅធ្វើការងារនៅក្រៅប្រទេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំង៣ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា ស្ដីពី តួនាទីប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តប្រវេសន៍ នៅថ្ងៃទី៣០ ខែតុលា...
ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ លឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកដើមឈើ ពេញទំហឹង បណ្តាលឲ្យបាក់ក ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវ6A ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតមានឈ្មោះ កែក រដ្ឋា...
ភ្នំពេញ៖ អយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានសម្រេចធ្វើការ ចោទប្រកាន់ លើបុគ្គល១១រូប ពាក់ព័ន្ធក្នុងការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្ដួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ី ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ឱកាសការងារជាង២ម៉ឺន កន្លែងកំពុងរង់ចាំយុវជន ដាក់ពាក្យចូលធ្វើការ ពីក្រុមហ៊ុនធំៗជាង១៥០ក្រុមហ៊ុន។ សម្តេចលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃ៣០ តុលា នេះថា ឱកាសការងារ សម្រាប់យុវជន នៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ ប្រចាំឆ្នាំ២០១៩» ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា...
មនុស្សមួយចំនួន ធ្លាប់បានគិតថា ការព្យាបាល លើជំងឺឈឺសន្លាក់ នឹងត្រូវចំណាយខ្ពស់ ព្រមទាំងប្រើប្រាស់ពេលវេលាយូរ អាចត្រូវធ្វើការវះកាត់ ទៅតាមសភាពធ្ងន់ឬស្រាល ខណៈមានប្រភេទជំងឺសន្លាក់ខ្លះ ធ្វើការវះកាត់ ដោយគ្រាន់តែអាចបំបាត់ការឈឺចាប់ មួយរយៈពេល តែត្រូវរងសម្ពាធការឈឺចាប់ជាថ្មី ក្រោយពីធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ។ ដោយមើលឃើញពីការវិវឌ្ឍន៍ នៃជំងឺឈឺសន្លាក់ ដែលកំពុងកើតមាន លើប្រជាពលរដ្ឋទូទៅនៅកម្ពុជា គ្លីនិក ចិនថុង ដំបូងគេបង្អស់នៅកម្ពុជា...