ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ បម្រុង ហ្វាន វ៉ានយ៉ាង (PHAN VAN GIANG) អនុរដ្ឋមន្រ្តីការពារជាតិ និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩...
ភ្នំពេញ ៖ តារាកំប្លែងមានតូចល្អិត នាយ ក្រិន ដោយសារអត់ទ្រាំ នឹងទង្វើប្រពន្ធខ្លួន ជាច្រើនលើកច្រើនសាមិនបាន បានចេញមុខបរិហារកេរ្តិ៍ប្រពន្ធថា មានសហាយស្មន់ ក្បត់ប្តីជាច្រើនដង។ នាយក្រិនបានបង្ហាញ ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន នូវពាក្យមួយឃ្លា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយភ្ជាប់រូបភាពកូនៗថា “ស៊ូនៅជាមួយប៉ា ស្រវ៉ាឱបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ”។...
ភ្នំពេញ៖ អយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានសម្រេចធ្វើការចោទប្រកាន់ លើបុគ្គល ៣រូប ពាក់ព័ន្ធក្នុងការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការដឹកនាំរបស់ទណ្ឌិត សម រង្ស៉ី ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសវិធានការណ៍យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ កងកម្លាំងប្រដាប់អាវុធ នៅគ្រប់រាជធានី-ខេត្ត នឹងមានវិធានការ លើក្រុមទណ្ឌិត សម រង្ស៊ី ហើយ នៅពេលពួកគេ បានត្រៀមលក្ខណៈចូលស្រុកវិញ ក្នុងឱកាសបុណ្យ ឯករាជ្យជាតិ និងបុណ្យអុំទូក...
Udon Thani៖ អគ្គិភ័យភ្លាមៗមួយ បានកើតឡើងបណ្តាល ខូចខាតម៉ូតូប្រហែល ៣០ គ្រឿង ដែលចតនៅចំណតសាធារណៈ ខាងក្រៅមន្ទីរពេទ្យមួយ ក្នុងក្រុងមឿង កាលពីព្រឹកថ្ងៃពុធនេះ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមពន្លត់អគ្គីភ័យបានបញ្ជូនទៅកន្លែងឆាបឆេះ នៅក្នុងចំណតរបស់មន្ទីរពេទ្យ Udon Thani យ៉ាងលឿន...
អូស្ត្រាលី ៖ ក្រុមហ៊ុនផលិតទូក ទំនើបបង្កើតបានជាទូកម៉ាក “BACKUP” ដែលមានបណ្តោយ៦ ៦ ម៉ែត្រ ដោយអាច ដឹកយន្ដហោះ ម៉ូតូស្គីលើកទឹក ម៉ូតូកម្សាន្តកង់៤ និងនាវាមុជទឹក នៅពីក្រោយនាវាសំខាន់ របស់ពួកគេសម្រាប់មហាសេដ្ឋី ចូលចិត្តដើរកម្សាន្តលក្ខណៈគ្រួសារនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកផលិតនាវាបានបង្កើត ទូកបែបនេះសម្រាប់ អ្នកមានមហាសេដ្ឋី ដែលជានាវាទ្រទ្រង់ប្រណីតថ្មី...
ហ្ស៊ិនយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ថា ការហោះហើរជាលើកដំបូង របស់យន្ដហោះអគ្គិសនី ដែលមាន៤កៅអី ដែលបានបង្កើត ដោយរបស់ប្រទេសចិន ឈ្មោះ RX4E បានទទួលជោគជ័យ កាលពីថ្ងៃច័ន្ទ នៅទីក្រុងហ្ស៊ិនយ៉ាង។ គួរបញ្ជាក់ថា យន្តហោះនេះបានបង្កើតឡើង ដោយបណ្ឌិតសភា អាកាសចរណ៍សកលលីអានីន (LGAA) យន្តហោះនេះមានទម្ងន់១.២០០គីឡូក្រាម និងមានប្រវែង៨,៤ម៉ែត្រ...
ភ្នំពេញ ៖ កាត់សោរផ្ទះប្រជាពលរដ្ឋ យកម៉ូតូបានហើយ ជិះមិនកើត ត្រូវ កម្លាំងនគរបាលប៉ុស្តិ៍ប្រទះឡាង ល្បាត ធ្វើការសួរនំា និងឃើញមានវត្តុតាង សង្ស័យជាច្រើន ទើបធ្វើការឃាត់ខ្លួន ប្រគល់ឲ្យ ព្រហ្មទណ្ឌ ខណ្ខដង្កោ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ជាងយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៩...
ភ្នំពេញ៖ ការបារម្ភថាចិន អាចទទួលបានមូលដ្ឋានកងទ័ពជើងទឹក នៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ពិចារណាឡើងវិញ នូវជំហរដាក់ទណ្ឌកម្មពីមុនរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយ របស់កាសែត Asia Times កាលពីថ្ងៃទី២៩ ខែ តុលា ។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ស្ថិតនៅទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ជុំវិញការបង្ក្រាបប្រឆាំង នឹងលទ្ធិប្រជាធិបតេយ្យ ការផ្អាកការធ្វើសមយុទ្ធយោធាទ្វេភាគី និងការនិយាយវែកញែក...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីច្រកព្រំដែនព្រៃវល្លិ៍ ស្រុកកំពង់រោទិ៍ រហូតដល់ ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមសេចក្ដី ជូនដំណឹងរបស់ អគ្គិសនីស្វាយរៀង នៅថ្ងៃទី៣០ តុលា នេះ បានឲ្យដឹងថា...